ព្រះវិហារ៖ នៅថ្ងៃចន្ទ ៥រោច ខែចេត្រ ឆ្នាំខាល ចក្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ ២០២៣ លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្ត បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែមីនា និងផ្សព្វផ្សាយការងារបន្តឆ្នាំ២០២៣។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោក លោកស្រីឧត្តមសេនីយ៍ វរសេនីយ៍ស្នងការរង លោក លោកស្រីនាយ នាយរងការិយាល័យ លោក លោកស្រីអធិការ អធិការរងក្រុង/ស្រុកទាំង០៨ និងលោកនាយប៉ុស្តិ៍ ទាំង ៥១ប៉ុស្តិ៍ សរុបចំនួន ១៨៦នាក់ ស្រី ០៦នាក់។
ជាកិច្ចចាប់ផ្តើម លោកឧត្តមសេនីយ៍ត្រី ឆយ បូរិន ស្នងការរងផែនការងារសេនាធិការ បានអានរបាយការណ៍ប្រចាំខែមីនា ឆ្នាំ២០២៣ និងផ្សព្វផ្សាយការងាររបស់ស្នងការដ្ឋានជូនកិច្ចប្រជុំ។ លោកវរសេនីយ៍ឯក ស៊ុ លំទោន អធិការនគរបាលស្រុកត្បែងមានជ័យ ធ្វើបទអន្តរាគមន៍ស្តីពីការងាររៀបចំសន្តិសុខបម្រើការបោះឆ្នោតឆ្នាំ២០២៣ (លទ្ធផល បទពីសោធន៍ បញ្ហាប្រឈម ដំណោះស្រាយ)ជូនកិច្ចប្រជុំ ។លោកវរសេនីយ៍ឯក រិទ្ធ សូណា អធិការនគរបាលស្រុកជ័យសែន ធ្វើបទអន្តរាគមន៍ស្តីពីគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាពក្នុងមូលដ្ឋានស្រុកជ័យសែនជូនកិច្ចប្រជុំ។
លោកវរសេនីយ៍ឯក ស៊ី សុគន្ធរដ្ឋា នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ធ្វើបទអន្តរាគមន៍ស្តីពី វិធានការរឹតបណ្តឹងច្បាប់ចរាចរណ៍ផ្លូវគោក។ លោកវរសេនីយ៍ឯក គង់ គា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ធ្វើបទអន្តរាគមន៍ស្តីពីវិធានការ និងបង្រ្កាបបទល្មើសល្បែងស៊ីសង លួច ឆក់ ក្នុងភូមិសាស្រ្តខេត្តព្រះវិហារ។ លោកឧត្តមសេនីយ៍ យ៉េន សារ៉េន ស្នងការរងប្រឆាំងបទល្មើសគ្រឿងញៀន រាយការណ៍អំពីសភាពការណ៍ និងវិធានការ បង្ការទប់ស្កាត់បទល្មើសគ្រឿងញៀន និងផ្សព្វផ្សាយសកម្មភាពការងារសម្អាតប្រាក់ជូនកិច្ចប្រជុំ។ លោកឧត្តមសេនីយ៍ត្រី នួន សុវិរិទ្ធ ស្នងការរងផែនការងារសន្តិសុខ វាយតម្លៃសភាពការ និងទិសដៅស្តីពីការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងភារវកម្មជូនអង្កប្រជុំ។
ជាចុងបញ្ចប់លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្ត មានប្រសាសន៍ដឹកនាំ និងធ្វើការបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែ មីនា និងជំរុញដល់កងកម្លាំងទាំងអស់ឲ្យយកចិត្តទុកដាក់ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋនៅតាមដែនសមត្ថកិច្ចរបស់ខ្លួន និងធ្វើការគ្រប់គ្រងមុខសញ្ញានៅតាមមូលដ្ឋានដើម្បីងាយស្រួលក្នុងការ បង្ការ ទប់ស្កាត់ និងបង្រ្កាប់ឲ្យបានទាន់ពេល និងផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណ:ជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្មាំថ្មីប្រពៃណីយ៍ជាតិ និងផែនការ ការពារសន្តិសុខការឆ្នោតអាណត្តិទី៧ ឆ្នាំ២០២៣ ខាងមុខនេះ។ លោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្ត បានប្រសិទ្ធពរជ័យដល់មន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ទាំងអស់ជូននូវពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខ ពល កុំបីឃ្លៀងឃ្លាតឡើយ ៕
Post Top Ad
Your Ad Spot
Apr 10, 2023
Home
Unlabelled
លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្ត ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែមីនា និងផ្សព្វផ្សាយការងារបន្តឆ្នាំ២០២៣
Subscribe to:
Post Comments (Atom)
សុខភាពនិងសម្រស់
8/សុខភាពនិងសម្រស់/grid-big
No comments:
Post a Comment