នៅចំកណ្ដាលក្រុងបាត់ដំបង មានទីតាំងកត់ឆ្នោតកន្ទុយលេខសៀម,យួនរបស់ចែវ៉ែនតា ដំណើរការជាធម្មតា - គេហទំព័រ កោះពេជ្រ ធីវី អនឡាញ
ផ្សាយពាណិជ្ជកម្ម
www.kohpichtvonline.com / ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 093843333 / 0885556800 រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រ កោះពេជ្រ

Breaking

Post Top Ad

Your Ad Spot

Jul 1, 2025

នៅចំកណ្ដាលក្រុងបាត់ដំបង មានទីតាំងកត់ឆ្នោតកន្ទុយលេខសៀម,យួនរបស់ចែវ៉ែនតា ដំណើរការជាធម្មតា

 


បាត់ដំបង÷បើទោះបីជាមានភាពតានតឹងបញ្ហាព្រំដែនខ្មែរ-សៀមយ៉ាងណាក៏ដោយ ក៏បញ្ហាកត់កន្ទុយលេខសៀម នៅក្រុងបាត់ដំបងនៅតែមមាញឹកជាធម្មតា។ ករណីនេះ លោកពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបងបានដឹងអំពីទីតាំងល្បែងកត់ឆ្នោតសៀម និងយួនដែរឬយ៉ាង ណានោះទេ?។ ប្រជាពលរដ្ឋក្រុងបាត់ដំបងហាក់ ដូចជាមិនជឿទេ បើលោកអធិការឆ្លើយថា មិនដឹង។ទីតាំងកត់កន្ទុយលេខសៀម-យួននេះត្រូវគេបង្ហើបប្រាប់ថា ជារបស់ចែវ៉ែនតា ដែលជាក់ស្ដែងទីតាំងមួយស្ថិតនៅភូមិអូរតាគាំ១,សង្កាត់ទួលតាឯក,ក្រុងបាត់ដំបង ដែលខាងមុខមានស្លាកយីហោលក់គ្រឿងអលង្ការ ហើយនៅខាងក្នុងជាកន្លែងកត់កន្ទុយលេខសៀម,យួន...យ៉ាងត្រជាក់ចិត្ត។ 


ក្រៅពីទីតាំងខាងលើ ក៏នៅមានកន្លែងកត់ឆ្នោតកន្ទុយលេខផ្សងសំណាងសៀម,យួន មួយចំនួនទៀត ដែលកំពុងដំណើរការក្រោមក្រសែរភ្នែក អាជ្ញាធរមានសមត្ថកិច្ចក្រុង-ខេត្តបាត់ដំបង។ប្រភពបានឱ្យដឹងថា មុនថ្ងៃទី១និងថ្ងៃទី១៦រៀងរាល់ខែអ្នកកត់កន្ទុយលេខសៀម តែងតែមកមមាញឹក ពីព្រោះក្នុង១ខែឆ្នោតសៀមចេញ២ថ្ងៃ គឺថ្ងៃទី១ និងថ្ងៃទី១៦ ដែលទីតាំងខាងលើ ត្រូវតែមើលឃើញថាមានសភាពមមាញឹកខុសពីធម្មតា។ ក្រៅពីការដែលអ្នកមានល្បែងចូលទៅកត់ដោយផ្ទាល់ ក៏មានការលេងឆ្នោតកន្ទុយ លេខសៀម,យួននេះ នាំគ្មាលេងតាមប្រព័ន្ធបណ្ដាញសង្គមផ្សេង ទៀតដូចជាការផ្ញើលុយតាមប្រព័ន្ធធនាគារ និងការចាក់តាមប្រព័ន្ធអនឡាញផ្សេងទៀត។ ដូច្នេះ បើមើលទៅមិនសូវជាឃើញមនុស្សមមាញឹកទេ ប៉ុន្តែទំហំទឹកប្រាក់គឺច្រើនខ្លាំងណាស់។


ប្រភពខ្សឹបខ្សៀវខ្លះបានបង្ហើបថា មន្ត្រីមានសមត្ថកិច្ចនៅខេត្តបាត់ដំបងមានហ៊ុនហយ ជាមួយចែវ៉ែនតា ក្នុងរឿងកន្ទុយលេខនេះ។ បើតាមប្រជាពលរដ្ឋសង្កេតឃើញថា ជាទូទៅល្បែងកន្ទុយលេខសៀម,យួនដែលគ្រប់គ្រងដោយចែវ៉ែនតា នៅក្រុងបាត់ដំបងគឺមានច្រើនកន្លែង។ គេមិនដែលឃើញសមត្ថកិច្ចក្រុងបាត់ដំបង ក៏ដូចជាកម្លាំងស្នងការនគរបាលខេត្តបាត់ដំបង ចុះបង្ក្រាបឆ្នោតកន្ទុយលេខទាំងនោះឡើយ។


ភាពស្ងៀមស្ងាត់,មិនដឹងមិនឮរបស់អាជ្ញាធរ សមត្ថកិច្ចក្រុងបាត់ដំបងធ្វើឲ្យប្រជាពលរដ្ឋយល់ច្រឡំថា ប្រហែល ជាអស់លោក បានទទួលលាភសក្ការៈ ពីមេឆ្នោតកន្ទុយ លេខទាំងនោះហើយ បានជាស្ងាត់ស្ងៀមល្អយ៉ាងនេះ។ ប្រជាពលរដ្ឋនៅក្រុងបាត់ដំបង បានត្រឹមសំដែងមតិប្រាប់អ្នកកាសែត អំពីទីតាំងកត់កន្ទុយលេខ និងរស់នៅខ្វល់ខ្វាយអំពីបញ្ហាសុខសុវត្ថិភាព,ភ័យខ្លាចករណីចោរ លួចចោរប្លន់ ស្របពេលដែលអាជ្ញាធរមាន សមត្ថកិច្ចសម្ងំស្ងៀមឈឹង។ ដូច្នេះតើស្ថាប័នជាតិណាខ្លះ ដែលអាចជួយកាត់បន្ថយក្តីកង្វល់របស់ប្រជាពលរដ្ឋក្រុងបាត់ដំបងបាននោះ?៕

No comments:

Post a Comment

Pages