លោក​ឧត្ដមសេនីយ៍​ត្រី​ ហេង​ វុទ្ធី​ បានដឹកនាំលោក-លោកស្រី​ ស្នងការរង​ នាយការិយាល័យជំនាញ​ ចូលរួមក្នុងពិធី​បញ្ចុះបឋមសិលា​ សាងសង់អាគារប៉ុស្តិ៍នគរបាលរដ្ឋបាលដងក្ដា នៃអធិការដ្ឋាន​នគរបាល​ស្រុក​ស្ទឹងត្រង់​ - គេហទំព័រ កោះពេជ្រ ធីវី អនឡាញ
ផ្សាយពាណិជ្ជកម្ម
www.kohpichtvonline.com / ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 0885556800 / 087222800 / រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រ កោះពេជ្រ

Breaking

Post Top Ad

Your Ad Spot

Mar 10, 2023

លោក​ឧត្ដមសេនីយ៍​ត្រី​ ហេង​ វុទ្ធី​ បានដឹកនាំលោក-លោកស្រី​ ស្នងការរង​ នាយការិយាល័យជំនាញ​ ចូលរួមក្នុងពិធី​បញ្ចុះបឋមសិលា​ សាងសង់អាគារប៉ុស្តិ៍នគរបាលរដ្ឋបាលដងក្ដា នៃអធិការដ្ឋាន​នគរបាល​ស្រុក​ស្ទឹងត្រង់​



កំពង់ចាម៖នៅព្រឹក​ថ្ងៃ​សុក្រ​ ទី១០​ ខែមីនា​ ឆ្នាំ​២០២៣នេះ​ លោក​ឧត្ដមសេនីយ៍​ត្រី​ ហេង​ វុទ្ធី​ ស្នងការនគរបាលខេត្ត​កំពង់ចាម​ និងលោក​ ទុន​ ណេត​ អភិបាល​ នៃអភិបាលស្រុកស្ទឹងត្រង់ បានដឹកនាំលោក-លោកស្រី​ ស្នងការរងនាយ
ការិយាល័យជំនាញ​ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់​ ចូលរួមក្នុងពិធី​បញ្ចុះបឋមសិលា​ សាងសង់អាគារប៉ុស្តិ៍នគរបាលរដ្ឋបាលដងក្ដានៃអធិការដ្ឋាន​នគរបាល​ស្រុក​
ស្ទឹងត្រង់​។

អាគារ​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​មួយនេះ​មានទំហំ​ទទឹង១១ម៉ែត្រ​ បណ្ដោយ​៧ម៉ែត្រ​ (ស្របតាម​ស្តង់ដារ​របស់ក្រសួងមហាផ្ទៃ​) ដែលទទួល​បាន​ការឧបត្ថម្ភ​ពី​ឯកឧត្តម​ នាយឧត្តមសេនីយ៍​ សន្តិបណ្ឌិត​ នេត​ សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​ និងឯកឧត្តម​ អ៊ុន​ ចាន់​ដា អភិបាល​ នៃគណៈអភិបាលខេត្ត​កំពង់ចាមនិងដោយមានការចលនាគាំទ្រឧបត្ថម្ភពីលោកឧត្តមសេនីយស្នងការនគរបាលខេត្ត​ កងកម្លាំង​ នៃអធិការដ្ឋាន​នគរបាល​ស្រុក​ស្ទឹងត្រង់​ និងកងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដងក្ដា ព្រមទាំង​ សប្បុរសជន​នានាក្នុង​ស្រុក​ និងក្រៅ​ ផងដែរដោយគ្រោងចំណាយលេីការសាងសង់ថវិកាប្រមាណ
 ជិត២មុឺន​ដុលា្លរ​អាមេរិក​។

ក្នុង​ពិធី​នោះ​ដែរ​ លោកឧត្តមសេនីយ៍ស្នងការ​​ក៏បាន​នាំយក​អំណោយ​ដ៏​ថ្លៃថ្លា​របស់​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ សន្តិបណ្ឌិត​ អគ្គស្នងការ​នគរបាល​ជាតិ​ នូវថវិកា​   1000$​ ប្រគល់ជូនលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលដងក្ដា សម្រាប់​ការចាក់ដីបំពេញបន្ថែមក្នុងបរិវេណប៉ុស្តិ៍​ និងជូនបច្ច័យតាជី​  យាយជី​ ១៣នាក់​ ម្នាក់ៗ​ទទួល​បាន​ បច្ច័យ​០១មុឺន​រៀល​ និងក្រម៉ា០១​ តាអាចារ្យម្នាក់​ បច្ច័យ​ ០៥មុឺនរៀល​ និងក្រម៉ា០១​ ។

បន្ទាប់​មក​ លោកឧត្តមសេនីយ៍ស្នងការ​​ បានបន្ដចុះត្រួតពិនិត្យការសាងសង់អាគារប៉ុស្តិ៍នគរបាលរដ្ឋបាលមេសរជ្រៃ​ និងប៉ុស្ត៍​នគរបាល​រដ្ឋ​បាល​ ទួលព្រះឃ្លាំង នៃអធិការដ្ឋាន​នគរបាល​ស្រុក​ស្ទឹងត្រង់​ ដែលបាននឹងកំពុងដំណេីរការសាងសង់​ សម្រេចបាន៥០ភាគរយ​ និងបន្ដចុះសាកសួរទុក្ខកងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រក​ នៃអធិការដ្ឋាន​នគរបាល​ស្រុក​កំពង់សៀម​ ផងដែរ​៕
































No comments:

Post a Comment

Pages