លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី នាំយកថវិកាចំនួន ១៦,៧៣៨,០០០រៀល ប្រគល់ជូន កាកបាទក្រហមកម្ពុជា សាខាខេត្តកំពង់ចាម - គេហទំព័រ កោះពេជ្រ ធីវី អនឡាញ
ផ្សាយពាណិជ្ជកម្ម
www.kohpichtvonline.com / ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 093843333 / 0885556800 រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រ កោះពេជ្រ

Breaking

Post Top Ad

Your Ad Spot

May 19, 2025

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី នាំយកថវិកាចំនួន ១៦,៧៣៨,០០០រៀល ប្រគល់ជូន កាកបាទក្រហមកម្ពុជា សាខាខេត្តកំពង់ចាម

 


កំពង់ចាម÷នៅព្រឹកថ្ងៃអាទិត្យ ទី១៨ ខែឧសភា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងពិធី អប់អរខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥ និងខួបទី៧០ របស់កាកបាទក្រហមកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម​សន្តិបណ្ឌិត​ នេត​ សាវឿន​ ឧបនាយករដ្ឋមន្ត្រី​ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម។ 


ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ក៏បាននាំយកថវិការបស់ខ្ញុំផ្ទាល់ និងថវិកាចលនារបស់កងកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ចំនួន ១៦,៧៣៨,០០០រៀល ប្រគល់ជូន កាកបាទក្រហមកម្ពុជា សាខាខេត្តកំពង់ចាម ដេីម្បីទ្រង់ទ្រង់សកម្មភាពមនុស្សធម៌ ក្រោមមូលបទ: "រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ"។






No comments:

Post a Comment

Pages