ឯកឧត្តម អ៊ុន ចាន់ដា ណែនាំដល់អ្នកពាក់ព័ន្ធត្រៀមលក្ខណៈទទួលពលករ មកពីប្រទេសថៃ វិលត្រឡប់មកមូលដ្ឋានស្រុកកំណើតវិញ - គេហទំព័រ កោះពេជ្រ ធីវី អនឡាញ
ផ្សាយពាណិជ្ជកម្ម
www.kohpichtvonline.com / ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 093843333 / 0885556800 រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រ កោះពេជ្រ

Breaking

Post Top Ad

Your Ad Spot

Jul 25, 2025

ឯកឧត្តម អ៊ុន ចាន់ដា ណែនាំដល់អ្នកពាក់ព័ន្ធត្រៀមលក្ខណៈទទួលពលករ មកពីប្រទេសថៃ វិលត្រឡប់មកមូលដ្ឋានស្រុកកំណើតវិញ

 



កំពង់ចាម÷ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ណែនាំដល់អ្នកពាក់ព័ន្ធទាំងអស់ត្រៀមលក្ខណៈទៅទទួលយកពលករ ពលការនី ដែលវិលត្រឡប់មកពីប្រទេសថៃ មកកាន់មូលដ្ឋានស្រុកកំណើតវិញ ខណៈដែលពេលបច្ចុប្បន្ន ប្រទេសកម្ពុជា និងប្រទេសថៃកំពុងមានការប៉ះទង្គិចគ្នានៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ។ថ្លែងដូច្នេះនាឱកាស ឯកឧត្តមអភិបាលខេត្ត និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ដឹកនាំកិច្ចប្រជុំបន្ទាន់មួយ នៅសាលប្រជុំសាលាខេត្តកំពង់ចាម នារសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥។


ឯកឧត្តម អ៊ុន ចាន់ដា បានបញ្ជាក់ថា បច្ចុប្បន្នខេត្តកំពង់ចាម ទទួលបានពលករ ពលកានី ដែលត្រឡប់មកមូលដ្ឋានវិញសរុប ១៧០០នាក់ នេះបើគិតត្រឹមថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ ។ ឯកឧត្តមអភិបាលខេត្ត បានបន្តថា ការនាំពលករមកវិញនេះ គឺត្រូវគិតគូរពីលទ្ធភាពរកការងារជូនគាត់ តាមរយះការសហការជាមួយរោងចក្រសហគ្រាស និងបណ្ដាអាជីវកម្មនានានៅក្នុងខេត្ត ដើម្បីទុកលទ្ធភាពឲ្យគាត់ជ្រើសរើសការងារទៅតាមអាជីព និងជំនាញរបស់គាត់រៀងៗខ្លួន។


ឯកឧត្តម អ៊ុន ចាន់ដា បន្ថែមថា បើតាមរបាយការណ៍របស់មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត បានបញ្ជាក់ថាកន្លែងការងារទំនេរនៅក្នុងខេត្តកំពង់ចាមមានប្រមាណ ១ម៉ឺន ៨ពាន់ កន្លែង ដែលនេះគឺមានជម្រើសច្រើនសម្រាប់បងប្អូនពលករ ពលការនីដែលត្រឡប់មកមូលដ្ឋានខេត្តកំពង់ចាមវិញ ។ ដូច្នោះចំពោះមុខ សូមឲ្យមន្ទីរការងារ សហការជាមួយអាជ្ញាធរក្រុង-ស្រុក ដើម្បីធានាឲ្យបានថា ពលករ ពលការនីដែលត្រឡប់មកមូលដ្ឋានវិញមានការងារធ្វើគ្រប់ៗគ្នា៕









No comments:

Post a Comment

Pages