មហាជនសំណូមពរដល់លោកស ថេងរ ពិសេសលោកខូយ រីដា មេត្តាជួយបង្ក្រាប ទីតាំងល្បែងស៊ីសង មាន់ជល់អនឡាញ ក្រុមហ៊ុន W88 ក្នុងភូមិសាស្ត្រ ខេត្តពោធិ៍សាត់ ដើម្បីអនុវត្ត នូវគោលនយោបាយ ភូមិ .ឃុំ មានសុវត្ថភាព - គេហទំព័រ កោះពេជ្រ ធីវី អនឡាញ
ផ្សាយពាណិជ្ជកម្ម
www.kohpichtvonline.com / ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 093843333 / 0885556800 រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រ កោះពេជ្រ

Breaking

Post Top Ad

Your Ad Spot

May 27, 2025

មហាជនសំណូមពរដល់លោកស ថេងរ ពិសេសលោកខូយ រីដា មេត្តាជួយបង្ក្រាប ទីតាំងល្បែងស៊ីសង មាន់ជល់អនឡាញ ក្រុមហ៊ុន W88 ក្នុងភូមិសាស្ត្រ ខេត្តពោធិ៍សាត់ ដើម្បីអនុវត្ត នូវគោលនយោបាយ ភូមិ .ឃុំ មានសុវត្ថភាព

 


(ភ្នំពេញ) ៖ ប្រជាពលរដ្ឋរាយការណ៍ថាបច្ចុប្បន្ននេះ មាន់ជល់អនឡាញក្រុមហ៊ុនW88 បាននិងកំពុងបោះទីតាំងជាច្រើនកន្លែងនៅក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់។ ប្រជាពលរដ្ឋបានសំគាល់ឃើញថា អាជ្ញាធរមានសមត្ថកិច្ចហាក់ដូច ជាមិនបានយកចិត្តទុកដាក់ក្នុងការបង្ក្រាបបញ្ហាមាន់ ជល់អនឡាញរបស់ក្រុមហ៊ុនW88 នេះនៅឡើយទេ។ 


ដូច្នេះប្រជាពលរដ្ឋស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ច ជា ពិសេសកម្លាំងនគរបាលខេត្ត ចាត់វិធានការបង្ក្រាបផង។ប្រភពរាយការណ៍ថា ទីតាំងមាន់ជល់អនឡាញរបស់ ក្រុមហ៊ុន W88 ១កន្លែងកំពុងដំណើរការនៅភូមិពោធិវង្ស ឃុំកោះជុំ ស្រុកកណ្ដៀង នៅក្រោយវត្តពោធិវង្សប្រហែល៣០០ម៉ែត្រ ដែលមានមនុស្សចូលលេងមិនដាច់នោះឡើយ។ ទីតាំងនេះត្រូវគេប្រាប់ថា បានដំណើរ ការជាយូរណាស់មកហើយ។ ហើយក៏មិនឃើញអាជ្ញាធរមានសមត្ថកិច្ចណាចុះទៅបង្ក្រាបដើម្បីឲ្យប្រជាពលរដ្ឋកក់ក្តៅនោះដែរ។ អ្នកជល់មាន់អនឡាញ នៅតែបន្ត កន្ទុយគ្នាចូលលេងមិនឈប់នោះឡើយ។


ប្រភពរាយការណ៍បន្ថែមទៀតថា នៅឯភូមិចំការជ្រៃខាងត្បូង ឃុំអន្លង់រាប ស្រុកវាលវែង ក៏មានទីតាំងមាន់ ជល់អនឡាញរបស់ក្រុមហ៊ុន W88 កំពុងដំណើរការយ៉ាងគ្រប់គ្រឹកគគ្រេងដូចគ្នានេះដែរ។ ទីតាំងខាងលើនេះគឺបើកដំណើរការជាចំហរដោយមិនញញើតអាជ្ញាធរមានសមត្ថកិច្ចអ្វីនោះឡើយ។ ប្រភពដាក់ការសង្ស័យថាទំនងជាមានការឃុបឃិតគ្នា រវាងក្រុមហ៊ុនមាន់ជល់អនឡាញ W88 ជាមួយអាជ្ញាធរមានសមត្ថកិច្ចនោះហើយទើបអាចដំណើរការបានជាចំហរយ៉ាងនេះ។ 


ការរំពឹងទៅលើអាជ្ញាធរមូលដ្ឋានឃុំនិងស្រុកក៏ដូចជានាយប៉ុស្តិ៍ឬអធិការស្រុក មិនអាចមកបង្ក្រាបទីតាំងល្បែងស៊ីសងទាំងនេះបានឡើយ។ ប្រជាពលរដ្ឋរង់ចាំមើលថាតើកម្លាំងនគរបាលខេត្តពោធិ៍សាត់ អាចបង្ក្រាបបានទេ? ៕ពាក់ព័ន្ធជុំវិញករណី ល្បែងស៊ីសងខាងលើនេះ មហាជន បានធ្វើការសំណូមពរដល់ លោកស ថេង ស្នងការខេត្តពោធិ៍សាត់ ពិសេស លោកខូយ រីដា ចៅហ្វាយខេត្តពោធ៍សាត់ សូមមេត្តាជួយបង្ក្រាបទីតាំងល្បែងស៊ីសងមាន់ជល់ តាមប្រព័ន្ធអនឡាញ ឲ្យមានប្រសិទ្ធភាព ក្នុងការអនុវត្ត នូវគោលនយោបាយភូមិ.ឃុំមានសុវត្ថភាព។

No comments:

Post a Comment

Pages