កំលាំងអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ឃាត់មុ​ខសញ្ញាគប់រថយន្ដនៅលេីផ្លូវល្បឿនលឿនភ្នំពេ​ញ​-ព្រះសីហនុ - គេហទំព័រ កោះពេជ្រ ធីវី អនឡាញ
ផ្សាយពាណិជ្ជកម្ម
www.kohpichtvonline.com / ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 0885556800 / 087222800 / រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រ កោះពេជ្រ

Breaking

Post Top Ad

Your Ad Spot

Apr 6, 2023

កំលាំងអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ឃាត់មុ​ខសញ្ញាគប់រថយន្ដនៅលេីផ្លូវល្បឿនលឿនភ្នំពេ​ញ​-ព្រះសីហនុ


ខេត្តកំពង់ស្ពឺ៖ នគរបាលស្រុកភ្នំស្រួចឃាត់ខ្លួន មុខសញ្ញាគប់កញ្ចក់រថយន្តលើផ្លូវល្បឿនលឿន ខណៈដែលអ្នកធ្វើដំណើរដោយរថយន្ត ហើយត្រូវបានមុខសញ្ញាខាងលើយកដុំថ្មគប់ត្រូវរថយន្ត។ការឃាត់ខ្លួនមុខសញ្ញាខាងលើបានកាលពីរសៀលថ្ងៃទី០៥ ខែមេសាឆ្នាំ២០២៣ កំលាំងនគរបាល​អធិការ​ដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រួច​សហការ​ឃាត់មុខសញ្ញាម្នាក់​ជាជនអនាថា(វិបល្លាសស្មារតី​)ភេទប្រុស​ អាយុប្រហែល​៣០ឆ្នាំ​ មិនដឹងអាសយដ្ឋាននិង​ស្រុកកំណេីត​  នៅលេីផ្លូវល្បឿនលឿន​ចន្លោះ​គីឡូម៉ែត្រ​លេខ​ ៥៣-៥៤​ ស្ថិតនៅភូមិត្រពាំងក្រឡឹង ឃុំគីរីវ័ន្ដ ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ ។

តាមសេចក្ដីរាយការ​ណ៍ពី​សមត្ថកិច្ច​នគរបាល​នាយ​កដ្ឋាន​សណ្ដាប់​ធ្នាប់​សាធារណៈ​អគ្គស្នង​ដ្ឋាន​នគរ​បា​ល​ជាតិ​ ប្រចាំការ​នៅផ្លូវ​ល្បឿនលឿន​បានឲ្យដឹងថា​ មានម្ចាស់​រថយន្ត​មួយគ្រឿង​ ម៉ាក​ ឡិច​សុីស​ ពណ៌​ទឹកមាស​ LX470 ផ្លាកលេខ​ ព្រៃវែង​2C-3​44​4 ជាកម្មសិទ្ធិរបស់​ឈ្មោះ​ អ៊ុក សេងហុង ភេទប្រុស អា​យុ៥១ឆ្នាំ រស់នៅភូមិទ័ពសៀម ឃុំកន្សោមអក ស្រុកកំពង់ត្របែក ខេត្ដព្រៃវែង ជាអ្នក​បើកបររថយន្ដខាងលេី​ បានបញ្ជាក់ថា​ រថយន្ត​គាត់​ បេីកបរក្នុងទិ​សដៅពីលិចឆ្ពោះទៅទិសខាងកេីត​លុះមកដល់ចំ​ណុ​ចខាងលេី​ បានប្រទះឃេីញមនុស្សដែល​សម្ងំឈរអែមនៅលេីផ្លូវល្បឿនលឿនសង្ស័យជា​កម្មករ​ផ្លូវ​ល្បឿន​លឿន​ ស្រាប់តែ​យកវត្ថុរឹងគ្រវែង​មកលេី​រថយន្ដរបស់គាត់កំពុងតែបេីកបរបណ្ដាលឲ្យ​ឮសម្លេ​ង​ផាំង​(វត្ថុរឹង​ ​ដុំថ្ម )​ ត្រូវចំចំណុចទ្វាទី២ផ្នែកក្រោយខាងស្ដាំ​ ខូចខាតកំពិត។

  មជ្ឈដ្ឋានប្រជាពលរដ្ឋ បានលើកឡើងថា មនុស្សវិកលចរិកនៅក្នុងខេត្តកំពង់ស្ពឺមានច្រើនណាស់ គួរតែមន្ទីរសង្គមកិច្ចនិងអតីតយុទ្ធជនខេត្តកំពង់ស្ពឺ ពិនិត្យមើលនិងប្រមូលយកមនុស្សវិកលចរិកទាំងអស់នោះ ទៅដាក់នៅមណ្ឌលកែប្រែល ដើម្បីកុំឱ្យ មនុស្សវិកលចរិកទាំងអស់នោះធ្វើអំពើអ្វីមួយលើប្រជាពលរដ្ឋ បន្តទៅទៀតបច្ចុប្បន្នមុខសញ្ញាខាងលេីត្រូវបានសហការយកមក​កាន់អធិការដ្ឋាននគរបាលស្រុកភ្នំស្រួចដេីម្បីសាក​សួរនិងបន្ដតាមផ្លូវច្បាប់ និងធ្វើការ ស្រាវជ្រាវរកអាណាព្យាបាលក្រុម​គ្រួសារទទួល​ខុសត្រូវលេីអំពេីដែលបង្កឲ្យមានម​ហ​ន្ដរាយបះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈសង្គម​៕






No comments:

Post a Comment

Pages