លោក អ៊ុំ ចន និងលោក ចាន់ តារា រួមទាំងមន្ត្រីពាក់ព័ន្ធ នៃរដ្ឋបាលក្រុងអរិយក្សត្រ បានចូលរួមក្នុងវេទិការថ្នាក់ខេត្ត ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដេីម្បីសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ - គេហទំព័រ កោះពេជ្រ ធីវី អនឡាញ
ផ្សាយពាណិជ្ជកម្ម
www.kohpichtvonline.com / ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 0885556800 / 087222800 / រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រ កោះពេជ្រ

Breaking

Post Top Ad

Your Ad Spot

Nov 12, 2024

លោក អ៊ុំ ចន និងលោក ចាន់ តារា រួមទាំងមន្ត្រីពាក់ព័ន្ធ នៃរដ្ឋបាលក្រុងអរិយក្សត្រ បានចូលរួមក្នុងវេទិការថ្នាក់ខេត្ត ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដេីម្បីសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០

 



ខេត្តកណ្តាល៖នាព្រឹកថ្ងៃចន្ទ ១១កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤, លោក អ៊ុំ ចន ប្រធានក្រុមប្រឹក្សាក្រុង និងលោក ចាន់ តារា អភិបាល នៃគណៈអភិបាលក្រុងអរិយក្សត្រ អភិបាលរងក្រុង នាយករដ្ឋបាលក្រុង មេបញ្ជាការកងកម្លាំងទាំង៣ ចៅសង្កាត់ទាំង១១ នៃក្រុងអរិយក្សត្រ បានចូលរួមក្នុងវេទិការថ្នាក់ខេត្ត ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដេីម្បីសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ។


ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប)  ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ដែលប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ នៅថ្ងៃទី១១-១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្ថិតនៅសាលប្រជុំសាលាខេត្តកណ្តាល។


ក្នុងនោះផងដែរ មានការចូលរួមក្នុងអង្គវេទិកាតាមប្រព័ន្ធអនឡាញ (Zoom meeting) ដោយលោក-លោកស្រី សមាជិកក្រុមប្រឹក្សាក្រុង អភិបាលរងក្រុង នាយករងរដ្ឋបាលក្រុង ប្រធានការិយាល័យអង្គភាពចំណុះរដ្ឋបាលក្រុង នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ ស្មៀនសង្កាត់ ស្ថិតនៅសាលប្រជុំសាលាក្រុងអរិយក្សត្រ។



































No comments:

Post a Comment

Pages