កាកបាទក្រហមខេត្តកំពង់ចាម ទទួលបានថវិកា​មូនិធិ​ ជិត៧០ម៉ឺន​ដុល្លារ​ ក្នុងឱកាសអបអរសាទរខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម​ - គេហទំព័រ កោះពេជ្រ ធីវី អនឡាញ
ផ្សាយពាណិជ្ជកម្ម
www.kohpichtvonline.com / ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 093843333 / 0885556800 រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រ កោះពេជ្រ

Breaking

Post Top Ad

Your Ad Spot

May 18, 2025

កាកបាទក្រហមខេត្តកំពង់ចាម ទទួលបានថវិកា​មូនិធិ​ ជិត៧០ម៉ឺន​ដុល្លារ​ ក្នុងឱកាសអបអរសាទរខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម​

 



កំពង់ចាម​:​÷គណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកំពង់ចាម​ ទទួលបានថវិកាមូលនិធិប្រមាណជិត ៧០ម៉ឺនដុល្លារ ក្នុងឱកាសប្រារព្ធពិធី អបអរសាទរ ខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥ និងខួបទី៧០ របស់កាកបាទក្រហមកម្ពុជា​ ក្រោមមូលបទ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ» ដែលបាន​ធ្វើ​ឡើង​នៅ​សាលា​ខេត្តកំពង់ចាម​ ​នាព្រឹកថ្ងៃទី​១៨ ខែឧសភា​ ឆ្នាំ​២០២៥​ ក្រោម​វត្តមាន​ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម អាណត្តិទី៥ ។ 


ក្នុង​ឱកាស​នោះ​​ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកំពង់ចាម បានថ្លែងថា រយៈពេល ៥ ឆ្នាំ ក្នុងអាណត្តិទី​ ៥នេះ សាខា និង​អនុសាខាកាកបាទក្រហមកម្ពុជា​ បានឆ្លើយតបភ្លាមៗ ទៅនឹងតម្រូវការ ជាក់ស្តែង នៅតាម សហគមន៍រងគ្រោះ និង ប្រជាពលរដ្ឋងាយរងគ្រោះបំផុត បានចំនួន ៩១,៣៩៦គ្រួសារ។​ឯកឧត្តម​ អ៊ុន​ ចាន់ដា​ បានបញ្ជាក់ថា​ ក្នុងរយៈពេល​៥ ឆ្នាំនេះដែរ សាខា អនុសាខា​ បានចុះអន្តរាគមន៍ផ្តល់អំណោយមនុស្សធម៌ភ្លាមៗ ជូនជនរងគ្រោះ ដោយមហន្តរាយ អគ្គី ភ័យ ខ្យល់កន្ត្រាក់ ទឹកជំនន់ គ្រោះរាំងស្ងួត រន្ទះបាញ់ បាក់ស្រុតច្រាំងទន្លេ លង់ទឹក គ្រោះថ្នាក់ចរាចរណ៍បាន ចំនួន ៤,៥០៤គ្រួសារ និងបានអន្តរាគមន៍សង្គ្រោះស្រូវដែលរាំងស្ងួតជាង ១,០០០ ហ.ត ព្រមទាំងបានផ្តល់ស្រូវពូជ ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ប្រមាណជាង ៥,០០០គ្រួសារ ដើម្បីស្តារការខូចខាតឡើងវិញ។


ក្នុង​ឱកាស​នោះ​ដែរ​ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម បានថ្លែងអំណរព្រះគុណ និងអរគុណចំពោះ ព្រះមេគណ ព្រះអនុគណ ព្រះថេរានុថេរៈគ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក​ លោកស្រី នាងកញ្ញា សប្បុរសជនគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅខេត្ត ដែលបានស្ម័គ្រចិត្តបរិច្ចាគធនធាន ថវិកា ជួយគាំទ្រដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម ដើម្បីទុកសម្រាប់ប្រើប្រាស់​ លេីផ្នែកមនុស្សធម៌​ ៕














































































No comments:

Post a Comment

Pages