ទីតាំងល្បែងស៊ីសងមាន់ជល់តាមអនឡាញ នៅក្នុងភូមិឬស្សី សង្ស័យជាឆ្នាំបាយ របស់អស់លោកអាជ្ញាធរនិងសត្ថកិច្ចសង្កាត់ស្ទឹងមានជ័យទី២ - គេហទំព័រ កោះពេជ្រ ធីវី អនឡាញ
ផ្សាយពាណិជ្ជកម្ម
www.kohpichtvonline.com / ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 0885556800 / 087222800 / រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រ កោះពេជ្រ

Breaking

Post Top Ad

Your Ad Spot

Jan 27, 2023

ទីតាំងល្បែងស៊ីសងមាន់ជល់តាមអនឡាញ នៅក្នុងភូមិឬស្សី សង្ស័យជាឆ្នាំបាយ របស់អស់លោកអាជ្ញាធរនិងសត្ថកិច្ចសង្កាត់ស្ទឹងមានជ័យទី២


កំពង់ស្ពឺ៖មហាជនបានសំណូមពរដល់លោកអ៊ុក បូនីន អធិការខណ្ឌមានជ័យ និងលោកហែម ដារិទ្ធ អភិបាលខណ្ឌមានជ័យ សូមមេត្តាជួយពិនិត្យនិងចាត់វិធានការណ៌ ចំពោះទីតាំល្បែងស៊ីសងមាន់ជល់តាមអនឡាញ ស្ថិតនៅក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កំពុងតែលួចលាក់បើកលេង យ៉ាងអនាធិបតេយ្យជាទីបំផុត ដោយក្រុមអ្នកបើកនិងអ្នកញៀនល្បែង ហាក់គ្មានញញើតនិងទោសទណ្ឌបន្តិចណាសោះ(ពោល)ពួកគេថែមទាំផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែនទៀតផង។


ប្រភពពីប្រជាពលរដ្ឋ នៅក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ បានអោយដឹងថា? ជារៀងរាល់ថ្ងៃ ក្រុមអ្នកញៀនល្បែង បានប្រមូលផ្តុំក្បាលគានចូលទៅលេងល្បែងស៊ីសងមាន់ជល់តាមអនឡាញ ក្នុងអស់លោកអាជ្ញាធរនិងសត្ថកិច្ចសង្កាត់ស្ទឹងមានជ័យទី២ ហាក់បីដូចជារក្សាភាពស្ងៀមស្ងាត់ផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែនស្តីពីការទប់ស្កាត់ និងបង្ក្រាបបទល្មើសល្បែងស៊ីសង នៅទូទាំងរាជធានីខេត្ត។ សូមរំលឹកថា កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅថ្មីៗ​នេះ​ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃកម្ពុជា​ បានចេញ​បទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់ឧ្យខាងតែបាន​ សម្តេច​តេជោ​ ហ៊ុន​ សែន បានបញ្ជាក់យ៉ាងច្បាស់ថា អាជ្ញាធរ​ស្រុក ក្រុង ខេត្តណា ដែលមិនទប់​ស្កាត់និងមិនបង្ក្រាប បទល្មើសល្បែងស៊ីសង នៅ​ក្នុងមូលដ្ឋានរបស់ខ្លួនទេ​ ! អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។​ 


សូមជម្រាបថា? ពាក់ព័ន្ធនិងបទល្មើសល្បែងស៊ីសងមាន់ជល់តាមអនឡាញ  ស្ថិតនៅក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មហាជន បានដាក់ការសង្ស័យថា?ទីតាំងល្បែងស៊ីសងខាងលើនេះ អាចជាឆ្នាំងបាយ របស់អស់លោកអាជ្ញាធរ សង្កាត់ស្ទឹងមានជ័យទី២ ទេដឹង?ទើបបានជាអស់លោកហាក់បីដូចជារក្សាភាពស្ងៀមស្ងាត់ផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែន។


No comments:

Post a Comment

Pages