ពិធីបុណ្យទក្ខិណានុប្បទានគម្រប់៣ឆ្នាំ ឧទ្ទិសកុសលជូនចំពោះ មហាឧបាសិកាពុទ្ធសាសនូបត្ថមក៌ លឿង សែត - គេហទំព័រ កោះពេជ្រ ធីវី អនឡាញ
ផ្សាយពាណិជ្ជកម្ម
www.kohpichtvonline.com / ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 0885556800 / 087222800 / រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រ កោះពេជ្រ

Breaking

Post Top Ad

Your Ad Spot

Jun 29, 2024

ពិធីបុណ្យទក្ខិណានុប្បទានគម្រប់៣ឆ្នាំ ឧទ្ទិសកុសលជូនចំពោះ មហាឧបាសិកាពុទ្ធសាសនូបត្ថមក៌ លឿង សែត

 


កំពង់ចាម: នៅក្នុងមហានក្ខរិក កូនបង្កើត កូនប្រសារ ចៅ ចៅទួត ព្រមទាំងបងប្អូនកូនក្មួយ ទាំងអស់ បានមូលមតិគ្នា ជាឯកច្ឆ័ន្ទ ប្រារព្វធ្វើបុណ្យទក្ខិណានុប្បទាន គម្រប់ខួប៣ឆ្នាំ ឧទ្ទិសកុសល ជូនចំពោះ មហាឧបាសិកា ពុទ្ធសាសនូបត្ថមក៌ លឿង សែត និងឧទ្ទិសកុសលផលបុណ្យ ដល់វិញ្ញាណក្ខន្ធម ឧបាសក ចឹក ម៉ុន ព្រមទាំងបុព្វការីជន និងញាតិការទាំង៧សណ្តាន ដែលបានចែកឋានទៅកាន់ លោកខាងមុខហើយនោះ។


សូមជម្រាបផងដែរថា? នៅក្នុងឱកាស ពិធីបុណ្យទក្ខិណានុប្បទាន គម្រប់៣ឆ្នាំ ឧទ្ទិសកុសល ជូនចំពោះ មហាឧបាសិកា ពុទ្ធសាសនូបត្ថមក៌ លឿង សែត។នៅវេលាថ្ងៃសុក្រ៧រោច ខែជេស្ឋ ឆ្នាំរោងឆស័ក ព,ស,២៥៦៨ ត្រូវនិងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ ។វេលាម៉ោង០៨.០០ព្រឹក ពិធីលើកទង់។វេលាម៉ោង០១.០០រសៀល ពិធីក្រុងពាលី ធ្វើបទនមស្សការ ថ្វាយបង្គំ ព្ររតនត្រ័យ សមាទានសិល និមន្តព្រះសង្ឃ ចម្រើនព្រះបរិត្ត។


វេលាម៉ោង ២.០០រសៀល និមន្តធម្មកឋិក សម្តែងធម៍ទេសនា ។វេលាម៉ោង៤.០០ រសៀល ជួបជុំបងប្អូនញាតិមិត្តជិឆ្ងាយ និងទទួលបដិសណ្ឋារកិច្ចភ្ញៀវកិត្តិយស នៅក្នុងទីអារាម វត្តបុទមអម្ពរ (ហៅវត្តសៀមបោយ) ស្ថិតនៅក្នុងឃុំព្រៃចារ ស្រុកជើងព្រៃខេត្តកំពង់ចាម។លុះព្រឹកឡើង ថ្ងៃសៅរ៌៨រោច ត្រូវនិងថ្ងៃទី២៩  ខែឆ្នាំដ៌ដែល វេលាម៉ោង៧.០០ព្រឹក ប្រគេនយាគូដល់ព្រះសង្ឃ។ វេលាម៉ោង ១០.០០ព្រឹក វេរភគ្គហារប្រគេនព្រះស្ឃនិងដារឆ្លង ជាកិច្ចបង្ហើយបុណ្យ។


សូមជម្រាបបន្ថែមទៀតថា នៅក្នុងពិធីបុណ្យទក្ខិណានុប្បទានគម្រប់៣ឆ្នាំ ឧទ្ទិសកុសលជូនចំពោះ មហាឧបាសិកាពុទ្ធសាសនូបត្ថមក៌ លឿង សែត  ដោយមានផ្តើមបុណ្យ ឯកឧត្តម ម៉ុន មាគ៌ា និងលោកជុំទាវ លី ស៊ីណៃ ព្រមទាំងបុត្រ។ នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម ម៉ុន មាគ៌ា និងលោកជំទាវ លី ស៊ីណា សូមថ្លែងអំណរអរគុណ ចំពោះបងប្អូនញាតិមិត្តជិតឆ្ងាយទាំងអស់ ដែលបានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយស នៅក្នុងពិធីបុណ្យទក្ខិណានុប្បទានគម្រប់៣ឆ្នាំ ឧទ្ទិសកុសលជូនចំពោះ មហាឧបាសិកាពុទ្ធសាសនូបត្ថមក៌ លឿង សែត ដែលត្រូវជាមាតាបង្កើត និងមាតា ក្មេក របស់ខ្ញុំបាទនាងខ្ញុំ ។













































No comments:

Post a Comment

Pages