ខេត្តបាត់ដំបង៖ទីតាំងល្បែងស៊ីសងមាន់ជល់ តាមអនឡាញ នៅក្នុងសង្កាត់ព្រែកព្រះស្តេច ក្រុងខេត្តបាត់ដំបង បានបើកដំណើរការឡើងវិញហើយ ក្រោយពីសមត្ថកិច្ចបានធ្វើកិច្ចសន្យាអោយបញ្ឍប់ការលេងល្បែងស៊ីសងម្តងរួចមកហើយ ប៉ុន្តែម្ចាស់ទីតាំងល្បែងស៊ីសងមាន់ជល់តាមអនឡាញខាងលើនេះគ្មានញញើតនិងទោសទណ្ឌបន្តិចណាទាល់តែសោះ ។ដោយមហាជនបាននាំគ្នាលើកឡើងថា?ទីតាំងល្បែងស៊ីសងមាន់ជល់តាមអនឡាញ ខាងលើនេះសង្ស័យជាឆ្នាំងបាយ របស់អស់លោកអាជ្ញាធរ និងសមត្ថកិច្ចក្រុងបាត់ដំបងផងក៌មិនដឹង
ទើបបណ្តែតបណ្តោយអោយទីតាំងល្បែងស៊ីសងមាន់ជល់តាមអនឡាញខាងលើនេះ បើកដំណើរការយ៉ាងរលូន ដោយផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែន ស្តីពីការទប់ស្កាត់និងបង្ក្រាបបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទ នៅទូទាំងរាជធានីខេត្ត។
សូមរំលឹកថា កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានចេញបទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់ឧ្យខាងតែបាន។សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ថា អាជ្ញាធរស្រុក ក្រុង ខេត្តណា ដែលមិនទប់ស្កាត់និងមិនបង្ក្រាប បទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ ! អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។មហាជនបានសំណូមពរដល់លោកស ថេត ស្នងការក្រុងភ្នំពេញ ពិសេសលោកឃួង ស្រេង អភិបាលក្រុងភ្នំពេញ សូមមេត្តាជួយចាត់វិធានការណ៌ ចំពោះទីតាំងល្បែងស៊ីសងជល់មាន់និងអាប៉ោងខាងលើអោយមានប្រសិទ្ធភាព ស្របតាមបទបញ្ជារបស់សម្តេចតេជោហ៊ុនសែន ពិសេសអនុវត្តន៌នូវគោលនយោបាយភូមិ សង្កាត់ មានសុវត្ថភាពទាំង៧ចំនុច របស់ក្រសួងមហាផ្ទៃ។
ពាក់ព័ន្ធនិងករណីល្បែងស៊ីសងមាន់ជល់អនឡាញខាងលើនេះ មហាជនបានសំណូម ដល់លោកឧត្តមសេនីយ៍ទោ សាតគឹមសាន ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ពិសេសលោកសុខលូ អភិបាលខេត្តបាត់ដំបង គួរតែយកចិត្តទុកដាក់ចាត់កម្លាំងជំនាញ ចុះមកជ្រាវស្រាវនិងធ្វើការបង្ក្រាបទីតាំងល្បែងស៊ីសងមាន់ជល់តាមអនឡាញ ខាងលើនេះអោយខាងតែបាន តាមបទបញ្ជារបស់សម្តេចតេជោហ៊ុនសែន ពិសេសអនុវត្តន៌នូវគោលនយោបាយភូមិ/ឃុំ/មានសុវត្ថិភាពទាំង៧ ចំណុចឲ្យមានប្រសិទ្ធភាពខ្ពស់និងរួមចំណែកបញ្ជៀសករណីអំពើចោរកម្មផ្សេងៗដូចជា៖លួច-ឆក់-ប្លន់-គាស់ផ្ទះនិងជាពិសេសអំពើហិង្សាក្នុងគ្រួសារដោយផ្ដើមចេញពីល្បែងទាំងនេះ ព្រោះថាល្បែងជាដើមចមបង្កើតបទល្មើស។
Post Top Ad
Your Ad Spot
Jul 5, 2023
Home
Unlabelled
ទីតាំង ល្បែងស៊ីសង ជល់មាន់ តាមអនឡាញ នៅក្នុងសង្កាត់ព្រែកព្រះស្តេច សង្ស័យជាឆ្នាំងបាយ របស់អស់លោក អាជ្ញាធរនិងសមត្ថកិច្ច ក្រុងបាត់ដំបង
Subscribe to:
Post Comments (Atom)
សុខភាពនិងសម្រស់
8/សុខភាពនិងសម្រស់/grid-big
No comments:
Post a Comment