សាច់គោ និងភ្លៅមាន់ជាង​៨តោន នាំចូលពីវៀតណាម​ដោយខុសច្បាប់, ចូលដល់កណ្តាលភ្នំពេញ ទើបមន្ត្រីជំនាញក្រសួងកសិកម្មចាប់បាន - គេហទំព័រ កោះពេជ្រ ធីវី អនឡាញ
ផ្សាយពាណិជ្ជកម្ម
www.kohpichtvonline.com / ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 093843333 / 0885556800 រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រ កោះពេជ្រ

Breaking

Post Top Ad

Your Ad Spot

Jul 8, 2025

សាច់គោ និងភ្លៅមាន់ជាង​៨តោន នាំចូលពីវៀតណាម​ដោយខុសច្បាប់, ចូលដល់កណ្តាលភ្នំពេញ ទើបមន្ត្រីជំនាញក្រសួងកសិកម្មចាប់បាន


(ភ្នំពេញ)៖ លោក ហ៊ុន​ សារ៉ាត់ អនុប្រធាន​អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្ម​សត្វ បានឱ្យដឹងថា ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វនៃអគ្គនាយកដ្ឋាន​សុខភាពសត្វ និង​ផលិត​កម្មសត្វ បង្ក្រាបសាច់គោ និងភ្លៅមាន់ចំនួន ៨,០១៥ គីឡូ​ក្រាម នាំចូល​ដោយគ្មានលិខិតអនុញ្ញាត​ពីប្រទេសវៀតណាម។

សាច់សត្វបង្កកទាំងអស់នេះ ត្រូវបានឈ្មួញដឹកជញ្ជូនតាមរថយន្ត​ចេញ​ពីវៀតណាម តាម​ច្រក​របៀងក្នុងស្រុកកោះធំ ខេត្តកណ្ដាល ឆ្ពោះទៅចែកចាយនៅរាជធានីភ្នំពេញ ប៉ុន្តែត្រូវបានមន្ត្រីកម្ពុជា ឃាត់បាននៅចំណុចផ្លូវ៣០ម៉ែត្រ សង្កាត់ព្រៃស ខណ្ឌដង្កោ នាថ្ងៃទី៦ ខែកក្កដា​។បច្ចុប្បន្នក្រុមការងារជំនាញ បានយកវត្ថុតាង និងបទល្មើស ខាងលើមករក្សា​ទុកនៅ​ទីតាំងចត្តាឡីស័កសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីអនុវត្តន៍​តាមនីតិវិធីច្បាប់។


No comments:

Post a Comment

Pages