ប្រជាពលរដ្ឋនៅសង្កាត់បាវិត មិនពេញចិត្តចំពោះ សកម្មភាពនៃការជីករណ្ដៅ និងដឹកអាចម៍ដីលក់ របស់ក្រុមលោក ដឿកអាងខ្លួនជាមន្ត្រីយោធា - គេហទំព័រ កោះពេជ្រ ធីវី អនឡាញ
ផ្សាយពាណិជ្ជកម្ម
www.kohpichtvonline.com / ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 0885556800 / 087222800 / រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រ កោះពេជ្រ

Breaking

Post Top Ad

Your Ad Spot

Nov 5, 2024

ប្រជាពលរដ្ឋនៅសង្កាត់បាវិត មិនពេញចិត្តចំពោះ សកម្មភាពនៃការជីករណ្ដៅ និងដឹកអាចម៍ដីលក់ របស់ក្រុមលោក ដឿកអាងខ្លួនជាមន្ត្រីយោធា

 


ខេត្តស្វាយរៀង÷ រថយន្តដឹកដីច្រើនគ្រឿង កំពុងបំផ្លាញផ្លូវនៅក្នុងភូមិ សាស្ត្រសង្កាត់បាវិត និងតំបន់ជិតខាង នៃក្រុងបាវិតខេត្តស្វាយរៀង ក្រោមការចាត់ចែងរបស់លោកដឿក
មន្ត្រីយោធាពាក់ផ្កាយ១។ ការជីកកកាយយកអាចម៍ដីខុសបទដ្ឋានបច្ចេកទេស ធ្វើឲ្យប្រជាពលរដ្ឋនៅតំបន់នោះមានកង្វល់ ជាពិសេសបានបន្លំជីកចូលយកអាចម៍
ដីពីស្រែរបស់ប្រជាពលរដ្ឋថែមទៀតផង។ ប្រជាពលរដ្ឋស្នើររកកិច្ចអន្តរាគមន៍ពីរដ្ឋបាលខេត្តស្វាយរៀង និងស្ថាប័នជំនាញពិនិត្យមើលករណីនេះផង។

ប្រជាពលរដ្ឋនៅសង្កាត់បាវិតបានឲ្យដឹងថា លោក ដឿក មន្ត្រីយោធាពាក់ផ្កាយ១ ឃុបឃិតគ្នាជាប្រព័ន្ធជាមួយថ្នាក់ដឹកនាំក្រុងបាវិត បាននិងកំពុងកាយដីព្រែក ដោយយកលេសថា ស្តារព្រែកនៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ជាប់ព្រំដែនប្រទេសវៀតណាមហើយយកអាចម៍ដីលក់ទៅឲ្យឈ្មួញឯកជនដែលប្រការ នេះគឺជាការធ្វើជាអាជីវកម្មសុទ្ធសាធដោយទំនងជាមាន ការពាក់ព័ន្ធជាមួយអភិបាលរងក្រុងបាវិតនោះផងដែរ។ សកម្មភាពដែលកំពុងធ្វើនេះ ញ៉ាំងឲ្យប្រជាពលរដ្ឋមិនសប្បាយចិត្ត ពីព្រោះរថយន្តដឹកដីទាំងនោះបើកល្បឿនលឿន ជាពិសេសធ្វើឲ្យខូចផ្លូវនិងការជីករណ្ដៅដី មិនគោរពទៅតាមបទដ្ឋានបច្ចេកទេស ។

ប្រជាពលរដ្ឋបានឲ្យដឹងថា អាចម៍ដីនោះត្រូវបានលក់ក្នុង១ឡានធំ ១៧ដុល្លារ, ឡានតូច ៧ដុល្លារក្នុង១ឡាន តែមិនដឹងលុយទាំងនោះបានចូលក្នុងថវិកាជាតិយ៉ាងណានោះទេ ។ ប្រជាពលរដ្ឋក៏បានត្អូញត្អែរទៀតថា ការស្តារកាយយកអាចម៍ដីព្រែកនេះ មិនត្រឹមត្រូវតាមស្តង់ដារបច្ចេកទេសនោះទេ  ដោយជីកកន្លែងណាដែលមានទីទួលខ្ពស់មានអាចម៍ដីច្រើន ហើយជីកដីដូច រន្ធបាយ ខុំ គ្មានជើងទេ គ្មានរង្វាស់ខ្នាតត្រឹមត្រូវ។ កន្លងថ្មីៗក្រុមអ្នករកស៊ីជីករណ្ដៅដីកូនចៅលោកដឿក បានកាយចូលដីប្រជាពលរដ្ឋដែលនៅក្បែរខាងនោះទៀតផង។ ប្រការនេះធ្វើឲ្យប្រជាពលរដ្ឋមានការថ្នាំងថ្នាក់យ៉ាងខ្លាំងចំពោះអាជ្ញាធរ ក៏ដូចជារដ្ឋបាលខេត្តស្វាយរៀង ដែលបណ្ដែត បណ្ដោយឲ្យឈ្មួញធ្វើអ្វីស្រេចតែនឹងចិត្ត។


ប្រជាពលរដ្ឋមិនដឹងថា តើមន្ត្រីយោធាម្នាក់នេះមានខ្នង បង្អែកយ៉ាងណានោះទេ។ ប៉ុន្តែអ្វីដែលពួកគេបានកំពុងធ្វើនៅតំបន់ព្រំដែនកម្ពុជា,វៀតណាមក្នុងក្រុងបាវិតនោះវាហាក់ដូចជាដើរផ្ទុយពីកិច្ចការរបស់រាជរដ្ឋាភិបាល។ ប្រជាពលរដ្ឋមិនពេញចិត្តចំពោះទង្វើ របស់ក្រុមលោក ដឿក ដែលកំពុងប្រព្រឹត្តសព្វថ្ងៃនេះឡើយ។ ដូច្នេះពួក គាត់ស្នើទៅលោក ប៉េង ពោធិសា អភិបាលខេត្តស្វាយ រៀងក៏ដូចជាស្ថាប័នជំនាញពាក់ព័ន្ធ,មន្ទីរ៉ែនិងថាមពលចុះពិនិត្យមើលសកម្មភាពរបស់ក្រុមមន្ត្រីយោធាខាងលើនេះថា តើវាបាននិងកំពុងប្រព្រឹត្តទៅបានយ៉ាងដូចម្ដេច?នៅក្នុងពេលដែលប្រជាពលរដ្ឋមានការថ្នាំងថ្នាក់និងមិនពេញចិត្តជាច្រើននោះ៕



























No comments:

Post a Comment

Pages