រដ្ឋបាលក្រុងអរិយក្សត្រ ជូនដំណឹង ស្តីពីការស្ថាបនា ផ្លូវមួយខ្សែរចាប់ពីចំណុចកែងផ្លូវបេតុង កំពង់ចម្លងអរិយក្សត្រ ភូមិអរិយក្សត្រ ដល់ ភូមិខ្សាច់ សង្កាត់អរិយក្សត្រ - គេហទំព័រ កោះពេជ្រ ធីវី អនឡាញ
ផ្សាយពាណិជ្ជកម្ម
www.kohpichtvonline.com / ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 0885556800 / 087222800 / រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រ កោះពេជ្រ

Breaking

Post Top Ad

Your Ad Spot

Dec 2, 2024

រដ្ឋបាលក្រុងអរិយក្សត្រ ជូនដំណឹង ស្តីពីការស្ថាបនា ផ្លូវមួយខ្សែរចាប់ពីចំណុចកែងផ្លូវបេតុង កំពង់ចម្លងអរិយក្សត្រ ភូមិអរិយក្សត្រ ដល់ ភូមិខ្សាច់ សង្កាត់អរិយក្សត្រ

 


កណ្តាល÷រដ្ឋបាលក្រុងអរិយក្សត្រ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋ ទាំងអស់ឱ្យបានជ្រាបថា ដើម្បីរួមចំណែកលើកកម្ពស់សោភ័ណភាព និងការអភិវឌ្ឍន៍មូលដ្ឋានឱ្យមានភាពល្អប្រសើរ និងដើម្បីសម្រួល ដល់ការធ្វើដំណើរទៅមករបស់បងប្អូនប្រជាពលរដ្ឋ ឱ្យកាន់តែមានភាពងាយស្រួលជាងមុន ។


រដ្ឋបាលក្រុងអរិយក្សត្រ និងសហការជាមួយ ក្រុមហ៊ុន ឃុន សៀ អឹមផត អិចផត នឹងស្ថាបនាជួសជុល ពង្រីកផ្លូវ ដែលមានទំហំទទឹង២០ម៉ែត្រ និងបណ្តោយ ២.៣០០ម៉ែត្រ ដែលមានទីតាំងចាប់ពីចំណុចកែងផ្លូវបេតុងកំពង់ចម្លង អរិយក្សត្រ ស្ថិតក្នុងភូមិអរិយក្សត្រ រហូតដល់ភូមិខ្សាច់ សង្កាត់អរិយក្សត្រ។


រដ្ឋបាលក្រុងអរិយក្សត្រសង្ឃឹមនឹងជឿជាក់ថា បងប្អូនប្រជាពលរដ្ឋដែលពាក់ព័ន្ធនឹងការស្ថាបនាផ្លូវនេះ ឬធ្វើ ដំណើរឆ្លងកាត់ទីតាំងការដ្ឋានខាងលើ នឹងចូលរួមសហការជាមួយរដ្ឋបាលក្រុងអរិយក្សត្រ ដើម្បីឱ្យការងារស្ថាបនា ទទួលបានជោគជ័យជូនសាធារណជនបានប្រើប្រាស់ក្នុងពេលដ៏ខ្លីខាងមុខ។

No comments:

Post a Comment

Pages