ភ្នំពេញៈ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុប សភាពការណ៍ កិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ប្រចាំខែមករា និងទិសដៅការងារសម្រាប់ខែកុម្ភៈ ឆ្នាំ២០២៣ ដោយមានការចូលរួមពីលោក-លោកស្រីស្នងការរង លោក-លោកស្រីនាយការិយាល័យ លោកអធិការនគរបាលខណ្ឌទាំង១៤ ក្រុមជំនួយការ ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតផងដែរ ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមស្នងការ បានមានមតិស្វាគមន៍ចំពោះសមាជិក សមាជិកាអង្គប្រជុំ ដែលបានចូលរួមក្នុងកិច្ចប្រជុំនេះ និងបានអនុញ្ញាតឲ្យលោកឧត្តមសេនីយ៍ទោ ហម វ៉ាន់ថា ស្នងការរង ទទួលផែនការងារសេនាធិការ ឡើងអានរបាយការណ៍សង្ខេប អំពីលទ្ធផលកិច្ចប្រតិបត្តិការ សន្តិសុខ សណ្តាប់ធ្នាប់សង្គមប្រចាំខែមករា ឆ្នាំ២០២៣ និងទិសដៅការងារមួយចំនួន សម្រាប់អនុវត្តបន្តនៅខែកុម្ភៈនេះ ជាកិច្ចបន្តលោកឧត្តមសេនីយ៍ទោ ហ៊ុន សុធី ស្នងការរង ទទួលផែនការងារធនធានមនុស្ស ឡើងអានរបាយការណ៍ទាក់ទងទៅ នឹងការគ្រប់គ្រងវេនប្រចាំបញ្ជា ការងារគ្រប់គ្រងវត្តមាន និងដំណោះស្រាយ ក៏ដូចជាបញ្ហាប្រឈម ផ្សេងៗផងដែរ ។ក្នុងកិច្ចប្រជុំនោះដែរ ក៏មានការចូលរួមមតិពីលោក លោកស្រីស្នងការរង លោកអធិការ ពាក់ព័ន្ធទៅនឹងការរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់ ការងារចរាចរណ៍ សណ្តាប់ធ្នាប់ ការផ្តល់សេវាសាធារណ:ចាំបាច់ជូនប្រជាពលរដ្ឋ លទ្ធផលការងារអនុវត្តបាននាពេលកន្លងមក បញ្ហាប្រឈម ដំណោះស្រាយ និងផែនការបន្ត ។
ក្រោយពីបានស្តាប់របាយការណ៍ និងការចូលរួមមតិរួចមក ឯកឧត្តមស្នងការ មានមតិកត់សម្គាល់នូវបញ្ហាមួយចំនួន ដែលបានជួបប្រទះក្នុងពេលអនុវត្តការងារកន្លងមក និងបានធ្វើការកោតសរសើរដល់កងកម្លាំងទាំងអស់ចំណុះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបានខិតខំប្រឹងប្រែងក្នុងការចូលរួមរក្សា ការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ម្យ៉ាងវិញទៀតឯកឧត្តមស្នងការ បានណែនាំដល់លោកស្នងការរងទទួលផែនធនធានមនុស្ស ក៏ដូចជាស្នងការរងទាំងអស់ ត្រូវតែយកចិត្តទុកដាក់ខ្ពស់ក្នុងការត្រួតពិនិត្យវត្តមានកម្លាំង ប្រចាំបញ្ជា ត្រូវមានកម្លាំងជាក់ស្តែង រួមជាមួយម៉ូតូ និងរថយន្ត ដើម្បីត្រៀមចេញដោះស្រាយ សង្គ្រោះ និងអន្តរាគមន៍ ជួយប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលានៅពេលមានបញ្ហាផ្សេងៗកើតមានឡើង៕
Post Top Ad
Your Ad Spot
Jan 31, 2023
Home
Unlabelled
ឧត្តមសេនីយ៍ឯក ស ថេត ដឹកនាំកិច្ចប្រជុំបូកសរុប សភាពការណ៍ កិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ប្រចាំខែមករា និងទិសដៅការងារសម្រាប់ខែកុម្ភៈ ឆ្នាំ២០២៣
Subscribe to:
Post Comments (Atom)
សុខភាពនិងសម្រស់
8/សុខភាពនិងសម្រស់/grid-big
No comments:
Post a Comment