រដ្ឋបាលខេត្តកំពង់ចាម​ រំលឹក​ខួបលើកទី៧១​ ទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា ១៩៥៣-​ ៩ វិច្ឆិកា ឆ្នាំ២០២៤ និង​កំណេីត​កងយោធពលខេមរភូមិន្ទ​ - គេហទំព័រ កោះពេជ្រ ធីវី អនឡាញ
ផ្សាយពាណិជ្ជកម្ម
www.kohpichtvonline.com / ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 0885556800 / 087222800 / រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រ កោះពេជ្រ

Breaking

Post Top Ad

Your Ad Spot

Nov 9, 2024

រដ្ឋបាលខេត្តកំពង់ចាម​ រំលឹក​ខួបលើកទី៧១​ ទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា ១៩៥៣-​ ៩ វិច្ឆិកា ឆ្នាំ២០២៤ និង​កំណេីត​កងយោធពលខេមរភូមិន្ទ​

 


កំពង់ចាម​: ដើម្បីរំលឹកដល់ថ្ងៃជាប្រវត្តិសាស្ត្រ នៃការដណ្តើមបានមកវិញនូវសិទ្ធិសេរីភាព និងភាពជាម្ចាស់ទឹកដីនៃប្រទេសកម្ពុជា រដ្ឋបាលខត្តកំពង់ចាម​ បានប្រារព្ធ​ពិធី​រំលឹកខួបលើកទី៧១​ ថ្ងៃ​បុណ្យឯករាជជាតិ​ ៩ វិច្ឆិកា ឆ្នាំ​១៩៥៣-​ ៩ វិច្ឆិកា ឆ្នាំ២០២៤ និង​ទិវា​កំណើត​កងយោធពល​ខេ​ម​ភូមិន្ទ​ ដែលបាន​ធ្វើ​​ឡើង​នាព្រឹក​ថ្ងៃ​ទី​៩ ខែវិច្ឆិកា​ ឆ្នាំ​២០២៤​ នៅ​ទីតាំង​វិមានឯករាជ្យ​ ​ស្ថិតក្នុងភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម​ ក្រោមវត្តមាន​ឯកឧត្តម​ ខ្លូត​ ផន​ ប្រធានក្រុមប្រឹក្សាខេត្ត​ និង​ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​ ។ 


ស្ថិតក្នុង​ឱកាស​នោះ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម បានថ្លែងថា​ ថ្ងៃនេះក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលខេត្ត ព្រះសង្ឃ មន្ត្រីរាការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ និស្សិត សិស្សានុសិស្ស និងប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំមានមោទកភាព និងសេចក្តីរីករាយ ដោយបានចូលរួមប្រារព្ធពិធី អបអរសាទររំលឹកខួបអនុស្សាវរីយ៍លើកទី៧១​ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ គឺជាទិវា ប្រវត្តិសាស្ត្រដ៏ថ្លៃថ្លារបស់ប្រជាជាតិខ្មែរ ដើម្បីរំលឹកគុណូបការៈដ៏ខ្ពង់ខ្ពស់បំផុត ចំពោះព្រះវិញ្ញា ណក្ខ័ន្ធព្រះបរមរតនកោដ្ឋ ដែលបានដឹកនាំទាមទារឯករាជ្យ ពីអាណានិគមនិយមបារាំង និង រំលឹកគុណដល់វីរៈជន កងកម្លាំងប្រដាប់អាវុធ នៃកងយោធពលខេមរភូមិន្ទ នៅគ្រប់ជំនាន់ ដែលបានឆ្លងកាត់នូវគ្រប់ដំណាក់កាលធំៗ ជាប្រវត្តិសាស្រ្តរបស់ប្រទេសជាតិ រួមមាន ការតស៊ូ ដណ្តើមឯករាជ្យ ការពុះពារ ឆ្លងកាត់ដំណាក់កាលនៃសង្គ្រាម និងរបបប្រល័យពូជសាសន៍ ប៉ុល ពត ជាពិសេសលើមូលដ្ឋាន នៃជ័យជម្នះថ្ងៃ​ ៧ មករា ឆ្នាំ១៩៧៩ ដែលបានកសាងនូវ អ្វីៗគ្រប់បែបយ៉ាង ដូចបច្ចុប្បន្ននេះ។


ឯកឧឯកឧត្ដមអភិបាលខេត្ត បានបន្ត​ថា​ ​ទិវាខួបកំណើតកងយោធពលខេមរភូមិន្ទនាពេលនេះ​ បានឆ្លុះបញ្ចាំង ពីជោគជ័យក្នុងកម្លាំងមហាសាមគ្គី របស់ ប្រជាជាតិខ្មែរយើងទាំងមូល ដែលបានឆ្លងកាត់ដំណាក់កាលមួយ ទៅដំណាក់កាលមួយ ប្រកបដោយភាពបត់បែន នៃដំណើរប្រវត្តិសាស្រ្តដ៏ស្មុគស្មាញជាច្រើន ជាពិសេស ឆ្លងកាត់ រយៈពេល ៧​១ ឆ្នាំកន្លងមក រហូតដល់បច្ចុប្បន្ននេះ គឺនៅតែរក្សាបាន នូវអត្តសញ្ញាណជា កម្លាំងប្រដាប់អាវុធ របស់ជាតិកម្ពុជា ជាកងយោធពលខេមរភូមិន្ទដ៏អង់អាចក្លាហាន ដែលប្រសូត្រចេញពីប្រជាជន ដើម្បីប្រជាជន និងឆ្លើយតបទៅនឹងសំណូមពរ នៃការតស៊ូដ៏ត្រឹមត្រូវ របស់ប្រជាជន អ្វីៗទាំងអស់ដើម្បីបម្រើ ឧត្តមប្រយោជន៍ប្រទេសជាតិ និងប្រជាជនកម្ពុជា ជាដរាបតរៀងមក និងយូរអង្វែងផងដែរ​ ៕
















































































No comments:

Post a Comment

Pages