(កណ្ដាល)៖ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤នេះ ដោយអនុវត្តតាមការចង្អុលដឹកនាំពីលោកឈឿន សុចិត្ត ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន ក្រុមការងារចុះមូលដ្ឋានភូមិដើមគរ ដឹកនាំដោយលោក ឡាក់ ម៉េងធី បានចុះទៅសំណេះសំណាលសួរសុខទុក្ខ និងនាំយកថវិការបស់លោកប្រធានជូនស្ដ្រី ទើបសម្រាលកូនរួច ចំនួន០៨គ្រួសារ ។
ក្នុងឱកាសនេះដែរ លោកលោក ឡាក់ ម៉េងធី បានពាំនាំការសួរសុខទុក្ខពីសំណាក់លោក ឈឿន សុចិត្ត ដែលលោកតែងតែគិតគូរ យកចិត្តទុកដាក់ ខ្នះខ្នែងជួយដល់ពលរដ្ឋគ្រប់ៗ នៅសង្កាត់ដើមមាន ហើយសម្រាប់ខែនេះ ស្ត្រីសម្រាលបុត្រចំនួន៨គ្រួសារ បានទទួលការឧបត្ថម្ភផងដែរ។
លោក ឈឿន សុចិត្ត ក៏បានផ្ដាំផ្ញើឲ្យមាតាទារក សូមថែរក្សាសុខភាព និងកូនឲ្យបានល្អ ដោយពិសារអាហារល្អៗ មានជីវជាតិ មានវីតាមីនគ្រប់គ្រាន់ អនាម័យល្អ ផឹកស្អាត រស់នៅស្អាត និងបើសិនមានជំងឺដង្កាត់ណាមួយ ត្រូវរួតរះទៅមន្ទីរពេទ្យដែលនៅជិតបំផុត ហើយបើសិនមានតម្រូវការណាមួយ សូមទាក់ទងមកកាន់ក្រុមការងារ ចុះជួយមូលដ្ឋានបានគ្រប់ពេល ។
សូមជម្រាបថា ស្ត្រីសម្រាលបុត្រទាំង៨គ្រួសាររួមមាន៖ ១៖ ឈ្មោះ ជួង ធីតា, ២៖ ឈ្មោះ ចាន់ភួង, ៣៖ ឈ្មោះ សឿម ស្រីនេត, ៤៖ ឈ្មោះ គង់ សុភី, ៥៖ ឈ្មោះ រស់ ស្រីម៉ៅ, ៦៖ ឈ្មោះ សេក សុភឿន, ៧៖ ឈ្មោះ រឹម សុភ័ក្រ្ដនិត, ៨៖ ឈ្មោះ ញឹម ម៉ៅចាន់ណា។ក្នុងមួយគ្រួសារទទួលបាន៖ អង្ករ០១បាវ ស្មើ៥០គីឡូក្រាម និងថវិកា១០០,០០០រៀល សរុបជាថវិកាចំណាយរួមចំនួន ២,០០០,០០០រៀល៕
No comments:
Post a Comment