ច្រកព្រំដែនកម្ពុជា-វៀតណាមក្នុងក្រុងបាវិតខេត្ត ស្វាយរៀងមានទំនិញនាំចូលដោយមិនត្រួតពិនិត្យ - គេហទំព័រ កោះពេជ្រ ធីវី អនឡាញ
ផ្សាយពាណិជ្ជកម្ម
www.kohpichtvonline.com / ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 093843333 / 0885556800 រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រ កោះពេជ្រ

Breaking

Post Top Ad

Your Ad Spot

May 26, 2025

ច្រកព្រំដែនកម្ពុជា-វៀតណាមក្នុងក្រុងបាវិតខេត្ត ស្វាយរៀងមានទំនិញនាំចូលដោយមិនត្រួតពិនិត្យ

 


ស្វាយរៀង÷យ៉ាងហោចណាស់ច្រករបៀងព្រំដែនកម្ពុជា-វៀតណាមក្នុងក្រុងបាវិតខេត្តស្វាយរៀង ពីរកន្លែងដែលគេឃើញមានការនាំចូលទំនិញគ្រប់ប្រភេទ ដោយមិនមានការត្រួតពិនិត្យឲ្យបានច្បាស់លាស់។ បើទោះបីជាវាមិនមែនជាប្រភេទទំនិញដែលមានពន្ធខ្ពស់ក៏ដោយ ក៏ប៉ុន្តែវាប្រឈម និងហានិភ័យសម្រាប់អ្នកប្រើប្រាស់ទំនិញទាំងនោះនៅក្នុងផ្ទៃប្រទេស។


ប្រភពបានឱ្យដឹងថា ច្រកព្រំដែនសាលាក្រុងនិងច្រកកំពុងស្ពាន ស្ថិតក្នុងក្រុងបាវិត ខេត្តស្វាយរៀងគេសង្កេត ឃើញការនាំចូលទំនិញគ្រប់ប្រភេទតាមរថយន្ត ឬតាមរ៉ឺម៉កនិងម៉ូតូ មិនមានការត្រួតពិនិត្យឱ្តបានច្បាស់លាស់នោះឡើយ។ ជាប្រភេទទំនិញ ដែលប្រើប្រាស់ប្រចាំថ្ងៃក៏ដូចជាគ្រឿងឧបភោគបរិភោគ បន្លែបង្ការត្រីសាច់ត្រូវបាននាំចូលជាហូរហែតាមច្រកព្រំដែនទាំងពីរខាងលើនេះ។ គេមិនឃើញមានការត្រួតពិនិត្យពីសំណាក់មន្ត្រីដែលប្រចាំការនៅច្រកព្រំដែនទាំងពីរខាងលើនេះទេ។
 

ប្រភពរាយការណ៍ថា បណ្ដាជនវៀតណាមចេញចូលនៅច្រកព្រំដែនទាំងពីរខាងលើនេះក៏មិនមានការត្រួតពិនិត្យឬរឹតបន្តឹងឲ្យបានច្បាស់លាស់អ្វីនោះដែរ។ ជារួមទៅទាំងទំនិញនិងមនុស្សចេញចូលនៅច្រកព្រំដែនទាំងពីរនេះគឺមានសភាពធូរលុង ប៉ុន្តែយ៉ាងណាក៏ដោយ វាមិនស្រួលពេកទេប្រសិនបើមិនមានប្រាក់។ទាំងមនុស្សទាំងទំនិញសុទ្ធតែត្រូវសម្របសម្រួលដោយមន្ត្រីដែលប្រចាំការនៅទីនោះតាមរយៈអ្វីដែលគេហៅថា ជាសេវាបាយទឹកប្រចាំ ថ្ងៃ។ ដូច្នេះវាក្លាយទៅជាទម្លាប់របស់មន្ត្រីដែលប្រចាំការនៅច្រកព្រំដែនទាំងពីរ នេះតាមរយៈការយោគយល់ដោយទទួលបានសេវាបាយទឹកកាហ្វេគុយទាវ។


ប្រភពរាយការណ៍ថា វាជារឿងធម្មតាទៅហើយសម្រាប់នៅច្រកព្រំដែនទាំងពីរនេះ ដែលមន្ត្រីប្រចាំការនៅទី នោះធ្វើការប្រចាំថ្ងៃដែលមិនអាចស្ពាយបាយទឹកពីផ្ទះមកនៅឡើយ។ អ្វីដែលជាការព្រួយបារម្ភនោះគឺទំនិញទាំងនោះមិនមានការត្រួតពិនិត្យឲ្យបានច្បាស់លាស់អំពីគុណភាព។ ដូច្នេះវាជាហានិភ័យសម្រាប់អ្នកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា។ ប្រជាពលរដ្ឋរំពឹងថាអាជ្ញាធរខេត្តស្វាយរៀងនៅពិនិត្យមើលករណីទំនិញទាំងនោះនាំចូលមានការមានគុណភាពយ៉ាងណា?៕

No comments:

Post a Comment

Pages