- គេហទំព័រ កោះពេជ្រ ធីវី អនឡាញ
ផ្សាយពាណិជ្ជកម្ម
www.kohpichtvonline.com / ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 0885556800 / 087222800 / រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រ កោះពេជ្រ

Breaking

Post Top Ad

Your Ad Spot

Dec 8, 2023

 កម្លាំងប៉ុស្តិ៍នគរបាល កោះហៅស្ត្រីម្នាក់ចាប់សត្វព្រាប នៅមុខព្រះបរមរាជវាំង ដាក់ក្នុងទ្រុងលក់ ធ្វើការអប់រំណែនាំនិងធ្វើកិច្ចសន្យា

spot_img

ភ្នំពេញ ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យជំនះ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានធ្វើការកោះអញ្ជើញស្ត្រីម្នាក់ ដែលធ្វើសកម្មភាពចាប់សត្វព្រាប នៅមុខព្រះបរមរាជវាំងដាក់ក្នុងទ្រុង ធ្វើការអប់រំណែនាំនិងធ្វើកិច្ចសន្យា មិនឲ្យមានសកម្មបែបនេះទៀតឡើយ។

ស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យជំនះ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានធ្វើការកោះហៅស្រ្តីម្នាក់ឈ្មោះ យឺម សុភ័ក្រ ភេទស្រី មុខរបរ លក់កូនសត្វ នៅខាងមុខព្រះបរមរាជវាំង យកមកប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យជំនះ ដើម្បីសាកសួរ ជុំវិញស្រ្តីរូបនេះបានធ្វើសកម្មភាពចាប់សត្វព្រាប នៅខាងមុខព្រះរមរាជវាំងគោលបំណងលក់ដូរ។

ស្ត្រីខាងលើបានសារភាពថា ខ្លួនពិតជាបានចាប់ព្រាបលក់ឱ្យភ្ញៀវដែលមកលេងកម្សាន្ត នៅមុខព្រះបរមរាជវាំង ក្នុងព្រាប១ បានតម្លៃ១០០០០រៀល ដើម្បីឱ្យភ្ញៀវយកលែងបានសិរីសួស្តី។

ក្រោយអាជ្ញាធរ ធ្វើការណែនាំអប់រំរួច ស្ដ្រីចំណាស់ម្នាក់នេះ បានធ្វើការសុំទោស ដល់សាធារណៈជន ដោយសន្យាមិនមានលើកក្រោយទៀត។ ការចាប់សត្វព្រាបនេះ មិនមែនយកទៅធ្វើម្ហូបនោះទេ គឺដោយសាមានអ្នកកម្មង់សត្វព្រាបចំនួនពីរក្បាលនិងឲ្យលុយគាត់ចំនួន ២ម៉ឺនរៀលដើម្បីយកទៅលែង។

អាជ្ញាធរខណ្ឌដូនពេញ បានចុះមកដល់ទីតាំងសួនមុខព្រះបរមរាជវាំង ធ្វើការអប់រំណែនាំ ដល់អ្នកប្រកបអាជីវកម្មលក់សត្វចាប និងលក់ផ្កា ឲ្យចូលរួមថែរក្សាបរិស្ថានអនាម័យទាំងអស់គ្នា និងមិនឲ្យមានសកម្មភាពធ្វើការចាប់សត្វព្រាបដូចអ៊ំស្រីម្នាក់នោះឡើយ។
បច្ចុប្បន្នសមត្ថកិច្ចបានធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យា ឱ្យបញ្ឈប់សកម្មភាពនេះ និងបានអនុញ្ញាតគាត់ឱ្យត្រឡប់ទៅផ្ទះវិញ។

បើតាមរដ្ឋបាលខណ្ឌដូនពេញ , លោកស្រីឈ្មោះ យឹម សុភ័ក្រ្ត ដែលបានចាប់សត្វព្រាបមួយគូរនៅសួនច្បារមាត់ទន្លេ មុខព្រះបរមរាជវាំង បានអះអាងថា ការចាប់សត្វព្រាបនេះ គឺដើម្បីយកទៅលក់ឱ្យប្រជាពលរដ្ឋប្រលែងនៅនឹងទីតាំងនោះមិនបានយកទៅធ្វើអ្វីផ្សេងឡើយ។ បន្ទាប់ពីបានធ្វើការសាកសួរ និងណែនាំរួចមក រដ្ឋបាលខណ្ឌបានអនុញ្ញាតឱ្យគាត់ត្រលប់ទៅវិញ និងហាមមិនឱ្យគាត់ប្រព្រឹត្តនូវទង្វើអសកម្មផ្សេងៗដែលប៉ះពាល់ដល់សង្គមទៀតឡើយ ។

រដ្ឋបាលខណ្ឌដូនពេញ សូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋដែលមកកម្សាន្តនៅតាមសួរច្បារមាត់ទន្លេ ហើយបានជួបប្រទះនៅករណីខាងលើនេះ សូមរាយការណ៍ដល់អាជ្ញាធរដែលនៅនឹងគោលដៅនោះភ្លាមៗ ដើម្បីមានវិធានការហាមឃាត់ជាបន្ទាន់។

សកម្មភាព ស្រ្តីម្នាក់ចាប់សត្វព្រាបនោះបានកើតឡើងកាលពីវេលាម៉ោង ២រសៀល ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣នេះ នៅចំណុចសួនច្បារមាត់ទន្លេ មុនព្រះបរមរាជវាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ យោងតាមបណ្ដាញសង្គម បានបង្ហោះវីដេអូមួយឃ្លីប បានលើកឡើងថា វាពិតជារឿងដែលគួរឲ្យហួសចិត្ត និងទង្វើរបស់អ៊ុំស្រីម្នាក់ ជាអ្នកប្រកបរបរលក់សត្វចាប រស់ ដែលស្ត្រីវ័យចំណាស់ បានធ្វើសកម្មភាពបាចចំនី រួចចាប់សត្វព្រាបជាច្រើនក្បាល យកទៅដាក់ក្នុង ទ្រុងដាក់សត្វចាបទៅវិញ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម

spot_img

No comments:

Post a Comment

Pages