ទីតាំងអាប៉ោង និងមាន់ជល់ ដុះស្លែរ នៅខាងក្រោយវត្តព្រែកប្រា សង្ស័យជាឆ្នាំងបាយរបស់លោកម៉ៅសឿត និងលោកចេង មុនីរ៉ា - គេហទំព័រ កោះពេជ្រ ធីវី អនឡាញ
ផ្សាយពាណិជ្ជកម្ម
www.kohpichtvonline.com / ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 0885556800 / 087222800 / រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រ កោះពេជ្រ

Breaking

Post Top Ad

Your Ad Spot

Jun 26, 2023

ទីតាំងអាប៉ោង និងមាន់ជល់ ដុះស្លែរ នៅខាងក្រោយវត្តព្រែកប្រា សង្ស័យជាឆ្នាំងបាយរបស់លោកម៉ៅសឿត និងលោកចេង មុនីរ៉ា




ភ្នំពេញ៖ទីតាំងដុះស្លែរ លួចលាក់បើកលេងស៊ីសងល្បែងជល់មាន់ និងអាប៉ោងនៅចំនុចក្រោយវត្តព្រែកប្រា ស្ថិតនៅក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានបើកដំណើរការយ៉ាងរលូន ដោយក្រុមអ្នកលេងនិងអ្នកបើក ហាក់គ្មានញញើតពីទោសទណ្ឌបន្តិចណាទាល់តែសោះ(ពោល)ពួកគេនិងសមត្ថកិច្ចពាក់ព័ន្ធ ថែមទាំងនាំគ្នាផ្គើន និងបទបញ្ជារ របស់សម្តេចតេជោហ៊ុនសែន ស្តីពីការទប់ស្កាត់ បង្ក្រាបបទល្មើសល្បែងស៊ីសង គ្រប់ប្រភេទនៅទូទាំងរាជធានីខេត្តទៀតផង។ប្រភពបានបញ្ជាក់ថា៖ក្រុមអ្នកញៀនល្បែងបានផ្តុំក្បាលគ្នា ចូលទៅលេងល្បែងជល់មាន់ និងអាប៉ោង ជារៀងរាល់ថ្ងៃ ដោយពួកគេ បាននាំគ្នាស្រែកឡូឡាអឺងកងពេញព្រៃ ក្រោយវត្តច្បារអំពៅ នៅពេលដែលពួកគេចាក់ត្រូវឬឈ្នះម្តងៗ។

ពាក់ព័ន្ធនិងករណីការលួចលេងល្បែងជល់មាន់ និងអាប៉ោងខាងលើនេះ គេសង្កេតឃើញ អស់លោកអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ពិសេសលោកម៉ៅ សឿត អធិការខណ្ឌច្បារអំពៅ និងលោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បាននាំគ្នារក្សាភាពស្ងៀមស្ងាត់ ផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែន យ៉ាងពេញបន្ទុក ស្តីពីការបង្ក្រាបបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទ នៅទូទាំងរាជធានីខេត្ត(ពោល)សង្ស័យលោកម៉ៅ សឿត
និងលោកចេង មុនីរ៉ា អាចនិងត្រូវថ្នាំសណ្តំ ឬទីតាំងល្បែងស៊ីសងជល់មាន់ និងអាប៉ោង ខាងលើនេះ សង្ស័យជាឆ្នាំងបាយ របស់លោកម៉ៅ សឿត និងលោកចេង មុនីរ៉ាផងក៌មិនដឹង។


សូមរំលឹកថា កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅថ្មីៗ​នេះ​ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃកម្ពុជា​ បានចេញ​បទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់ឧ្យខាងតែបាន​។សម្តេច​តេជោ​ ហ៊ុន​ សែន បានបញ្ជាក់យ៉ាងច្បាស់ថា អាជ្ញាធរ​ស្រុក ក្រុង ខេត្តណា ដែលមិនទប់​ស្កាត់និងមិនបង្ក្រាប បទល្មើសល្បែងស៊ីសង នៅ​ក្នុងមូលដ្ឋានរបស់ខ្លួនទេ​ ! អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។មហាជនបានសំណូមពរដល់លោកស ថេត ស្នងការក្រុងភ្នំពេញ ពិសេសលោកឃួង ស្រេង អភិបាលក្រុងភ្នំពេញ សូមមេត្តាជួយចាត់វិធានការណ៌ ចំពោះទីតាំងល្បែងស៊ីសងជល់មាន់និងអាប៉ោងខាងលើអោយមានប្រសិទ្ធភាព ស្របតាមបទបញ្ជារបស់សម្តេចតេជោហ៊ុនសែន ពិសេសអនុវត្តន៌នូវគោលនយោបាយភូមិ សង្កាត់ មានសុវត្ថភាពទាំង៧ចំនុច របស់ក្រសួងមហាផ្ទៃ។


No comments:

Post a Comment

Pages