លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី បានអញ្ចើញចូលរួមជាអធិបតីក្នុងកិច្ចប្រជុំ​ស្ដីពី​ការត្រួតពិនិត្យ​លទ្ធផល​ការងាររបស់អង្គភាពនគរបាលយុត្តិធម៌​ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម​ - គេហទំព័រ កោះពេជ្រ ធីវី អនឡាញ
ផ្សាយពាណិជ្ជកម្ម
www.kohpichtvonline.com / ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 0885556800 / 087222800 / រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រ កោះពេជ្រ

Breaking

Post Top Ad

Your Ad Spot

Feb 1, 2023

លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី បានអញ្ចើញចូលរួមជាអធិបតីក្នុងកិច្ចប្រជុំ​ស្ដីពី​ការត្រួតពិនិត្យ​លទ្ធផល​ការងាររបស់អង្គភាពនគរបាលយុត្តិធម៌​ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម​

ខេត្តកំពង់ចាម៖នារសៀល​​ថ្ងៃពុធ ១១កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ ​លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានអញ្ចើញចូលរួមជាអធិបតីក្នុងកិច្ចប្រជុំ​ស្ដីពី​ការត្រួតពិនិត្យ​លទ្ធផល​ការងាររបស់អង្គភាពនគរបាលយុត្តិធម៌​ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម​ ឆ្នាំ​២០២២​ និងលេីកទិសដៅការងារសម្រាប់ឆ្នាំ២០២៣​ នៅសាលប្រជុំធំ​ (អាគារ​សវនាការ​ ជាន់ទី១)​ ក្រោមអធិបតីភាព​ ឯកឧត្តម​ វង្ស​ ប៊ុន​វិសុទ្ធ​ ព្រះរាជ​អាជ្ញា​ នៃអយ្យការអមសាលាខេត្តកំពង់ចាម​ និងលោក​ ខៃ​ សម្ផស្ស​ ព្រះរាជ​អាជ្ញា​រង​ នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម​ ។

កិច្ច​ប្រជុំ​នេះ​ដែរ​ ក៏មានការអញ្ចេីញចូលរួមពីសំណាក់​ លោក-លោកស្រី​ ព្រះរាជ​អាជ្ញា​រង​ នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម​ លោក-លោកស្រី​ ក្រឡាបញ្ជី​ លោក-លោកស្រី​ ស្នងការរង​ នាយការិយាល័យ​ជំនាញ​ ដូចជា:​ ផែនការងារការងារនគរបាលព្រហ្មទណ្ឌ,​ ផែនការងារប្រឆាំងបទល្មេីសសេដ្ឋកិច្ច,​ ផែនការងារនគរបាលសណ្ដាប់ធ្នាប់,​ ផែនការងារប្រឆាំងគ្រឿងញៀន​ និងផែនការងារប្រឆាំងការជួញដូរ​ ព្រមទាំងលោកអធិការនគរបាលស្រុក-ក្រុងទាំង១០​ និងលោកអធិការរង​ ទទួលផែនការងារព្រហ្មទណ្ឌ​ និងផែនការងារនគរបាលសណ្ដាប់ធ្នាប់​ ស្រុក​-ក្រុង​ ទាំង១០​ ផងដែរ​ ៕









No comments:

Post a Comment

Pages