ជនសង្ស័យ ឆបោក​តាម​អនឡាញ​ ត្រូវ​បានសមត្ថកិច្ចនាយកដ្ឋាន ប្រឆាំងបទល្មើសបច្ចេកវិទ្យា​​​ ឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅតុលាការ - គេហទំព័រ កោះពេជ្រ ធីវី អនឡាញ
ផ្សាយពាណិជ្ជកម្ម
www.kohpichtvonline.com / ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 093843333 / 0885556800 រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រ កោះពេជ្រ

Breaking

Post Top Ad

Your Ad Spot

May 24, 2025

ជនសង្ស័យ ឆបោក​តាម​អនឡាញ​ ត្រូវ​បានសមត្ថកិច្ចនាយកដ្ឋាន ប្រឆាំងបទល្មើសបច្ចេកវិទ្យា​​​ ឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅតុលាការ

 



ភ្នំពេញ÷ជនសង្ស័យ​ មានឈ្មោះ ល.ស.ហ​ បានទទួលប្រាក់ពីគណនីធនាគាររបស់ជនរងគ្រោះ ហើយធ្វើការផ្ទេរប្រាក់បន្តទៅជនមិនស្គាល់អត្តសញ្ញាណច្បាស់លាស់ដែល​ជា​បក្ខពួក​របស់​ខ្លួន​ ដោយទទួលបាននូវផលកម្រៃពី​អំពើឆបោកប្រាក់។ បក្ខពួក​របស់​ខ្លួន​បាន​ប្រាក់​ទាំង​នោះ​ពី​ការ​លួច​គណនី​ហ្វេស​ប៊ុក​អ្នក​ដទៃ​ ហេីយបោក​​ឱ្យ​សាច់ញាតិ​ ឬមិត្តភក្តិ​ម្ចាស់​ហ្វេសប៊ុក​ផ្ញេីរ​លុយ​ឱ្យ។ 


ជនសង្ស័យខាងលើ ក៏ត្រូវបានរកឃើញថា ជាអ្នកធ្វើសកម្មភាពក្លែងអត្តសញ្ញាណប័ណ្ណអ្នកដទៃ ដេីម្បី​ទិញស៊ីមកាតបានប្រហែល ១,០០០ស៊ីមកាតកាលពីឆ្នាំ២០២២ ដើម្បីយកទៅឲ្យជនអនាមិកប្រព្រឹត្តបទល្មើសផ្សេងៗ។បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា កសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់។


នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យ​ ក្រើនរំឭក​ដល់សាធារណជន​ឱ្យ​ប្រុងប្រយ័ត្ន។ មុននឹងធ្វើការផ្ទេរប្រាក់ទៅកាន់គណនីធនាគារណាមួយ សូមពិនិត្យឲ្យបានជាក់លាក់ នូវគណនីធនាគារអ្នកទទួល និងធ្វើការបញ្ជាក់ពីម្ចាស់គណនីទទួលប្រាក់ផងដែរ ជៀសវាងការខាតបង់ផលប្រយោជន៍ផ្សេងៗដោយប្រការណាមួយ។

No comments:

Post a Comment

Pages