មហាជនសំណូមពរដល់លោកសិទ្ធ ឡោះ និងលោកអ៊ុំ រាត្រី មេត្តាជួយចាត់វិធានការ ទីតាំល្បែងសុីសងជល់មាន់តាមទូរទស្សន៍អនឡាញនិងប្រដាល់ថៃ នៅក្នុងឃុំឬស្សីក្រោក ខណះអាជ្ញាធរនិងសមត្ថកិច្ច ស្រុកមង្គរបុរី រក្សាភាពស្ងៀមស្ងាត់ផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែន - គេហទំព័រ កោះពេជ្រ ធីវី អនឡាញ
ផ្សាយពាណិជ្ជកម្ម
www.kohpichtvonline.com / ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 0885556800 / 087222800 / រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រ កោះពេជ្រ

Breaking

Post Top Ad

Your Ad Spot

Jul 9, 2023

មហាជនសំណូមពរដល់លោកសិទ្ធ ឡោះ និងលោកអ៊ុំ រាត្រី មេត្តាជួយចាត់វិធានការ ទីតាំល្បែងសុីសងជល់មាន់តាមទូរទស្សន៍អនឡាញនិងប្រដាល់ថៃ នៅក្នុងឃុំឬស្សីក្រោក ខណះអាជ្ញាធរនិងសមត្ថកិច្ច ស្រុកមង្គរបុរី រក្សាភាពស្ងៀមស្ងាត់ផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែន


ខេត្តបន្ទាយមានជ័យ៖ល្បែងស៊ីសងមាន់ជល់តាមទូរទស្សន៍និងប្រដាល់ថៃភ្នាល់ចាក់លុយយ៉ាងអនាធិបតេយ្យ មួយកន្លែងបង្កប់ក្នុងហាងកាហ្វេដែលម្ចាស់ផ្ទះឈ្មោះស្រស់ ស្ថិតនៅក្នុងភូមិជំទាវ ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ កំពុងបើកលេងយ៉ាងអនាធិបតេយ្យ ជាទីបំផុតដោយក្រុមអ្នកញៀនល្បែង ហាក់គ្មានញញើតនិងទោសទណ្ឌបន្តិចណាទាល់តែសោះ(ពោល)អាជ្ញាធរនិងសមត្ថកិច្ចស្រុកមង្គលបុរី ហាក់បីដូចជារក្សាភាពស្ងៀមស្ងាត់ ផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែន ស្តីពីការទប់ស្កាត់និងបង្ក្រាបបទល្មើសល្បែងស៊ីសងនៅទូទាំងរាជធានីខេត្ត។


សូមរំលឹកថា កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅថ្មីៗ​នេះ​ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃកម្ពុជា​ បានចេញ​បទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់ឧ្យខាងតែបាន​ សម្តេច​តេជោ​ ហ៊ុន​ សែន បានបញ្ជាក់យ៉ាងច្បាស់ថា អាជ្ញាធរ​ស្រុក ក្រុង ខេត្តណា ដែលមិនទប់​ស្កាត់និងមិនបង្ក្រាប បទល្មើសល្បែងស៊ីសង នៅ​ក្នុងមូលដ្ឋានរបស់ខ្លួនទេ​ ! អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។



មហាជន នៅក្នុងឃុំឫស្សីក្រោក បានអោយដឹងថា?ក្រុមអ្នកញៀនល្បែង តែងតែផ្គុំក្បាលគ្នា ចូលទៅលេងល្បែងស៊ីសងជល់មាន់តាមទូរទស្សន៍អនឡាញនិងប្រដាល់ថៃ នៅចំណុចខាងលើនេះ ដោយគ្មានញញើតពីទោសទណ្ឌបន្តិចណាទាល់តែសោះ?ក្នុងនោះអាជ្ញាធរ និងសមត្ថកិច្ចស្រុកមង្គលបុរី ហាក់នាំគ្នារក្សាភាពស្ងៀមស្ងាត់ ផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែន ។ដោយមហាជនបានដាក់ការសង្ស័យថា៖ទីតាំងល្បែងស៊ីសងជល់មាន់តាមអនឡាញនិងប្រដាល់ថៃ ខាងលើនេះ អាចទំនងជាឆ្នាំងបាយ របស់លោកអាជ្ញាធរ និងសមត្ថកិច្ចស្រុកមង្គលបុរីផង ក៌មិនដឹង?។


ពាក់ព័ន្ធនិងជុំវិញករណីល្បែងស៊ីសង ជល់មាន់តាមទូរទស្សន៍អនឡាញនិងប្រដាល់ថៃ ខាងលើនេះ មហាជន បានសំណូមពរ ដល់លោក អ៊ុំ រាត្រី ចៅហ្វាយខេត្តបន្ទាយមានជ័យ ជាពិសេស លោកសិទ្ធ ឡោះ ចៅហ្វាយខេត្តបន្ទាយមានជ័យ  សូមមេត្តាជួយត្រួតពិនិត្យ និងចាត់វិធានការបង្រ្កាប ទីតាំងល្បែងសុីសងជល់មាន់តាមទូរទស្សន៍អនឡាញនិងប្រដាល់ថៃខាងលើនេះផង ដើម្បីអនុវត្តន៌ តាមបទបញ្ជាដ៍ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុនសែន ស្តីពីការបង្ក្រាបបទល្មើសល្បែងស៊ីសងខុសគ្រប់ប្រភេទ នៅទូទាំងរាជធានីខេត្ត។


No comments:

Post a Comment

Pages