ឯកឧត្តម អ៊ុន ចាន់ដា ប្រគល់រថយន្តពន្លត់អគ្គីភ័យ ចំនួន ៣គ្រឿង ជូនប៉ុស្តិ៍នគរបាលរដ្ឋបាល ក្នុងស្រុកកំពង់សៀម និងស្រុកកោះសូទិន - គេហទំព័រ កោះពេជ្រ ធីវី អនឡាញ
ផ្សាយពាណិជ្ជកម្ម
www.kohpichtvonline.com / ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 093843333 / 0885556800 រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រ កោះពេជ្រ

Breaking

Post Top Ad

Your Ad Spot

Jun 2, 2025

ឯកឧត្តម អ៊ុន ចាន់ដា ប្រគល់រថយន្តពន្លត់អគ្គីភ័យ ចំនួន ៣គ្រឿង ជូនប៉ុស្តិ៍នគរបាលរដ្ឋបាល ក្នុងស្រុកកំពង់សៀម និងស្រុកកោះសូទិន




(កំពង់ចាម) ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញប្រគល់ រថយន្តពន្លត់អគ្គីភ័យ ចំនួន៣គ្រឿង ជូនប៉ុស្តិ៍នគរបាលរដ្ឋបាល ក្នុងស្រុកកំពង់សៀម និងស្រុក កោះសូទិន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីជួយអន្តរាគមន៍បញ្ហានានាជូនប្រជាពលរដ្ឋ​ ដែលពិធីប្រគល់ និងទទួល​ រថយន្តពន្លត់អគ្គីភ័យនេះត្រូវបានធ្វេីឡើងនាព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ នៅសាលាខេត្តកំពង់ចាម។


ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានឱ្យដឹងថា រថយន្តពន្លត់អគ្គីភ័យ ចំនួន៣គ្រឿងនេះ ជាអំណោយរបស់ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម តាមរយៈឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងនោះ ២គ្រឿងប្រគល់ជូនប៉ុស្តិ៍នគរបាលរដ្ឋបាលកោះរការ និងប៉ុស្តិ៍ រដ្ឋបាលកោះសំរោង នៃអធិការដ្ឋាននគរបាលស្រុកកំពង់សៀម និង១គ្រឿងទៀត ប្រគល់ជូនប៉ុស្តិ៍ នគរបាលរដ្ឋបាលកោះសូទិន នៃអធិការដ្ឋាននគរបាលស្រុកកោះសូទិន​។ 


បើតាមលោក វរៈសេនីយ៍ឯក យ៉ន ឌីន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គីភ័យ និង សង្គ្រោះនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានឱ្យដឹងថា ខេត្តកំពង់ចាម មានរថយន្តពន្លត់ អគ្គីភ័យ សរុប ១៧គ្រឿង (រថយន្តស្ទូច ១គ្រឿង) ក្នុងនោះស្នងការដ្ឋាននគបាលខេត្ត មាន៤គ្រឿង អធិការដ្ឋាននគរបាលស្រុកបាធាយ មាន២គ្រឿង ស្រុកស្រីសន្ធរ មាន២គ្រឿង ស្រុកព្រៃឈរ មាន២គ្រឿង និងនៅតាម បណ្តាក្រុងស្រុកទាំង៧ទៀត មានរថយន្តពន្លត់អគ្គីភ័យ ១គ្រឿងៗដូចគ្នា ដោយឡែកថ្ងៃនេះយើងក៏បានទទួលអំណោយរថយន្តពន្លត់អគ្គីភ័យ ចំនួន៣គ្រឿងផងដែរ៕

No comments:

Post a Comment

Pages