បើកដំណើរការជាធម្មតាវិញហើយ ទីតាំងល្បែងស៊ីសងខុសច្បាប់អនឡាញស្ថិតនៅបណ្ដោយផ្លូវលេខ៤៧៤ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន - គេហទំព័រ កោះពេជ្រ ធីវី អនឡាញ
ផ្សាយពាណិជ្ជកម្ម
www.kohpichtvonline.com / ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 093843333 / 0885556800 រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រ កោះពេជ្រ

Breaking

Post Top Ad

Your Ad Spot

May 19, 2025

បើកដំណើរការជាធម្មតាវិញហើយ ទីតាំងល្បែងស៊ីសងខុសច្បាប់អនឡាញស្ថិតនៅបណ្ដោយផ្លូវលេខ៤៧៤ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន

 


ភ្នំពេញ៖សេចក្តីរាយការណ៍បានឲ្យដឹងថា ទីតាំងល្បែង ស៊ីសងភ្នាល់បាល់ online មួយ ដែលអាជ្ញាធរមាន សមត្ថកិច្ចបង្ក្រាបកាលពីប៉ុន្មានខែមុននោះ បានចាប់ដំណើរការឡើងវិញហើយ។ លើកនេះទំនងជាមានការសម្របសម្រួលពីអាជ្ញាធរមានសមត្ថកិច្ចស្ថាប័នជំនាញខណ្ឌចំការមនលោកគៀង លក្ខ រួចរាល់ហើយទើបហាក់ ដូចជាហ៊ឹកហ៊ាក់នឹងបើកចំហរ។ប្រភពឱ្យដឹងថា ទីតាំងមួយកន្លែងសង្ស័យបង្កប់លេង ល្បែងស៊ីសងខុសច្បាប់”កត់បាល់” តាមអនឡាញមានអ្នកចេញចូលលេងយ៉ាងគគ្រឹកគគ្រេង។ ទីតាំងបង្កប់ល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធអនឡាញ និង កត់បាល់ខាងលើស្ថិតនៅតាមបណ្ដោយផ្លូវ ៤៧៤ នៅទល់ មុខស្ថានីយ៍ប្រេងក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។


គួររំលឹកថា កាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី ២១ខែមករា ឆ្នាំ២០២៥កន្លងទៅនេះ ដោយទទួលបានបទបញ្ជាពីឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ,វរៈសេនីយ៍ឯក អេង សោភា ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បានដឹកនាំកម្លាំងឆ្មក់ចុះបង្ក្រាបទីតាំងល្បែងស៊ីសងមួយកន្លែងដែលស្ថិតនៅតាមបណ្ដោយផ្លូវលេខ៤៧៤សង្កាត់ បឹងត្របែកខណ្ឌចំការមន ។ ប្រតិបត្តិការបង្រ្កាបនោះដែរ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនមនុស្សប្រុស-ស្រី៣៣ នាក់និងដក ហូតវត្ថុតាងពាក់ព័ន្ធនឹងការបើកល្បែង ស៊ីសងមួយចំនួនព្រមទាំងម៉ូតូ៣៣គ្រឿងផងដែរ។


ឥឡូវនេះទីតាំងដដែលនោះ បានបើកដំណើរការឡើង វិញហើយ ទំនងជាមានការសម្របសម្រួលណាមួយច្បាស់លាស់ពីអាជ្ញាធរ។ ប្រភពរាយការណ៍ថា អ្នកលេងល្បែងនៅពេលនេះបច្ចុប្បន្នហាក់ដូចជាមិនរអា ឬខ្លាច ញញើតសមត្ថកិច្ចដូចពេលមុនៗឡើយ។ យ៉ាងណា ក៏ ដោយគឺរំពឹងថា លោក ហួរ ម៉េងហួន អធិការនគរបាលខណ្ឌចំការមន មុខជាលាងជម្រះចំពោះមន្ទិលសង្ស័យ
ពីមជ្ឈដ្ឋាននៃការចោទប្រកាន់ដោយអគតិណាមួយចំពោះរឿងល្បែងស៊ីសងខាងលើនេះ៕


No comments:

Post a Comment

Pages