ខេត្តកណ្តាល៖នៅថ្ងៃអង្គារ ១២កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែវិចិ្ឆកា ឆ្នាំ២០២៤, លោក អ៊ុំ ចន ប្រធានក្រុមប្រឹក្សាក្រុង រួមជាមួយ លោក ចាន់ តារា អភិបាលនៃគណៈអភិបាលក្រុងអរិយក្សត្រ អភិបាលរងក្រុង នាយករដ្ឋបាលក្រុង មេបញ្ជាការកងកម្លាំងទាំង៣ ចៅសង្កាត់ទាំង១១ នៃក្រុងអរិយក្សត្រ បានចូលរួម ពិធីបិទវេទិកាថ្នាក់ខេត្ត ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីសម្រេចបាន ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។
សូមជម្រាបផងដែលថា នៅក្នុងពិធីនេះ មានការចូលរួម ក្រោមអធិបតីភាព ឯកឧត្តម ជ័យ សម្បត្តិផល្លា ប្រធានអង្គភាពវិភាគ និងអភិវឌ្ឍគោលនយោបាយ តំណាង ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប ឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល។ ក្នុងនោះផងដែរ មានការចូលរួមក្នុងអង្គវេទិកាតាមប្រព័ន្ធអនឡាញ (Zoom meeting) ដោយលោក-លោកស្រី សមាជិកក្រុមប្រឹក្សាក្រុង អភិបាលរងក្រុង នាយករងរដ្ឋបាលក្រុង ប្រធានការិយាល័យអង្គភាពចំណុះរដ្ឋបាលក្រុង នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ ស្មៀនសង្កាត់ ស្ថិតនៅសាលប្រជុំសាលាក្រុង។
វេទិកានេះពិតជាមមានសារៈសំខាន់ណាស់ ដែលជាការឆ្លុះបញ្ចាំងឱ្យឃើញកាន់តែច្បាស់ពី សុឆន្ទៈ មនសិការ និងស្មារតីទទួលខុសត្រូវ ក្នុងការចូលរួមចំណែកអនុវត្តនូវ កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល និងបានបង្ហាញពីការយល់ដឹងស៊ីជម្រៅអំពីដំណើរការនឹងសារៈសំខាន់ នៃការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅថ្នាក់ក្រោមជាតិរបស់រដ្ឋបាលឃុំ សង្កាត់ ក្រុង ស្រុក មន្ទីរ អង្គភាពនានា ជុំវិញខេត្ត អង្គការសង្គមស៊ីវិល តាមរយៈការឆ្លុះបញ្ចាំងអំពីបញ្ហាប្រឈមនានា ក្នុងការអនុវត្តមុខងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលបានជួបប្រទះកន្លងមក។
No comments:
Post a Comment