មហាជន នៅក្នុងឃុំព្រែកទម្លាប់ ស្រុកលើកដែក រង់ចាំមើលចំណាត់ការ លោកចៅហ្វាយខេត្តកណ្តាល ចំពោះសំណង់រឹងមាំរំលោភចូលចំណីទន្លេ - គេហទំព័រ កោះពេជ្រ ធីវី អនឡាញ
ផ្សាយពាណិជ្ជកម្ម
www.kohpichtvonline.com / ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 093843333 / 0885556800 រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រ កោះពេជ្រ

Breaking

Post Top Ad

Your Ad Spot

Jun 1, 2025

មហាជន នៅក្នុងឃុំព្រែកទម្លាប់ ស្រុកលើកដែក រង់ចាំមើលចំណាត់ការ លោកចៅហ្វាយខេត្តកណ្តាល ចំពោះសំណង់រឹងមាំរំលោភចូលចំណីទន្លេ

 


ខេត្ត​កណ្ដាល ៖ លោក ងី សា​វី ម្ចាស់សំណង់​រឹង​មាំ១ កន្លែង កំពុង​ត្រូវ​បាន​សាងសង់​ឡើង រំលោភ​លើ​ដី​ច្រាំង​ទន្លេមេគង្គ ត្រង់​ចំណុច​ភូមិ​ព្រែក​តូច ឃុំ​ព្រែក​ទម្លាប់ ស្រុក​លើក​ដែក ខេត្តកណ្ដាល ដោយ​ម្ចាស់​សំណង់​បាន​បុក​គ្រឹះ​រៀប​ខឿន​ចូល​ដល់​ទឹកទន្លេ ដើម្បី​ទប់​ដី​កុំ​ឲ្យ​បាក់​ស្រុត និង​កំពុង​បន្ត​បណ្ដុះ​សសរ​ឡើង ដើម្បី​រៀប​ធ្វើ​ជា​ផ្ទះ​​ដោយអត់មានអ្នកណាហ៊ានដេញទេ ។​


ពលរដ្ឋ​នៅ​ក្បែរ​ទីតាំង​នោះ បាន​ឲ្យ​ដឹង​ថា ម្ចាស់​ទីតាំង​សំណង់​នេះ គឺជា​លោក ងី សា​វី មេឃុំ​ព្រែក​ទម្លាប់ ហើយ​សំណង់​នេះ​គាត់​ធ្វើ​ជា​ផ្ទះ​លំហែរ​សម្រាប់​សម្រាក​កំសាន្ត​ពេលទំនេរ​ពី​ការងារ​។ ពិតជាអ្នកមានអំណាចមែន…អំណាចលុយ…អំណាចម្ចាស់ស្រុក។ ។លោក ងី សា​វី មេឃុំ​ព្រែក​ទម្លាប់បដិសេធ​ថា សំណង់​នេះ​មិនមែន​ជា​របស់​លោក​ទេ តែ​ជា​របស់​មិត្ត​ភ​ក្កិ​លោក ហើយ​នៅ​ពេល​សួរ​ថា​តើ​មិត្តភក្តិ​នោះ​ជា​នរណា? ឈ្មោះ​អ្វី? លោក​មេឃុំមិន​ព្រម​ប្រាប់ ដោយ​លើក​ឡើង​ថា ចង់​ដឹង​ធ្វើ​អ្វី? ។


ជុំវិញ​ការ​សាងសង់​សំណង់ រំលោភ​លើ​ដី​ច្រាំង​ទន្លេ​ចំណី​ទន្លេ​នេះ លោក ងី សា​វី មេឃុំ​ព្រែក​ទម្លាប់​បាន​បញ្ជាក់​ថា គ្មាន​អាជ្ញាធរ​ណាមួយ​ហ៊ាន​ចេញ​ច្បាប់​អនុញ្ញាត​នោះ​ទេ សូ​ម្បី​រូប​លោក​ផ្ទាល់​ក៏​មិន​បាន​អនុញ្ញាត​ដែរ ប៉ុន្តែ​លោក​ក៏​មិន​បាន​ហាមឃាត់​ដែរ ដោយ​គ្រាន់តែ​ណែនាំ​ឲ្យ​ម្ចាស់​សំណង់ ធ្វើ​យ៉ាងណា​កុំ​ឲ្យ​ប៉ះពាល់​ដល់​ទឹកទន្លេ និង​ច្រាំង​ទន្លេ​។ រីឯមូលហេតុ​ដែល​លោក​មិន​ហាមឃាត់​នោះ លោក​បាន​អះអាង​ថា គ្រាន់តែ​គេ​ធ្វើ​ជា​ផ្ទះ​លំហែ​ប៉ុណ្ណឹង វា​ពុំ​មាន​អ្វី​ខុសច្បាប់​នោះ​ទេ​។ប៉ុន្តែ​អ្វី​ដែល​សួរ​ឲ្យ​កត់សម្គាល់​នោះ គឺ​លោក​មេឃុំ​ព្រែក​ទម្លាប់ មិន​ត្រឹមតែ​មិន​ហាមឃាត់​គេ កុំ​ឲ្យ​សង់​សំណង់​រំលោភ​ដី​ច្រាំង​ទន្លេ​ហើយ​នោះ បែរជា​មក​គំរាម​រក​ប្ដឹង​អ្នក​ព័ត៌មាន បើសិន​ហ៊ាន​ផ្សាយ​ព័ត៌មាន​នេះ​ថែម​ទៀត តើ​ម្ចាស់​សំណង់​មួយ​នេះ​ជា​នរណា? មានបុណ្យ​ស​ក្ត័​និង​អំណាច​ប៉ុណ្ណា? ទើប​អាច​ធ្វើ​ឲ្យ​លោក​មេឃុំ​ព្រែក​ទម្លាប់ ហ៊ាន​ចេញ​មុខការ​ពារ​ដល់​ថ្នាក់​នេះ។


