ខេត្តកំពត៖មហាជនបានសំណូមពរដល់លោកម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការខេត្តកំពត ពិសេសលោកម៉ៅ ធនិនចៅហ្វាយខេត្តកំពតសូមមេត្តាជួយចាត់វិធានការណ៌ តាមផ្លូវច្បាប់ទៅលើទីតាំងល្បែងស៊ីសងមាន់ជល់ តាមអនឡាញ នៅតាមបណ្ដោយផ្លូវលេខ31 ស្ថិតក្នុងភូមិព្រៃក្រឡាខាងលិច ឃុំមន្ទាយមាស ស្រុកបន្ទាយមាស ខេត្តកំពត ដែលកំពុងតែធ្វើសកម្មភាព បើកលេងភ្នាល់ដាក់លុយជារៀងរាល់ថ្ងៃ ។
ក្នុងនោះអាជ្ញាធរនិងសមត្ថកិច្ចស្រុកបន្ទាយមាស បានរក្សាភាពស្ងៀមស្ងាត់ផ្គើន និងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែន ស្តីពីការទប់ស្កាត់ និងបង្ក្រាបបទល្មើសល្បែងស៊ីសង គ្រប់ប្រភេទ នៅទូទាំងរាជធានីខេត្ត ពិសេសមិនអនុវត្តន៌នូវគោលនយោបាយភូមិ.ឃុំ មានសុវត្ថភាពរបស់ក្រសួងមហាផ្ទៃ។
សូមជម្រាបថា៖ កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានចេញបទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់ឧ្យខាងតែបាន សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ថា អាជ្ញាធរស្រុក ក្រុង ខេត្តណា ដែលមិនទប់ស្កាត់និងមិនបង្ក្រាប បទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ ! អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។
ពាក់ព័ន្ធនិងជុំវិញករណី ល្បែងស៊ីសងមាន់ជល់ តាមអនឡាញខាងលើនេះ មហាជនបានដាក់ការសង្ស័យថា អស់លោកអាជ្ញាធរនិងសមត្ថកិច្ចស្រុកបន្ទាយមាស អាចត្រូវថ្នាំសណ្តំពីមេបនល្បែងស៊ីសងមាន់ជល់អនឡាញខាងលើនេះអស់ហើយទេដឹង ទើបនាំគ្នារក្សាភាពស្ងៀមស្ងាត់ផ្គើននិងបទបញ្ជារបស់សម្តេចតេជោ និងក្រសួងមហាផ្ទៃ។
Post Top Ad
Your Ad Spot
Mar 7, 2023
Home
Unlabelled
ទីតាំងល្បែងមាន់ជល់តាមអនឡាញ ស្ថិតនៅក្នុងឃុំបន្ទាយមាសសង្ស័យអាជ្ញាធរនិងសមត្ថកិច្ចស្រុកបន្ទាយមាសត្រូវថ្នាំសណ្តំ
Subscribe to:
Post Comments (Atom)
សុខភាពនិងសម្រស់
8/សុខភាពនិងសម្រស់/grid-big
No comments:
Post a Comment