ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចធិបតី នាយករដ្ឋមន្ត្រី ផ្តល់ជូនស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម - គេហទំព័រ កោះពេជ្រ ធីវី អនឡាញ
ផ្សាយពាណិជ្ជកម្ម
www.kohpichtvonline.com / ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 093843333 / 0885556800 រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រ កោះពេជ្រ

Breaking

Post Top Ad

Your Ad Spot

Jun 24, 2025

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចធិបតី នាយករដ្ឋមន្ត្រី ផ្តល់ជូនស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម

 


កំពង់ចាម÷នៅព្រឹកថ្ងៃអង្គារ ទី២៤ ខែមិថុនា ឆ្នាំ២០២៥ នេះ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានអញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចធិបតី នាយករដ្ឋមន្ត្រី ផ្តល់ជូនស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម។លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានឡើងធ្វើបទរាយការណ៍ ជូនគណៈធិបតីអំពីការត្រៀមលក្ខណៈសម្បត្តិទាំងកងកម្លាំង និងសម្ភារៈ មធ្យោបាយគ្រប់គ្រាន់ ដើម្បីធានាបាននូវកិច្ចប្រតិបត្តិការ ក្នុងកិច្ចការពារបូរណភាពទឹកដី និងការរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ក្នុងភូមិសាស្រ្តទទួលខុសត្រូវឱ្យបានទាន់ពេលវេលា។


អញ្ជើញមានប្រសាសន៍សំណេះសំណាលនាឱកាសនេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានផ្តាំផ្ញើនូវការសាកសួរសុខទុក្ខពី ប្រមុខថ្នាក់ដឹកនាំ រួមមាន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ និងលោកជំទាវបណ្ឌិត ជូនចំពោះកងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ប្រកបដោយក្តីនឹករលឹក និងមនោសញ្ចេតនាដ៏ជ្រាលជ្រៅ។ 


នាឱកាសនេះដែរ ឯកឧត្តម អភិបាលខេត្ត បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម ដែលបានត្រៀមលក្ខណៈរួចជាស្រេចនូវ សម្ភារៈមធ្យោបាយ និងពិសេសការរៀបចំបង្កើតឱ្យមានកងអនុសេនាតូច ចំនួន២ ដែលជាកម្លាំងរងចាំបទបញ្ជា ត្រៀមចេញបេសកកម្ម ២៤/២៤ម៉ោង។ ដោយឡែក ចំពោះបច្ចុប្បន្នភាព នៃសភាពការណ៍ព្រុំដែនកម្ពុជា-ថៃ សូមកងកម្លាំងទាំងអស់បន្តរក្សាជំហរឲ្យមុតមាំ និងសូមជឿជាក់ គាំទ្រលើការដឹកនាំដ៏ឈ្លាសវៃ និងគតិបណ្ឌិតរបស់រាជរដ្ឋាភិបាល ដែលមានគោលជំហរម៉ឺងម៉ាត់ប្តូរផ្តាច់ ក្នុងការការពារអធិបតេយ្យ បូរណភាពដែនដី ជូនជាតិ មាតុភូមិ មិនឲ្យមានការបាត់បង់សូម្បីមួយមីលីម៉ែត្រ។


ជាមួយគ្នានេះដែរ ឯកឧត្តម អភិបាលខេត្ត ក៏បាននាំយក សំលៀកបំពាក់ឈុតបេសកកម្មចំនួន ២.០០០ឈុត និងអាវចំណាំងផ្លាតចំនួន២០០ អាវ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត តាមរយៈឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីចែកជូនកងកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម៕











































No comments:

Post a Comment

Pages