កំពង់ចាម÷នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ លោកប៊ិន ឡាដាអភិបាល នៃគណៈអភិបាលស្រុកស្រីសន្ធរ និងលោក ទុំ ដាំ ប្រធានក្រុមប្រឹក្សាស្រុក ស្រីសន្ធរ បានដឹកនាំសមាជិកក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក ប្រធានការិយាល័យជំនាញ និងមន្រ្តី ចុះសួរសុខទុក្ខ និងសំណេះសំណាល: ១. លោក បេត វ៉េង ឃីម អភិបាលរងស្រុកស្រីសន្ធរ ដែលបានកំពុងសម្រាកព្យាបាលជំងឺនៅផ្ទះស្ថិតនៅភូមិចុងបឹងក្នុង ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ និងបាននាំថវិកាឧបត្ថម្ភចំនួន ២០ម៉ឺនរៀល និងទឹកដោះគោឆៅ២យួរ ភេសជ្ជៈកូកាកូឡា១កេស។
២.លោក ហុក នោង មេឃុំព្រែកដំបូក ដែលបានកំពុងសម្រាកព្យាបាលជំងឺនៅផ្ទះ ស្ថិតនៅភូមិផ្ទះវាល ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ និងបាននាំថវិកាឧបត្ថម្ភចំនួន ២០ម៉ឺនរៀល និងទឹកដោះគោឆៅ២យួរ ភេសជ្ជៈកូកាកូឡា១យួរ។៣. ភរិយាលោក ទុំ ដាំ ប្រធានក្រុមប្រឹក្សាស្រុក ដែលបានកំពុងសម្រាកព្យាបាលជំងឺនៅផ្ទះ ស្ថិតនៅភូមិបន្ទាយ ឃុំបារាយណ៍ ស្រុកស្រីសន្ធរ និងបាននាំថវិកាឧបត្ថម្ភចំនួន ២០ម៉ឺនរៀល និងទឹកដោះគោឆៅ២យួរ ភេសជ្ជៈកូកា កូឡា១យួរ។
សូមជម្រាបថា បន្ទាប់មក លោកអភិបាលស្រុក និងប្រធានក្រុមប្រឹក្សាស្រុក បានដឹកនាំក្រុមការងារ អុជធូបថ្វាយបង្គំសុំពរជ័យ នៅតំបន់ទួលព្រះធាតុ (អតីតរាជធានីទួលបាសាន) ស្ថិតនៅឃុំបារាយណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
No comments:
Post a Comment