គួរ​បញ្ជាក់​ផង​ដែរ​ថា កាលពី​ពេល​កន្លង​ទៅ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន កាល​នៅ​ជា​នាយក​រដ្ឋមន្ត្រី ធ្លាប់​បាន​ចេញ​បទបញ្ជា​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​ជាន់ថ្នាក់​ទាំងអស់ ត្រូវ​ការពារ​ដី​សាធារណៈ​របស់​រដ្ឋ ដូច​ជា​ដី​បឹង​ព្រែក​ទន្លេ​ដី​ចំណី​ផ្លូវ​ជាដើម គឺ​ដាច់ខាត​មិន​ឱ្យ​មានការ​រំលោភ​យក​ពី​សំណាក់​បុគ្គល​ណា​ឡើយ មក​ដល់​ពេល​នេះ​កន្លង​ទៅ​ច្រើន​ឆ្នាំ​ដែរ​ហើយ ទំនងជា​អាជ្ញាធរ​ស្រុក​លើក​ដែក ភ្លេច​បទបញ្ជា​នេះ​អស់ហើយ​មើលទៅ​៕


បើយោងតាមអនុក្រឹត្យលេខ៩៨ អនក្រ.បក ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥ ការកាន់កាប់ដីដែលជាប់តំបន់ច្រាំង ឬឆ្នេរ មិនខុសច្បាប់ទេ ប៉ុន្តែត្រូវកាន់កាប់ស្ថិតលើរយៈចម្ងាយតាមច្បាប់ដែលបានចែងដូចខាងក្រោម៖។*ឆ្នេរ និងពាមសមុទ្រ៖ ចម្ងាយលើសពី១០០ ម៉ែត្រ គិតពីមាត់ឆ្នេរ និងមាត់ពាម (ពេលទឹកជោរអតិបរមា)។(ទន្លេ) ចម្ងាយលើសពី៥០ ម៉ែត្រ គិតពីមាត់ច្រាំងទន្លេុ*ស្ទឹង៖ ចម្ងាយលើសពី៣០ ម៉ែត្រ គិតពីមាត់ច្រាំងស្ទឹង។(ព្រែក) ចម្ងាយលើសពី២០ ម៉ែត្រ គិតពីមាត់ច្រាំងព្រែក។(អូរ) ចម្ងាយលើសពី១០ ម៉ែត្រ គិតពីមាត់ច្រាំងអូរ។(ប្រឡាយមេ) ចម្ងាយលើសពី១០ ម៉ែត្រ គិតពីជើងទេរភ្លឺប្រឡាយផ្នែកខាងក្រៅ។(ប្រឡាយរង) ចម្ងាយលើសពី៥ ម៉ែត្រ គិតពីជើងទេរភ្លឺប្រឡាយផ្នែកខាងក្រៅ។(ប្រឡាយស្រោចស្រព) ចម្ងាយលើសពី៣ ម៉ែត្រ គិតពីជើងទេរភ្លឺប្រឡាយផ្នែកខាងក្រៅ។


(អាងទឹក) ចម្ងាយលើសពី១០០ ម៉ែត្រ គិតពីក្រិតកម្ពស់ទឹកអតិបរមា ដែលបានតម្កល់នៅក្នុងអាងទឹក។(បឹងបួ) ចម្ងាយលើសពី៥០ ម៉ែត្រ គិតពីក្រិតកម្ពស់ទឹកអតិបរមា ដែលបានតម្កល់នៅក្នុងអាងទឹក។(ទំនប់អាងទឹក) ចម្ងាយ២០ ម៉ែត្រ គិតពីជើងទេរផ្នែកខាងក្រោមទំនប់អាងទឹក ដែលមានកម្ពស់តិចជាង៤ ម៉ែត្រ។ ចម្ងាយ១០០ម៉ែត្រ គិតពី ជើងទេរផ្នែកខាងក្រោមទំនប់អាងទឹក ដែលមានកម្ពស់ពី៤ ម៉ែត្រ ទៅ៨ម៉ែត្រ។មហាជននៅក្នុងឃុំព្រែកទន្លាប់ ស្រុកលើកដែក កំពុងរង់ចាំមើលចំណាត់ការ​ របស់លោកគួច ចំរើន ចៅហ្វាយខេត្តកណ្តាល និងមានវិធានការបែបណា ចំពោះសង់​សំណង់ រំលោភ​លើ​ដី​ច្រាំង​ទន្លេ​ចំណី​ខាងលើនេះ។

No comments:

Post a Comment

Pages