អភិបាលខេត្តរតនគិរី ដឹកនាំមន្ត្រីក្រោមឱវាទ ចុះសួរសុខទុក្ខកងកម្លាំងឈរជើង នៅតាមខ្សែបន្ទាត់ព្រំដែនតំបន់កន្ទុយនាគ - គេហទំព័រ កោះពេជ្រ ធីវី អនឡាញ
ផ្សាយពាណិជ្ជកម្ម
www.kohpichtvonline.com / ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 0885556800 / 087222800 / រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រ កោះពេជ្រ

Breaking

Post Top Ad

Your Ad Spot

Jan 12, 2023

អភិបាលខេត្តរតនគិរី ដឹកនាំមន្ត្រីក្រោមឱវាទ ចុះសួរសុខទុក្ខកងកម្លាំងឈរជើង នៅតាមខ្សែបន្ទាត់ព្រំដែនតំបន់កន្ទុយនាគ


(រតនគិរី)៖ លោក ញ៉ែម សំអឿន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តរតនគិរី និងលោកស្រី អមដំណើរដោយអភិបាលរងខេត្ត,លោកមេបញ្ជាការកងកម្លាំងទាំង៣ប្រភេទ, លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្តមួយចំនួន នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញចុះសួរសុខទុក្ខ កងកម្លាំងឈរជើង នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម-ឡាវ (តំបន់មុំ៣កន្ទុយនាគ)។

លោក ញ៉ែម សំអឿន បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវីរៈកងទ័ពទាំងអស់ ដែលបានយកចិត្តទុកដាក់ ខិតខំការពារបូរណទឹកដីជាពិសេសចូលរួមគាំទ្រយ៉ាងសកម្ម ក្នុងការអនុវត្ត នូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ នៅតាមខ្សែបន្ទាត់ព្រំដែនឱ្យមានស្ថេរភាពល្អប្រសើរ នាពេលកន្លងមក ។

លោកបានផ្តាំផ្ញើដល់អាជ្ញាធរដែនដី កងកម្លាំង ទាំងអស់ត្រូវបន្តពង្រឹងការចេញល្បាតតាមភូមិសាស្ត្រខ្សែបន្ទាត់ព្រំដែន ដើម្បីបង្ការទប់ស្កាត់ ការលបលួចឆ្លងដែនចូលមកកម្ពុជាដោយខុសច្បាប់ និងត្រូវបន្តកិច្ចសហប្រតិបត្តិការល្អជាមួយភាគីមិត្ត តាមគ្រប់មូលដ្ឋានព្រមទាំងពង្រឹងស្មារតីជាតិ ការពារទឹកដី ស្របតាមការកំណត់របស់គណៈកម្មការកិច្ចការពារព្រំដែន ដែលបានបោះបង្គោលព្រំដែនរួច ដោយមិនត្រូវរំលោភលើបូរណភាពទឹកដីគា្នទៅវិញទៅមក។ ជាពិសេសចូលរួមសហការជាមួយកម្លាំងនគរបាលការពារព្រំដែន និងមន្ត្រីឧទ្យាននុរក្សការពារ និងទប់ស្កាត់រាល់បទល្មើសធនធានធម្មជាតិនានា ដែលអាចកើតមានតាមព្រំដែន និងសូមឱ្យកងកម្លាំងរបស់យើងទាំងអស់ ត្រូវថែរក្សាសុខភាពរបស់ខ្លួនឱ្យបានល្អពីព្រោះរដូវនេះជារដូវរងារអាកាសធាតុចុះត្រជាក់ក្រែងមានមានជំងឺដង្កាត់ផ្សេងៗ។

ក្នុងឱកាសនេះ លោកញ៉ែម សំអឿន និងលោកស្រី បាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ ជូនដល់កងកម្លាំងទាំងបីរួមមាន៖ កម្លាំងយោ ធានិងនគរបាលក្នុងមួយអង្គភាពទទួលបាអង្ករ៧បេ, មី១, ៥កេស, ទឹកត្រី១០យួរ, ទឹកស៊ីអ៊ីវ១៩យួរ, ស្កសរ១១គីឡូ, ខ្ទឹមសរ៥គីឡូ, ខ្ទឹមក្រហម៥ គីឡូ, អំបិល៥៣គីឡូ, ប្រេងឆា៥លីត្រ, ប៊ីចេង៧គីឡូ, ត្រីខ១៤យួរ, ទឹកក្រូច៤កេស,ភេជ្ជៈខារាបាវ២កេស និងថវិកា២លាន៦០ម៊ឺនរៀល។ ដោយឡែកកម្លាំងមន្រ្តីបរិស្ថាន (ឧទ្យាននុរក្ស) ទទួលបានអង្ករ៣បេ, មី១កេស, ទឹកត្រី៧យួរ, ទឹកស៊ីអ៊ីវ១៧យួរ, ស្កសរ៧គីឡូ, ខ្ទឹមសរ៥, ខ្ទឹមក្រហម៥គីឡូ, អំបិល៣៥គីឡូ, ប្រេងឆា៥លីត្រ, ប៊ីចេង៦គីឡូ, ត្រីខ១២យួរ, ទឹកក្រូច២ក្រូចកេសនិងថវិកា១លាន៥០ម៊ឺនរៀល។

ជាមួយគ្នានេះដែរ លោកអភិបាលខេត្តសន្យាផ្តល់ជូនម៉ូតូចំនួន៣គ្រឿង ដល់អង្គភាពទាំង៣ ក្នុង១អង្គភាព១គ្រឿងផងដែរ៕


No comments:

Post a Comment

Pages