ខេត្តបាត់ដំបង÷អ្នកមានល្បែងឆ្នោតកន្ទុយលេខដេកមិនគ្រប់ព្រោះចង់បានយល់សប្តិបន្តកន្ទុយគ្នាទៅចាក់ឆ្នោតនៅចំណុចផ្ទះ១កន្លែងដែលស្ថិតនៅតាមបណ្ដោយផ្លូវលេខ 111នៅភូមិព្រែកមហាទេពសង្កាត់ស្វាយប៉ោ។ ប្រជាពលរដ្ឋនៅតំបន់នោះនិយាយថា អ្នកណាក៏ដឹងថាទីតាំងខាងលើក៏ជាកន្លែងកត់ឆ្នោតដ៏ល្បីល្បាញនោះដែរលើកលែងតែអាជ្ញាធរមូលដ្ឋានសង្កាត់ក្រុងប៉ុណ្ណោះដែរមិនដឹង?។
ប្រភពព័ត៌មានពីអ្នកលេងល្បែងកន្ទុយលេខឲ្យដឹងថា មានទីតាំងកត់ឆ្នោតកន្ទុយលេខ១ កន្លែងស្ថិតនៅផ្លូវលេខ១១១ក្នុងភូមិ ព្រែកមហាទេព សង្កាត់ ស្វាយប៉ោ ក្រុងបាត់ដំបង កំពុងពង្វក់ ស្មារតី ក្រុមញៀនល្បែងឲ្យចូលលេងមិនដាច់រយៈ ហើយអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានហាក់ដូចជាមើលរំលងចំពោះបញ្ហានេះ។ ភាពស្ងៀមស្ងាត់របស់អាជ្ញាធរ,សមត្ថកិច្ចនាំឲ្យប្រជាពលរដ្ឋនៅក្នុងតំបន់ខាងលើយល់ឃើញថា ទំនងជាបានសើមមាត់ហើយទេដឹង?
ប្រភពច្បាស់ការណ៍ ឲ្យដឹងថា ទីតាំងបើកល្បែងឆ្នោតកន្ទុយលេខដែលមានទីតាំងនៅ ផ្លូវលេខ111 ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ នៅតែបើកដំណើរការយ៉ាងពេញបន្ទុកពោលគឺបើកលេងរាល់ថ្ងៃ ហើយគេមិនដែល ឃើញ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ចុះបង្ក្រាបឡើយ។ ការដែលអាជ្ញាធរសមត្ថកិច្ចមិនបង្ក្រាបនាំឲ្យប្រជាពលរដ្ឋសង្ស័យខ្លាចក្រែងសមត្ថកិច្ចពាក់ព័ន្ធនឹងផលប្រយោជន៍ជាមួយម្ចាស់ឆ្នោតកន្ទុយលេខនេះ។ប្រជាពលរដ្ឋនៅសហគមន៍ខាងការរិះគន់ចំៗថា បើគ្មានការឃុបឃិតគ្នាជា ប្រព័ន្ធហើយមានខ្នងបង្អែករឹងមាំទេនោះ បុគ្គលដែលហ៊ានបើកល្បែងសុីសងឆ្នោតកន្ទុយ លេខ មិនអាចដំណើរការបានដោយស្រួលៗ នៅលើទឹកដី ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោក្រុងបាត់ដំបង ខេត្តបាត់ដំបងនោះបានឡើយ។
ប្រជាពលរដ្ឋ រស់នៅសព្វថ្ងៃនេះព្រួយបារម្ភជាខ្លាំង ខ្លាច ប្ដី,ខ្លាចប្រពន្ធ,កូនៗ...សមាជិកក្រុមគ្រួសារ ពួកគាត់ មានការជ្រុលជ្រួសហើយបង្កឲ្យមានអំពើហឹង្សាក្នុងគ្រួសារដោយសារការលេងល្បែងខុសច្បាប់ទាំងនោះ។ ម្យ៉ាងទៀតនោះ ពួកគាត់ មានការភ័យខ្លាច កើតមានអំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា ចោរលួច ចោរឆក់ និងចោរប្លន់ ជាពិសេស អំពើហិង្សា ក្នុងគ្រួសារ ជាដើម។ល។ ដូច្នេះស្នងការនគរបាលខេត្តបាត់ដំបងចាត់កម្លាំងចុះទៅបង្ក្រាបផង បើរំពឹងទៅលើអាជ្ញាធរក្រុងដូចជាមិនអាចទៅរួចទេ៕
No comments:
Post a Comment