រដ្ឋបាលខេត្តកំពង់ចាម ដង្ហែអង្គកឋិនទានសាមគ្គី ទទួលបានបច្ច័យជាង៧ម៉ឺនដុល្លារ សម្រាប់កសាង ព្រះវិហារថ្មី វត្តសុទស្សនារាម (វត្តជ្រោយថ្ម) និងប្រគេនដល់វត្តចំនួន៣ ក្នុងក្រុងកំពង់ចាម - គេហទំព័រ កោះពេជ្រ ធីវី អនឡាញ
ផ្សាយពាណិជ្ជកម្ម
www.kohpichtvonline.com / ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 0885556800 / 087222800 / រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រ កោះពេជ្រ

Breaking

Post Top Ad

Your Ad Spot

Nov 2, 2024

រដ្ឋបាលខេត្តកំពង់ចាម ដង្ហែអង្គកឋិនទានសាមគ្គី ទទួលបានបច្ច័យជាង៧ម៉ឺនដុល្លារ សម្រាប់កសាង ព្រះវិហារថ្មី វត្តសុទស្សនារាម (វត្តជ្រោយថ្ម) និងប្រគេនដល់វត្តចំនួន៣ ក្នុងក្រុងកំពង់ចាម

 


កំពង់ចាម: ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈ អភិបាលខេត្តំពង់ចាម និងលោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា នាព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ ២០២៤នេះ បានអញ្ជើញដង្ហែអង្គកឋិនទានសាមគ្គី ទទួលបានបច្ច័យចំនួន ៧៧,៧៨៦ដុល្លារ សម្រាប់ កសាងព្រះវិហារថ្មី វត្តសុទស្សនារាម (វត្តជ្រោយថ្ម) ស្ថិតក្នុងសង្កាត់បឹងកុក និងប្រគេនដល់វត្ត ចំនួន៣ ក្នុងក្រុងកំពង់ចាម ក្នុងមួយវត្តបច្ច័យ ១០លានរៀល ផងដែរ ។


ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងអំណរគុណចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ចាម ក៏ដូចជាថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត និងពុទ្ធបរិស័ទជិតឆ្ងាយ ដែលបានចូលរួមជាបច្ច័យ ដើម្បីកសាង ព្រះវិហារថ្មី ក្នុងបរិវេណវត្តសុទស្សនារាម (វត្តជ្រោយថ្ម) តាមរយៈការប្រារព្ធពិធីបុណ្យកឋិនទាន សាមគ្គី នាឱកាសនេះ ។


ឯកឧត្តមអភិបាលខេត្ត បានថ្លែងថា ចំពោះការកសាងនូវព្រះវិហារ ដែលជាសមិទ្ធផលថ្មី ជំនួសឱ្យ ព្រះវិហារចាស់ទ្រុឌទ្រោមនេះ គឺដើម្បីបម្រើដល់វិស័យព្រះពុទ្ធសាសនាផង ហើយក៏ជាការចូលរួម លើកកម្ពស់សោភណភាពក្នុងទីក្រុង ឱ្យប្រែក្លាយទៅជាតំបន់ទេសចរណ៍ ដែលអាចទាក់ទាញដល់ ភ្ញៀវទេសចរណ៍ ឱ្យចូលទស្សនាកម្សាន្តទៀតផង ព្រោះកន្លងមកមានភ្ញៀវទេសចរណ៍បរទេស ចូលមកខេត្តកំពង់ចាមតាមផ្លូវទឹក ហើយក៏បានចូលមកទស្សនាវត្តបូរាណរបស់យើង នៅតាម បណ្តាស្រុកមួយចំនួនផងដែរ ។


ជាមួយគ្នានោះ ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងថា ការប្រារព្ធពិធីបុណ្យផ្សេងៗ ជាពិសេស ការដង្ហែ អង្គកឋិនទាន ចូលវត្តសុទស្សនារាម (វត្តជ្រោយថ្ម) ដែលអាចប្រព្រឹត្តទៅបាននេះ ក៏អាស្រ័យ ដោយប្រទេសជាតិយើង មានសុខសន្តិភាពពេញបរិបូរណ៍ ស្ថិតក្រោមការដឹកនាំប្រកបដោយគតិ បណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ជម្រុញឱ្យបងប្អូន ប្រជាពលរដ្ឋពុទ្ធបរិស័ទ មានឱកាស ពេញលេញ ក្នុងការបំពេញកុសលផលបុណ្យ ទៅតាមជំនឿ សាសនា ដែលជាផ្នែកមួយ ក្នុងការ ចូលរួមចំណែកអភិវឌ្ឍ ជាមួយរាជរដ្ឋាភិបាល ឱ្យមានការរីកចំរើនលើគ្រប់វិស័យ ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ផងដែរ ៕











































No comments:

Post a Comment

Pages