លោកឧត្តមសេនីយ៍ត្រី ប៉ាង ឡេង ផ្លែទុរេន វៀតណាម នាំចូលកម្ពុជា តាមភូមិសាស្ត្រខេត្តស្វាយរៀង ត្រូវបានសមត្ថកិច្ចធ្វើការបិទទាំងស្រុងហើយ - គេហទំព័រ កោះពេជ្រ ធីវី អនឡាញ
ផ្សាយពាណិជ្ជកម្ម
www.kohpichtvonline.com / ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 093843333 / 0885556800 រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រ កោះពេជ្រ

Breaking

Post Top Ad

Your Ad Spot

May 14, 2025

លោកឧត្តមសេនីយ៍ត្រី ប៉ាង ឡេង ផ្លែទុរេន វៀតណាម នាំចូលកម្ពុជា តាមភូមិសាស្ត្រខេត្តស្វាយរៀង ត្រូវបានសមត្ថកិច្ចធ្វើការបិទទាំងស្រុងហើយ

 


ស្វាយរៀង៖ លោកឧត្តមសេនីយ៍ត្រី ប៉ាង ឡេង នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្ល័ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង នៅថ្ងៃទី១៤ ខែឧសភាឆ្នាំ២០២៥នេះ បានប្រាប់ ឲ្យដឹងថា ដំណើរការចរាចរណ៍ផ្លែទុរេន ចូលតាមភូមិសាស្ត្រខេត្តស្វាយរៀង ពិសេសច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្ល័ ត្រូវបានសមត្ថកិច្ច ពិសេសគណៈអភិបាលខេត្ត ធ្វើការ បិទមិនអនុញ្ញាតឲ្យឈ្មួញនាំចូលទាំងស្រុង វេលាម៉ោង១និង៣០ នាទីថ្ងៃទី១២ ខែឧសភានេះ តែក្រុមការងារគយ នៅតែបន្តអោយឈ្មួញធ្វើការបង់ពន្ធ តាមរយៈចេញបញ្ជាក់លិខិតបង់ពន្ធត្រឹមត្រូវ។ 


លោកបានបញ្ជាក់បន្ថែមថា ជុំវិញដំណើរការបិទការនាំផ្លែធុរេនចូលតាមច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្ល័ ក្រុមការងារលោក​មិនបាន​ចូលជ្រៅ ​លើគុណភាពបន្លែផ្លែឈើត្រីសាច់ដូចក្រុមគយ និងរដ្ឋាករ និងក្រុមការងារ ក.ប.ប នោះទេ ពោលគឺក្រុមរបស់លោកធ្វើការតាមតែជំនាញត្រួតពិនិត្យលិខិត​ស្នាម​របស់​ភ្ញៀវ​ធ្វើ​ដំណើរចេញ​ចូលកត់ត្រាមធ្យោបាយធ្វើដំណើរតែប៉ុណ្ណោះ។ សូមបញ្ជាក់ថា ច្រកទ្វាព្រំដែនអន្តរជាតិព្រៃវល្ល័ ជាច្រកដែលពលរដ្ឋ ខ្មែរ វៀតណាម បានធ្វើការផ្លាស់ប្តូរទំនិញច្រើនបង្គួររួមមានស្រូវ បន្លែ ផ្លែឈឺគ្រប់រដូវ ផងដែរ ៕ 






No comments:

Post a Comment

Pages