ទីតាំងល្បែងស៊ីងមាន់ជល់តាមអនឡាញ នៅចំណុចបាល់ទះ ស្ថិតក្នុងសង្កាត់អូរចារ សង្ស័យជាឆ្នាំបាយ របស់លោកពេជ្រ សារ៉ែន - គេហទំព័រ កោះពេជ្រ ធីវី អនឡាញ
ផ្សាយពាណិជ្ជកម្ម
www.kohpichtvonline.com / ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 0885556800 / 087222800 / រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រ កោះពេជ្រ

Breaking

Post Top Ad

Your Ad Spot

Mar 4, 2023

ទីតាំងល្បែងស៊ីងមាន់ជល់តាមអនឡាញ នៅចំណុចបាល់ទះ ស្ថិតក្នុងសង្កាត់អូរចារ សង្ស័យជាឆ្នាំបាយ របស់លោកពេជ្រ សារ៉ែន

 

បាត់ដំបង៖មហាជន បានសំណូមពរ ដល់លោកសាត គឹមសាន្តស្នងការខេត្តបាត់ដំបង និងលោកសុខ លូ ចៅហ្វាយខេត្តបាត់ដំបង សូមមេត្តាជួយចាត់វិធានការផ្លូវច្បាប់ ចំពោះទីតាំងបនល្បែងជល់មាន់ តាមប្រព័ន្ធអនឡាញ នៅចំនុចវាលស្រែ១០០ ក្នុងតារាងបាល់ទះ ស្ថិតក្នុង សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលកំពុងតែលួចលាក់ បើកលេងយ៉ាងសប្បាយអឺងកង ដោយមិនខ្វល់ពីទោសទណ្ឌបណ្តិចណាទាល់តែសោះ(ពោល)ខណះដែលលោកពេជ្រ សារ៉ែន អធិការក្រុងបាត់ដំបង បានរក្សាភាពស្ងៀមស្ងាត់ ផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែន យ៉ាងពេញបន្ទុក ស្តីពីការទប់ស្កាត់និងបង្ក្រាបបទល្មើសល្បែងស៊ីសងនៅទូទាំងប្រទេស។

សូមជម្រាបថា? កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន បានចេញបទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់ឧ្យខាងតែបាន។
សម្តេចតេជោហ៊ុនសែន បានបញ្ជាក់យ៉ាងច្បាស់ដាច់ណាត់ទៀតថា អាជ្ញាធរនិងសមត្ថកិច្ចស្រុក ក្រុង ខេត្តណា ដែលមិននាំគ្នាទប់ស្កាត់និងបង្ក្រាប បទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ? អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។

មហានជននៅក្នុង សង្កាត់អូរចារ   បានលើកឡើងថា មូលហេតុ ដែលលោកពេជ្រ សារ៉ែន  បានរក្សាភាពស្ងៀមស្ងាត់ ចំពោះទីតាំងបនល្បែង មាន់ជល់តាមអនឡាញខាងលើនេះ ហើយថែមទាំងផ្គើននិងបទបញ្ជា របស់សម្តេចតេជោហ៊ុនសែន ទៀតសោធន៌នោះ? សង្ស័យតែទីតាំងបនល្បែងមាន់ជល់តាមអនឡាញខាងលើនេះ សង្ស័យជាឆ្នាំងបាយ  របស់លោកពេជ្រ សារ៉ែនទេដឹង? ទើបបានជាលោកពេជ្រ សារ៉ែន  រក្សាភាពស្ងៀមស្ងាត់ ផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែន៕

No comments:

Post a Comment

Pages