ភ្នំពេញ÷ទីតាំងហ្គេមបាញ់ត្រី នៅក្នុងផ្សារសូរិយាជាន់ទី ៥ស្ថិតនៅក្នុង សង្កាត់ផ្សារថ្មីទី ១ខណ្ឌដូនពេញ រាជធានីភ្នំពេញ កំពុងបើកដំណើរការយ៉ាងរលូន ដោយមិនមានវត្តមានរបស់អាជ្ញាធរនិងសមត្ថកិច្ច ក្នុងខណ្ឌដូនពេញ មានវិធានការ ទប់ស្កាត់និងបង្ក្រាប តាមបទបញ្ជីរបស់លោក លោកឃួងស្រេងអភិបាលរាជធានីភ្នំពេញ ពិសេសប្រមុខរាជរដ្ឋាភិបាលកម្ពុជា ស្ដីពីការទប់ស្កាត់ បង្ក្រាបបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទទូទាំងរាជធានីខេត្ត។បើយោងតាម ប្រភពព័ត៌មាន បានបញ្ជាក់ថា ជាទូទៅគេតែងតែសង្កេតឃើញ ក្រុមអ្នកញៀនល្បែងស៊ីសងហ្គេមបាញ់ត្រីទាំងចាស់ ទាំងវ័យជំទង់ ទាំងប្រុស ទាំងស្រីតែងតែនាំគ្នា សម្រុកចូលទៅលេងហ្គេមបាញ់ត្រី នៅក្នុងផ្សារសូរិយាជាន់ទី៥ យ៉ាងគគ្រឹកគគ្រេង ហាក់បីដូចជាមិនញញើតពីទោសទណ្ឌ បន្តិចណាសោះឡើយ។
ពាក់ព័ន្ធនឹងករណី ល្បែងស៊ីសង ប្រភេទហ្កេមត្រី នៅចំនុចទីតាំងខាងលើ លោកទៀង ចាន់សា អធិការខណ្ឌដូនពេញ និង លោកជា ខេម៉ា អភិបាលខណ្ឌូពេញ មិនគួរនាំគ្នារក្សាភាពស្ងៀមស្ងាត់ ផ្គើននិងបទបញ្ជា របស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញពិសេសប្រមុខរាជរដ្ឋាភិបាលកម្ពុជា ស្តីពីការទប់ស្កាត់ និងបង្ក្រាបបទល្មើសល្បែងស៊ីសង គ្រប់ប្រភេទ នៅទូទាំងរាជធានីខេត្តជាពិសេស គោលនយោបាយ ភូមិសង្កាត់មានសុវត្ថិភាព របស់ក្រសួងមហាផ្ទៃ។
មហាជនបានលើកឡើងថាទាំងលោកទៀង ចាន់សា ទាំងលោកជា ខេម៉ា ជាអធិការខណ្ឌដូនពេញ និងជាអភិបាលខណ្ឌដូនពេញ តើទទួលបានព័ត៌មាន ពីករណីល្បែងស៊ីសងប្រភេទហ្គេមបាញ់ត្រី នៅលើផ្សារសូរិយាជាន់ទី៥ ដែលឬទេ? ឬមួយក៏អស់លោក ទទួលព័ត៌មានបានដែរ តែធ្វើមិនដឹងមិនឮនាំគ្នារក្សាភាពស្ងៀមស្ងាត់ ឬមួយក៏អស់លោក ទទួលបានសំណែនយ៉ាងក្រាស់ក្រែល ពីម្ចាស់ទីតាំងល្បែងស៊ីសងហ្គេមមិនបាញ់ត្រីអស់ហើយទេដឹង? ទើបបានជាមិននាំគ្នាទប់ស្កាត់និងបង្ក្រាបតាមបទបញ្ជារបស់ថ្នាក់លើ។
មហាជនបានលើកឡើងទៀតថា ទីណាមានល្បែងស៊ីសងខុសច្បាប់ ទីនោះនឹងមានករណីលួច ការប្រើប្រាស់ អំពើហិង្សា នៅក្នុងគ្រួសារ ការសេពគ្រឿងញៀន ជាដើម។ដូច្នេះហើយប្រជាពលរដ្ឋនៅក្នុងសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ ពួកគាត់តែងតែរំពឹងទៅលើអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទ នៅក្នុងមូលដ្ឋានរបស់គាត់ឲ្យខាងតែបាន។
ប៉ុន្តែផ្ទុយទៅវិញបទល្មើសល្បែងស៊ីសងប្រភេទហ្កេមបាញ់ត្រី កំពុងដំណើរការយ៉ាងរលូននៅក្នុងផ្សារសូរិយាជាន់ទី៥ ហេតុអីក៏អស់លោក មិននាំគ្នាទប់ស្កាត់និងបង្ក្រាប តាមបទបញ្ជារបស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញពិសេសប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមនូវគោលនយោបាយភូមិ សង្កាត់ មានសុវត្ថភាព។ពាក់ព័ន្ធជុំវិញករណីខាងលើនេះ មហាជនបានធ្វើការសំណូមពរដល់លោកជូនណារិន ស្នងការនគរបាលរាជធានីភ្នំពេញ ពិសេសលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សូមមេត្តាជួយត្រួតពិនិត្យ និងបង្ក្រាបទីតាំង ល្បែងស៊ីសងប្រភេទហ្កេមបាញ់ត្រីនៅលើផ្សារសូរិយាជាន់ទី៥ ប្រកបដោយប្រសិទ្ធភាព។
No comments:
Post a Comment