លោកសុធា ពិសិដ្ឋ ដឹកនាំកម្លាំងប្រជាការពារបង្ក្រាបសង្វៀនជល់មាន់ចាប់អ្នកលេងជាង ១០ នាក់ប្រគល់ឲ្យប៉ូលិស - គេហទំព័រ កោះពេជ្រ ធីវី អនឡាញ
ផ្សាយពាណិជ្ជកម្ម
www.kohpichtvonline.com / ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 093843333 / 0885556800 រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រ កោះពេជ្រ

Breaking

Post Top Ad

Your Ad Spot

May 29, 2025

លោកសុធា ពិសិដ្ឋ ដឹកនាំកម្លាំងប្រជាការពារបង្ក្រាបសង្វៀនជល់មាន់ចាប់អ្នកលេងជាង ១០ នាក់ប្រគល់ឲ្យប៉ូលិស



ខេត្រក្រចេះ÷លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តក្រចេះបានដឹកនាំកម្លាំងរបស់អយ្យការប្រមាណជា៤,៥នាក់ និងកម្លាំងប្រជាការពារ ចុះបង្ក្រាបទីតាំងសង្វៀនជល់មាន់ មួយកន្លែងឃាត់ខ្លួនមនុស្សជាង១០នាក់និងរឹបអូសបានវត្ថុតាមមួយចំនួនប្រគល់ឲ្យមន្ត្រីនគរបាលស្រុកចិត្របុរី។


បើតាមក្រុមអ្នកលេងល្បែង និយាយតៗគ្នាថា បើសិនជាលោកព្រះរាជអាជ្ញាមិនប្រើកម្លាំងស៊ីវិលចុះបង្រ្កាបទេ ម្ល៉េះសមសូម្បីតែឃាត់ខ្លួនមនុស្សម្នាក់មិនបានផង ព្រោះសមត្ថកិច្ច នៅខេត្តក្រចេះ ទាំងនគរបាល ទាំងប៉េអឹម ត្រូវមេសង្វៀនជល់មាន់ អាប៉ោង យូគី រត់ការតាំងពីថ្នាក់ លើរួចហើយ។ការបង្ក្រាបសង្វៀនជល់មាន់របស់ស្ថាប័នអយ្យការនេះធ្វើ ឡើងកាលពីរសៀលថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចភ្នំផ្កាយព្រឹក ភូមិដំណាក់សសរ ឃុំថ្មអណ្តើក ស្រុកចិត្របុរី ខេត្តក្រចេះ។


ប្រភពព័ត៌មានបានឲ្យដឹងថា ការចុះបង្ក្រាបទីតាំងសង្វៀន មាន់ខាងលើ គឺដឹកនាំដោយលោកសុធា ពិសិដ្ឋ និងកម្លាំងស៊ីវិលដែលគេដឹងថា ជាកូនចៅជំនិតរបស់លោកស្លៀកពាក់ស៊ីវិល គឺមានអាវុធនិងខ្នោះ ជាច្រើន ទៅចាប់ក្រុមអ្នកជល់មាន់វាយខ្នោះប្រមាណជាង១០ នាក់និងរូបអូសបានម៉ូតូ២៨គ្រឿង,រ៉ឺម៉ក១គ្រឿង,រថយន្តមួយគ្រឿងនិងមាន់ជល់ចំនួន៤ក្បាល។ក្រោយការចាប់បង្ក្រាបទីតាំងសង្វៀនមាន់ខាងលើកម្លាំងរបស់ស្ថាប័នអយ្យការក៏បានប្រគល់មនុស្សដែលបានឃាត់ខ្លួននិងវត្ថុតាងទៅឲ្យអធិការដ្ឋាននគរបាលស្រុកចិត្តបុរីដើម្បីកសាងសំណុំរឿង ចាត់ការទៅតាមនីតិវិធី។


លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង បានប្រាប់តាមទូរសព្ទ ថា ទីតាំងល្បែងស៊ីសងនេះ ជាទីតាំងដ៏ធំ មានអ្នកលេងល្បែងរហូតដល់ជាង១០០នាក់  ប៉ុន្តែដោយ សារកម្លាំងសមត្ថកិច្ច មានគ្នាតិចទើបឃាត់ខ្លួន អ្នក លេងបានតែជាង១០នាក់។  លោកព្រះរាជអាជ្ញារងបានបន្ថែមទៀតថា នគរបាលស្រុកចិត្របុរី កំពុងកសាងនីតិវិធី  ដើម្បីវែកមុខម្ចាស់ទីតាំងនិងអ្នកពាក់ពន្ធ័ ៕

No comments:

Post a Comment

Pages