សំណុំរឿងដីធ្លីប្រជាពលរដ្ឋអយុត្តិធម៌ កប់ឈឹងត្រឹម លោក ម៉ឹង វុទ្ធី អភិបាលរងខេត្តតាកែវ - គេហទំព័រ កោះពេជ្រ ធីវី អនឡាញ
ផ្សាយពាណិជ្ជកម្ម
www.kohpichtvonline.com / ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 093843333 / 0885556800 រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រ កោះពេជ្រ

Breaking

Post Top Ad

Your Ad Spot

Jun 10, 2025

សំណុំរឿងដីធ្លីប្រជាពលរដ្ឋអយុត្តិធម៌ កប់ឈឹងត្រឹម លោក ម៉ឹង វុទ្ធី អភិបាលរងខេត្តតាកែវ

 


ខេត្តតាកែវ ៖ សំណុំរឿងសុំជួយអន្តរាគមន៍រកដំណោះ ស្រាយករណីវិវាទដីធ្លីរបស់ប្រជាពលរដ្ឋសឹងមួយភូមិជាមួយនិងបុគ្គលម្នាក់ត្រូវបានកប់ឈឹងត្រឹមលោក ម៉ឹង វុទ្ធី អភិបាលរងខេត្តតាកែវ ប្រធានគណៈកម្មការទទួល បន្ទុកដោះវិវាទដីធ្លីប្រជាពលរដ្ឋ។

តាមលិខិតដាក់ជូនសុំជួយអន្តរាគមន៍ទៅអាជ្ញាធរចាប់ ថ្នាក់ស្រុក រហូតដល់ថ្នាក់ខេត្ត តាំងពីឆ្នាំ២០២២ របស់លោក ញ៉ឹក ឈាវ អាយុ៧១ឆ្នាំ តំណាងឲ្យប្រជាកសិករភូមិទ្រង់ភូមិ ឃុំព្រៃផ្គាំ ស្រុកអង្គរបូរី ខេត្តតាកែវ បង្ហាញ ថា ឈ្មោះ ជា ម៉ុន បានឈូសឆាយ វាតទី បំបាត់ភ្លឺភ្លោះ  ធ្វើឲ្យពួកគាត់ពិបាកធ្វើដំណើរ ពិសេសពិបាកក្នុងការបញ្ចេញបញ្ចូលទឹកស្រែ។

លិខិតដែលពាក់ព័ន្ធក៏បានបញ្ជាក់ដែរថា ឈ្មោះ ជា ម៉ុន បានវាតទីដីបឹងអូរអណ្តែង ធ្វើជាស្រែកម្មសិទ្ធបាត់ទៅហើយថែមទាំងបំបាត់ភ្លឺភ្លោះទៀត។ តំណាងប្រជាកសិករ លោក ញ៉ឹក ឈាវ ដែលក្នុងលិខិតមានភ្ជាប់ស្នាមមេដៃ៧៤គ្រួសារ បានសំណូមពរអន្តរាគមន៍ ចាប់ពីថ្នាក់ស្រុក រហូតដល់ថ្នាក់ខេត្តនោះ គឺសុំទុកភ្លឺភ្លោះបន្តឲ្យដល់ខ្សែស្របប្រឡាយលេខ២០ដូចគេ ដើម្បីងាយស្រួលបញ្ចេញបញ្ចូលទឹក ឬងាយស្រួលធ្វើដំណើរទៅកាន់ផ្លូវខេត្ត1TK6។ 

សូមបញ្ជាក់ថា ករណីវិវាទប្រជាពលរដ្ឋក្នុងភូមិ ជាមួយនិងលោក ជា ម៉ុន ប្តឹងផ្តល់សុំអន្តរាគមន៍ទៅអាជ្ញាធរនេះ កើតឡើងតាំងពីឆ្នាំ២០២២ រហូតមកដល់បច្ចុប្បន្ន នៅតែរកដំណោះស្រាយមិនបានជូនប្រជាពលរដ្ឋ គឺនៅកប់សូន្យឈឹងត្រឹមលោក ម៉ឹង វុទ្ធី អភិបាលរងខេត្តតាកែវ ប្រធានគណៈកម្មការទទួលបន្ទុកដោះស្រាវវិវាទដីធ្លីខេត្តតាកែវ ៕

No comments:

Post a Comment

Pages