ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រគល់ផ្ទះមនុស្សធម៌ទី ២៣ ជូនទុរគតជនមានពិការភាព ១នាក់ នៅឃុំប្រាំយ៉ាម ស្រុកស្រីសន្ធរ - គេហទំព័រ កោះពេជ្រ ធីវី អនឡាញ
ផ្សាយពាណិជ្ជកម្ម
www.kohpichtvonline.com / ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 093843333 / 0885556800 រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រ កោះពេជ្រ

Breaking

Post Top Ad

Your Ad Spot

May 30, 2025

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រគល់ផ្ទះមនុស្សធម៌ទី ២៣ ជូនទុរគតជនមានពិការភាព ១នាក់ នៅឃុំប្រាំយ៉ាម ស្រុកស្រីសន្ធរ

 


កំពង់ចាម÷នៅព្រឹកថ្ងៃសុក្រ ទី៣០ ខែឧសភា ឆ្នាំ២០២៥នេះ  ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម រួមនិង ព្រះវត្តមានព្រះវិន័យធរគណខេត្ត ឯកឧត្តម លោកជំទាវ អនុប្រធាន លោក  លោកស្រី សមាជិក សមាជិកាគណៈកម្មាធិការសាខា រួមជាមួយ ព្រះមន្ត្រីសង្ឃនៃសាលាគណខេត្ត សាលាអនុគណស្រុក និង អនុសាខាស្រុក  បាននិមន្ត និងអញ្ជើញ  ចុះប្រគល់ផ្ទះបន្ទាប់ទី ២៣ ជាកម្មវិធីផ្ទះមនុស្សធម៌ខេត្ត ក្រោមកិច្ច សហការ រវាងសាខាកាកបាទក្រហមកម្ពុជា ខេត្ត សាលាគណខេត្ត និង ការផ្តល់ថវិកាបដិភាគពីអនុគណស្រុក រួមទាំងសប្បុរសជន ជូនទុគតជនមានពិការភាព ឈ្មោះ ព្រំ ស្រឿន  អាយុ ៤៥ឆ្នាំ  រស់នៅ  ភូមិជើងដឹក  ឃុំប្រាំយ៉ាម  ស្រុកស្រីសន្ធរ។


គួររំលឹកថា ជនមានពិការភាព រូបនេះ រស់នៅជាមួយកូនប្រុសពៅ អាយុ 6ឆ្នាំ ទេ ក្រោយពេលដែលប្រពន្ធ នាំកូន 2នាក់ចាកចោលគាត់ ដោយមូលហេតុថា ទៅរកលុយសង បំណុលគេ ។ ព្រំ ស្រឿន ជាកម្មករជៀរជ័រនៅមណ្ឌលគិរី ជាអកុសល គាត់រអិលជើងធ្លាក់បាក់ឆ្អឹងចង្កេះ ក្លាយជាជនពិការដល់សព្វថ្ងៃ  ។ ព្រំ ស្រឿន រស់នៅក្នុងកូនខ្ទមតូចមួយ ដែលដំបូលនិងជញ្ជាំងបិទបាំងដោយសង្កសីចាស់ៗ ធ្លុះធ្លាយដោយអន្លើ ។ សព្វថ្ងៃ ងើបមិនរួច ហើយធ្វើអ្វីក៏មិនកើត រស់នៅពឹងអាស្រ័យ តែលើការជួយរបស់រាជរដ្ឋាភិបាលកម្ពុជា  តាមរយៈ ប័ណ្ណសមធម៌ ក្រ ១ និងការជួយឧបត្ថម្ភចំណីអាហារពីអ្នកជិតខាង ប៉ុណ្ណោះ ។   ទោះជាយ៉ាង ណាក្តី  ដោយសារជីវភាព ក្រខ្សត់ពេកហើយពិការថែមទៀតនោះ ទុរគតជនរូបនេះ ពុំមានលទ្ធភាពទាល់តែសោះ ក្នុងការសង់ផ្ទះស្នាក់នៅ បានឡើយ។


តាមការស្នើសុំពីក្រុមកាកបាទក្រហមឃុំ អនុសាខាស្រុក រួមជាមួយសំណើ សុំបិណ្ឌបាត្រពីព្រះអនុគណ ស្រុក និងដោយ មើលឃើញពីស្ថានភាពដ៏លំបាកនេះ  ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខា បានសម្រេចផ្តល់ជូនផ្ទះឈើខ្ពស់ផុតពីដី ប្រក់ស័ង្កសីភ្លីធំ (ទំហំ៤ម × ៦ម) ១ខ្នង រួមជាមួយ  បង្គន់អនាម័យ ១បន្ទប់ តម្លៃសរុបប្រមាណជិត១៣,០០០,០០០ រៀល ជាថវិកាបដិភាគ របស់សាខា សាលាគណ សាលាអនុគណ អនុសាខាស្រុក  ចៅអធិការវត្តទូទាំងស្រុកចំការលើ និងសប្បុរសជន ជូនទុរគតជនមានពិការភាពរូបនេះ   សម្រាប់ស្នាក់នៅ  តទៅ។


ដើម្បីជួយសម្រាលជីវភាពរស់នៅ , សាខា បានផ្តល់សម្ភារ គ្រឿង ឧបភោគ បរិភោគ ជូន ទុរគតជនជរា  រូបនេះ  សម្រាប់សង្កត់ផ្ទះថ្មីនេះ រួមមាន អង្ករ ៥០គក្រ, ត្រីខ ២០កំប៉ុង, ទឹកត្រី ១២ដប ទឹកស៊ីអ៊ីវ ១២ដប, មី ២កេស, ឃីត ២សម្រាប់,  អាវយឺត ១២ , សាប៊ូ ១៦ដុំ , សម្ភារផ្ទះបាយ និង ថវិកា ២០០,០០០រៀល។ ដោយឡែក លោកតា លោកយាយ ដែលចូលរួមជាសាក្សី ក្នុងពិធីប្រគល់-ទទួលផ្ទះថ្មីនេះ  ចំនួន ១១នាក់ ក្នុងម្នាក់ៗ ទទួលបាន  អង្ករ ត្រីខ មី ទឹកត្រី ទឹកស៊ីអ៊ីវ ឃីត និង អាវយឺត    ព្រមទាំង ថវិកាចំនួន ២០,០០០ រៀល ផងដែរ៕































No comments:

Post a Comment

Pages