ភ្នំពេញ៖ទីតាំងមាន់ជល់ ទល់មុខផ្ទះលោកជា សុផារ៉ា ស្ថិតនៅក្នុងភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ បានលួចលាក់បើកលេងអស់រយះពេលជិត
មួយសប្តាហ៌មកហើយ ក្នុងនោះគេបានដាក់ការសង្ស័យថា ទីតាំងល្បែងស៊ីសងមាន់ជល់ អាចជាឆ្នាំងបាយរបស់អស់លោកអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ នៅក្នុងមូលដ្ឋាន។
សូមជម្រាបថា ក្រោយពីមានការរិះគន់ពីសំណាក់មហាជន និងបណ្តាញអ្នកសារព័ត៌មាន ឃើញថា នៅថ្ងៃទី២៩ ខែមករាឆ្នាំ២០២៣ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ បានចុះមកដល់ទីតាំងលួចលាក់លេងល្បែងមាន់ជល់ ខាងលើលទ្ធផលសមត្ថកិច្ចបានត្រឹមតែធ្វើកិច្ចសន្យា។
មហាជនបានសំណូមពរដល់លោកហៀង ថារ៉េត អធិការខណ្ឌឬស្សីកែវ និងលោកឯក ឃុនឌឿន សូមចាត់មន្ត្រីអធិការកិច្ច អោយចុះមក ស៊ើបអង្កេតជាសំខាត់ ដើម្បីតាមដាន ទីតាំងលួចលាក់បើកលេងល្បែងជល់មាន់ខាងលើនេះ ពួកគេអាចនាំគ្នាលួចលាក់បើកលេង
ឡើងវិញក៌ថាបាន។
No comments:
Post a Comment