ឯកឧត្ដម ហួត ឈាងអន បានដឹកនាំប្រារព្ធពិធីមីទ្ទីងរំឭកខួបអនុស្សាវរីយ៍លើកទី៧៣ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១ - ២៨ មិថុនា ២០២៤) នៅស្នាក់ការគណបក្សឃុំមេសរប្រចាន់ - គេហទំព័រ កោះពេជ្រ ធីវី អនឡាញ
ផ្សាយពាណិជ្ជកម្ម
www.kohpichtvonline.com / ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 0885556800 / 087222800 / រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រ កោះពេជ្រ

Breaking

Post Top Ad

Your Ad Spot

Jun 29, 2024

ឯកឧត្ដម ហួត ឈាងអន បានដឹកនាំប្រារព្ធពិធីមីទ្ទីងរំឭកខួបអនុស្សាវរីយ៍លើកទី៧៣ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១ - ២៨ មិថុនា ២០២៤) នៅស្នាក់ការគណបក្សឃុំមេសរប្រចាន់





ព្រៃវែង/ឯកឧត្ដម ហួត ឈាងអន សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកពារាំង ជួយឃុំមេសរប្រចាន់ នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ បានដឹកនាំប្រារព្ធពិធីមីទ្ទីងរំឭកខួបអនុស្សាវរីយ៍លើកទី៧៣ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១ - ២៨ មិថុនា ២០២៤) នៅស្នាក់ការគណបក្សឃុំមេសរប្រចាន់ ដោយមានការចូលរួមពីក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ ថ្នាក់ដឹកនាំគណបក្សស្រុក ក្រុមការងារឃុំ ប៉ុស្តិ៍នគរបាល បុគ្គលិកមណ្ឌលសុខភាព ប្រធានក្រុម ប្រធានផែន យុវជនបក្សឃុំ និងគ្រូបង្រៀន សរុបចំនួន ៦៩២នាក់។ 

បន្ទាប់ពីលោក គឹម ហេង ប្រធានអចិន្ត្រៃយ៍គណបក្សឃុំមេសរប្រចាន់ បានអានសុន្ទរកថាដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីមីទ្ទីងរំឭកខួបទី៧៣ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ឯកឧត្ដម ហួត ឈាងអន បានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខពីឯកឧត្តម វង្ស ពិសេន សមាជិកអចិន្រ្ដៃយ៍គណបក្សប្រជាជនកម្ពុជា ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកពារាំង។ 

នៅក្នុងឱកាសនោះ ឯកឧត្ដម ហួត ឈាងអន បានលើកឡើងថា មានតែកម្លាំងនយោបាយគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលបានក្រោកឈរតស៊ូប្រមូលផ្ដុំរាល់កម្លាំងស្នេហាជាតិ បង្កើតឡើងរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដើម្បីបំផុស និងដឹកនាំចលនាប្រជាជននៅទូទាំងប្រទេស វាយផ្ដូលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។ 

ឯកឧត្ដមបានបន្តថា គណបក្សប្រជាជនកម្ពុជា បានប្រកាន់ខ្ជាប់ជានិច្ចនូវគោលបំណង និងឧត្តមគតិរបស់ខ្លួន គឺឈរនៅជាមួយប្រជាជនផ្សារភ្ជាប់រួមសុខទុក្ខជាមួយប្រជាជន ពុះពារជម្នះគ្រប់ឧបសគ្គ ហ៊ានធ្វើពលិកម្មឥតរុញរា ដើម្បីកម្ពុជា ឯករាជ្យ សន្ដិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និងវឌ្ឍនភាពសង្គម។ គណបក្សប្រជាជនកម្ពុជា គឺជាបង្អែកដ៏សំខាន់សម្រាប់ការកសាង និងអភិវឌ្ឍន៍ជាតិតាំងពីអតីតកាល បច្ចុប្បន្នកាល និងថ្ងៃអនាគត។




















No comments:

Post a Comment

Pages