គំនរសម្រាម ជះក្លិនស្អុយរលួយ និងដុតភ្លើង ហុយបែកផ្សែង នៅក្នុងឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល ខណះអាជ្ញាធរ នៅក្នុងមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់ - គេហទំព័រ កោះពេជ្រ ធីវី អនឡាញ
ផ្សាយពាណិជ្ជកម្ម
www.kohpichtvonline.com / ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 093843333 / 0885556800 រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រ កោះពេជ្រ

Breaking

Post Top Ad

Your Ad Spot

May 14, 2025

គំនរសម្រាម ជះក្លិនស្អុយរលួយ និងដុតភ្លើង ហុយបែកផ្សែង នៅក្នុងឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល ខណះអាជ្ញាធរ នៅក្នុងមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់

 


កណ្តាល÷ ទីលានចាក់សំរាមមួយកន្លែង ស្ថិតនៅក្នុងភូមិអញ្ជែងលើ ឃុំពុកឬស្សី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល កំពុងតែ ជះក្លិនស្អុយ និងមានការដុតភ្លើង ហុយបែកផ្សែង ជារៀងរាល់ថ្ងៃ ធ្វើឲ្យប្រជាពលរដ្ឋ មានការរិះគន់យ៉ាងចាស់ដៃ ខណះអាជ្ញាធរនៅក្នុងមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់ មិនមានវិធានការ។ ប្រភពបានបញ្ជាក់ថា  រហូតមកដល់ពេលនេះ ទីលានចាក់សម្រាម ស្ថិតនៅក្នុងភូមិអញ្ជែងលើ ឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នៅតែបន្តចាក់ និងដុតសម្រាមហុយបែកផ្សែង ពិសេសជះក្លិនស្អុយ  នៅតែបន្តកើតមានជាដដែល ធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន ពិសេសសុខមាលភាព របស់ប្រជាពលរដ្ឋ នៅតំបន់ខាងលើនេះ។

គួរបញ្ជាក់ថា ទីតាំងចាក់សម្រាមខាងលើនេះ កំពុងរងផលប៉ះពាល់ ដល់បរិស្ថាន ពិសេសប៉ះពាល់ ដល់សុខមាលភាពរបស់ប្រជាពលរដ្ឋ។ ដោយឡែករដ្ឋបាលឃុំពុកឬស្សី និងរដ្ឋបាលស្រុកខ្សាច់កណ្តាល ដែលមានលោកចេង ឌីណា ជាចៅហ្វាយស្រុក មិនទាន់មានដំណោះ ស្រាយនៅឡើយនោះទេ? បានត្រឹមតែ រក្សាភាពស្ងៀមស្ងាត់តែប៉ុណ្ណោះ។  ប្រជាពលរដ្ឋរស់នៅជុំវិញតំបន់នោះ បានសំណូមពរដល់ លោក ពៅ សោមាណាក់ ប្រធានមន្ទីរបរិស្ថានខេត្តកណ្តាល ពិសេស លោកគួច ចំរើន ចៅហ្វាយខេត្តកណ្តាល មេត្តារៀបចំទីលានចាក់សម្រាម ឲ្យបានត្រឹមត្រូវ និងមានស្តង់ដារ ចៀសវាងរងផល ប៉ះពាល់ដល់បរិស្ថាន និងសុខមាលភាព របស់ប្រជាពលរដ្ឋ។

សូមជម្រាបបន្ថែមថា កន្លងមក  លោកគួច ចំរើន  ធ្លាប់បានអំពាវនាវយ៉ាងទទូច មិនឲ្យមានការចាក់សម្រាមម ឬដុតសម្រាមពាលវាល ពាសកាល នោះទេ ដែលនាំឲ្យរងផលប៉ះពាល់ដល់បរិស្ថាន និងសុខមាលភាព ជាពិសេសជីវភាព និងការរស់នៅរបស់ប្រជាពលរដ្ឋ។ លោកគួច ចំរើន បានអំពាវនាវ ឲ្យអស់លោកចៅហ្វាយ-ស្រុក-ក្រុង-គ្រប់ទិសទី នៅក្នុងខេត្តកណ្ដាល ត្រូវចាត់វិធានការ ប្រកបដោយប្រសិទ្ធភាព មិនអនុញ្ញាតឲ្យមានការដុតសម្រាម ជាដាច់ខាត ដោយការដុតសម្រាមបែបនេះ ធ្វើឲ្យរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការរស់នៅ របស់ប្រជាពលរដ្ឋ និងប៉ះពាល់បរិស្ថាន។

បើទោះបីជាមានការទទូចស្នើសុំ ពីលោកគួច ចំរើន យ៉ាងណាក៏ដោយ ប៉ុន្តែបញ្ហាសម្រាម នៅក្នុងភូមិអញ្ជែងលើ
ឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នៅតែបន្តចាក់និងដុតសម្រាម នៅមិនទាន់មានចំណាត់ការយ៉ាងណា ពីរដ្ឋបាលឃុំពុកឬស្សី និងរដ្ឋបាលស្រុកខ្សាច់កណ្ដាលនៅឡើយនោះទេដោយអស់លោកអាជ្ញាធរ បានត្រឹមតែរក្សាភាពស្ងៀមស្ងាត់តែប៉ុណ្ណោះ។  ប្រជាពលរដ្ឋ នៅភូមិអញ្ជើងលើ ឃុំពុកឫស្សី ទាំងមូល ទទូចស្នើសុំដល់លោកគួច ចំរើន មេត្តាជួយសម្រប សម្រួល ជួយរៀបចំទីលានចាក់សម្រាម ឲ្យបានត្រឹមត្រូវ ដើម្បីបរិស្ថាន និងសុខមាភាព របស់ប្រជាពលរដ្ឋ។







No comments:

Post a Comment

Pages