ល្បែងឆ្នោតកន្ទុយលេខ១កន្លែងជាប់ភ្លេីងស្តុបផ្សារលេី នៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រោមភ្នែកលោកអធិការក្រុងបាត់ដំបង - គេហទំព័រ កោះពេជ្រ ធីវី អនឡាញ
ផ្សាយពាណិជ្ជកម្ម
www.kohpichtvonline.com / ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 093843333 / 0885556800 រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រ កោះពេជ្រ

Breaking

Post Top Ad

Your Ad Spot

Jun 25, 2025

ល្បែងឆ្នោតកន្ទុយលេខ១កន្លែងជាប់ភ្លេីងស្តុបផ្សារលេី នៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រោមភ្នែកលោកអធិការក្រុងបាត់ដំបង

 


ខេត្តបាត់ដំបង÷ ប្រជាពលរដ្ឋក្រុងបាត់ដំបង សុទ្ធតែដឹងអំពីទីតាំងកត់ឆ្នោតកន្ទុយលេខ១កន្លែង ដែលកំពុងដំណើរការយ៉ាងសស្រាំសស្រាំនៅក្នុងភូមិកម្មករ សង្កាត់ ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ស្របពេលដែលលោកពេជ្រសារ៉ែនអធិការនគរបាលក្រុងបាត់ដំបងបែរជាមិនដឹងអ្វីទាំងអស់។ ប្រជាពលរដ្ឋនិយាយថា បើលោកអធិការក្រុងដឹង លោកមិនអនុញ្ញាតឲ្យមានល្បែង ស៊ីសងខុសបាត់នៅក្នុងមូលដ្ឋានរបស់ខ្លួននៅឡើយ។


ផ្ទុយពីការមិនដឹង,មិនឮ របស់អធិការក្រុងប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រីពេញមួយក្រុងបាត់ដំបងបានឲ្យដឹងថា ទីតាំងបើកល្បែងឆ្នោតកន្ទុយលេខដែលមានទីតាំង នៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង នៅតែបើកដំណើរការយ៉ាងពេញបន្ទុក ពោលគឺបើកលេងរាល់ ថ្ងៃតែម្តង។ ដំណើរការកត់កន្ទុយលេខ នៅក្នុងមូលដ្ឋានខាងលើនេះ គឺធ្វើឡើងជាចំហដោយមិនខ្លាចញញើតច្បាប់ទម្លាប់របស់ប្រទេសនោះឡើយ។ អ្នកភូមិមួយ ចំនួននិយាយថា បើមិនពាក់ព័ន្ធជាមួយអាជ្ញាធរមាន សមត្ថកិច្ច តើគេអាចបើកកត់ឆ្នោតខុសច្បាប់បានដោយស្រួលដែរឬទេ?


អ្នកភូមិនិយាយថា បើលោកពេជ្រ សារ៉ែន ឆ្លើយថា មិន ដឹង ដូចជាមិនទំនង។ ពីព្រោះរឿងល្បែងស៊ីសងនៅក្នុងមូលដ្ឋានខាងលើនេះ កើតរាប់សិបខែឆ្នាំមកហើយ បើឆ្លើយមិនដឹងដូចជា មិនចាំបាច់ធ្វើជាមេប៉ូលិសក្រុងទៀតទេ។ ការដែលឆ្លើយថា មិនដឹងមិនមែនជាវិធីនៃការយក រួចខ្លួននោះទេ ប៉ុន្តែប្រជាពលរដ្ឋដឹងថា អាជ្ញាធរមានសមត្ថកិច្ចក្រុងបាត់ដំបង ជាប់ជំពាក់ជាមួយនឹងមេឆ្នោតនៅទីតាំងខាងលើនេះទើបបានជាមិនបង្ក្រាប។ បើមិនបានលិត មុខជាបង្ក្រាបយូរណាស់ហើយ។


ប្រជាពលរដ្ឋរស់នៅក្បែរៗទីកន្លែងកត់ឆ្នោតរិះគន់ចំៗថា បើគ្មានការឃុបឃិតគ្នាជា ប្រព័ន្ធជាមួយសមត្ថកិច្ចក្រុងបាត់ដំបង ហើយមានខ្នងបង្អែករឹងមាំទេនោះ បុគ្គលដែលហ៊ានបើកល្បែងសុីសងឆ្នោតកន្ទុយលេខ មិនអាចដំណើរការបានដោយស្រួលៗ នៅក្នុងមូលដ្ឋានខាងលើនេះបានដោយសេរីជាចំហងាយៗយ៉ាងដូច្នេះនោះទេ។ប្រជាពលរដ្ឋ រស់នៅក្រុងបាត់ដំបងសព្វថ្ងៃនេះព្រួយ បារម្ភជាខ្លាំង ខ្លាច ប្ដី,ខ្លាចប្រពន្ធ,កូនៗ...សមាជិកក្រុមគ្រួសារ ពួកគាត់ មានការជ្រុលជ្រួសហើយបង្កឲ្យមាន អំពើហិង្សាក្នុងគ្រួសារដោយសារការលេងល្បែងខុស ច្បាប់ទាំងនោះ។ 


ម្យ៉ាងទៀតនោះ ពួកគាត់មានការភ័យ ខ្លាច កើតមានអំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា ចោរលួច ចោរឆក់ និងចោរប្លន់ ជាពិសេស អំពើហិង្សា ក្នុងគ្រួសារ ជាដើម។ល។ ដូច្នេះស្នងការនគរបាលខេត្ត បាត់ដំបងចាត់កម្លាំងចុះទៅបង្ក្រាបផង បើរំពឹងទៅលើអាជ្ញាធរក្រុងក្រោមការដឹកនាំរបស់លោកពេជ្រ សារ៉ែន ដូចជាមិនអាចទៅរួចទេ៕

No comments:

Post a Comment

Pages