ភ្នំពេញ: នៅរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ លោក ទេស វិបុល ប្រធានសមាគមសេរីភាពកម្ពុជាបានដឹកនាំសហការីចុះទៅសុខទុក្ខអ្នកជំងឺចំនួនពីរនាក់ដែលបានសម្រាកនៅមន្ទីរពេទ្យចំនួនពីរផ្សេងគ្នាក្នុងរាជធាភ្នំពេញ។
១,ក្មួយស្រី ជនរងគ្រោះទី១ មានឈ្មោះ រឿន រ៉ូហ្សាណា ភេទស្រី មានអាយុ១៩ឆ្នាំជានិស្សិតឆ្នាំទី១ រស់នៅភូមិព្រែកក្របៅទី៣ សង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រនៃខេត្តកណ្តាល។ដើម្បីសម្រាលទុក្ខ លោកកូន ទិត្យ សេងហាក់ ចាងហ្វាងការផ្សាយគេហទំព័រ"SH NEWS"បានឧបត្ថម្ភនូវថវិកាចំនួន២០មុឺនរៀលផងដែរ។ក្មួយស្រី រឿន រ៉ហ្សាណា ត្រូវបានគ្រោះថ្នាក់ចរាចរណ៍ដោយរងរបួសយ៉ាងធ្ងន់ធ្ងរ ហើយបច្ចុប្បន្ននាងត្រូវបានសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យព្រះអង្គឌួង។
២,ស្ត្រីជនរងគ្រោះម្នាក់ទៀតមានឈ្មោះភុន សូនី ភេទស្រី មានអាយុ ២៩ ឆ្នាំ រស់នៅភូមិទ្រាលលើ ឃុំទ្រាល ស្រុកសំរោង នៃខេត្តតាកែវ។ ពេលនេះនាងកំពុងតែសម្រាលកូននៅមន្ទីរពេទ្យសង្គ្រោះទារក។សូមបញ្ជាក់ថា: ស្ត្រីខាងលើនេះត្រូវបាននិរាសព្រាត់ប្រាស់ប្តីដោយសារតែព្រហ្មលិខិត(ប្តីនាងជាប់គុកដោយសារការប្រើប្រាស់គ្រឿងញៀន)ហើយពេលនេះផងដែរ លោក ស៊ាង ប៊ុនសុង ទីប្រឹក្សាផ្ទាល់ លោក ទេស វិបុល បានឧបត្ថម្ភនូវថវិកាចំនួន១លានរៀលទៅការចំណាយផ្សេងៗ។
ខ្ញុំបាទ ទេស វិបុល និង សហការីនៃសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះទឹកចិត្តមនុស្សធម៌និងសទ្ធាជ្រះថ្លារបស់ប្អូនៗទាំងពីរនាក់។ខ្ញុំសូមឱ្យប្អូនទាំងពីរជួបតែសេចក្តីសុខចម្រើន និងមានសុខភាពល្អដើម្បីបន្តចូលរួមបម្រើផលប្រយោជន៍ប្រជាពលរដ្ឋនិងសង្គមជាតិយើង៕
No comments:
Post a Comment