ឯកឧត្តម ឈុន ហុង តំណាង ឯកឧត្តម លូ គឹមឈន់ និង លោក ប៊ិន ឡាដា បានអញ្ជើញជាគណៈអធិបតីក្នុងមិន្ទីញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា(២ ធ្នូ ១៩៧៨ - ២ ធ្នូ ២០២៤) - គេហទំព័រ កោះពេជ្រ ធីវី អនឡាញ
ផ្សាយពាណិជ្ជកម្ម
www.kohpichtvonline.com / ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 0885556800 / 087222800 / រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រ កោះពេជ្រ

Breaking

Post Top Ad

Your Ad Spot

Dec 1, 2024

ឯកឧត្តម ឈុន ហុង តំណាង ឯកឧត្តម លូ គឹមឈន់ និង លោក ប៊ិន ឡាដា បានអញ្ជើញជាគណៈអធិបតីក្នុងមិន្ទីញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា(២ ធ្នូ ១៩៧៨ - ២ ធ្នូ ២០២៤)

 

(កំពង់ចាម)នៅថ្ងៃទី១ ខែធ្នូ ឆ្នា២០២៤ វេលាម៉ោង៨.០០នាទីព្រឹក ឯកឧត្តម ឈុន ហុង អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកស្រីសន្ធរ តំណាង ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកកំពង់ផែស្វ័យតក្រុងព្រះសីហនុនិងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកស្រីសន្ធរ និង លោក ប៊ិន ឡាដា  អភិបាលនៃគណៈអភិបាលស្រុកស្រីសន្ធរ និងជាប្រធានគណៈកម្មាធិការណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាស្រុកស្រីសន្ធរ បានអញ្ជើញជាគណៈអធិបតីក្នុងមិន្ទីញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា(២ ធ្នូ ១៩៧៨ - ២ ធ្នូ ២០២៤)នៅវត្តព្រែកពោធិ៍មង្គល ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ដោយមានការអញ្ចើញចូលរួមពី ឯកឧត្តម លោក លោកស្រី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានឃុំទាំង១៤ ,អនុប្រធាន      គណៈកម្មាធិការណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាស្រុក ,សមាជិករណសិរ្សសាមគ្គីស្រុក ,បញ្ញវន្ត និងក្រុមការងារយុវជន ស.ស.យ.ក, យុវជនបញ្ញវតន្តក្មេងវត្ត, សហមាគន៍នារីស្រុក ,ចាស់ព្រឹទ្ធាចារ,អាជីវក,មហាជន ចំនួន៣៣៥នាក់ ។


បន្ទាប់ពីបានស្តាប់នូវសុន្ទរកថាថ្លែងដោយសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីមិទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៤៦ (២ធ្នូ ១៩៧៨-២ធ្នូ ២០២៤) ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា លោក ប៊ិន ឡាដា    ប្រធានគណៈកម្មាធិការណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាស្រុកស្រីសន្ធរ បានមានប្រសាសន៍ថា៖រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ត្រូវបានកើតឡើងដោយកម្លាំងមហាសាមគ្គីប្រជាជនទាំងមូល ទាំងក្នុង និងក្រៅប្រទេស ដែលមានសម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងវីរជនស្នេហាជាតិជាច្រើនរូបទៀត ក្នុងការរៀបចំកម្លាំងផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងទទួលបានជ័យជម្នះលើរបបនេះ នៅថ្ងៃទី៧ មករា ឆ្នាំ ១៩៧៩។


«រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា» បច្ចុប្បន្នត្រូវបានដូរឈ្មោះជា «រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា» ដែលជាអង្គការចាត់តាំងមហាជនមួយឈានមុខ របស់គណបក្សប្រជាជនកម្ពុជា បានបដិសន្ធិឡើងនៅក្នុងតំបន់រំដោះ នាភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្ដក្រចេះ។មហាជ័យជម្នះ ៧ មករា ១៩៧៩ បានបពា្ចប់នូវសម័យកាលដ៏ខ្មៅងងឹតបំផុត ដែលពុំធ្លាប់មាននៅក្នុងប្រវត្ដិសាស្ដ្រកម្ពុជា បានបើកឡើងនូវសករាជថ្មី ប្រជាជនកម្ពុជាយើងក៏បានទទួលមកវិញនូវសិទ្ធិសេរីភាព និងឱកាសដើម្បីស្ដារកសាងមាតុភូមិរបស់ខ្លួនឡើងវិញ។ ប្រជាជនគ្រប់រូបសុទ្ធតែយល់ច្បាស់ថា បើគ្មានថ្ងៃកំណើតរណសិរ្ស ២ធ្នូ និងជ័យជំនះ ៧ មករា ទេនោះ ក៏គ្មានអ្វីៗដូចថ្ងៃនេះដែរ «នេះគឺជាសច្ចធម៌ នៃប្រវត្ដិសាស្ដ្រ»៕


































No comments:

Post a Comment

Pages