ខេត្តកំពង់ស្ពឺ ៖មហាជននៅក្នុងឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច បានសំណូមពរដល់លោកសម សាមួន ស្នងការខេត្តកំពង់ស្ពឺ ជាពិសេស លោកវី សំណាង អភិបាលខេត្តកំពង់ស្ពឺសូមមានវិធានការតាមផ្លូវច្បាប់ចំពោះអ្នកបើកនិងអ្នកលេងល្បែងជល់មាន់និងអាប៉ោង នៅចំណុចផ្លូវគីឡូ 94 ស្ថិតនៅក្នុងភូមិចំការចេក ឃុំយាយម៉ៅពិជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កំពុងតែលួចលាក់បើកលេងល្បែងជល់មាន់និងអាប៉ោង យ៉ាងអនាធិបតេយ្យជាទីបំផុត ក្នុងនោះទាំងអ្នកបើកនិងអ្នកលេងមិនញញើតពីទោសទណ្ឌបន្តិចណាទាល់តែសោះ(ពោល)លោកសាយ ប៊ុន ថន អធិការស្រុកភ្នំស្រួច បានរក្សាភាពស្ងៀមស្ងាត់ ផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែន យ៉ាងពេញបន្ទុក ស្តីពីការទប់ស្កាត់និងបង្ក្រាបបទល្មើសល្បែងស៊ីសងនៅទូទាំងប្រទេស។
សូមរំលឹកថា កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានចេញបទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់ឧ្យខាងតែបាន សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ថា អាជ្ញាធរស្រុក ក្រុង ខេត្តណា ដែលមិនទប់ស្កាត់និងមិនបង្ក្រាប បទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ ! អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។
មហាជន នៅក្នុងឃុំយាយម៉ៅពេជ្រនិល បានអោយដឹងថា?ជាទូទៅ ក្រុមអ្នកញៀនល្បែង ស៊ីសងមាន់ជល់និងអាប៉ោងខាងលើនេះ តែងតែផ្គុំក្បាលគ្នា ចូលទៅលេងល្បែងស៊ីសងមាន់ជល់ និងអាប៉ោង នៅចំណុចខាងលើនេះ ដោយគ្មានញញើតពីទោសទណ្ឌ បន្តិចណាទាល់តែសោះ?ក្នុងនោះសមត្ថកិច្ច ក្រោមការគ្រប់គ្រងដោយ លោកសាយ ប៊ុនថន អធិការស្រុកភ្នំស្រួច បានរក្សាភាពស្ងៀមស្ងាត់ ផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែន ។ដោយមហាជនបានដាក់ការសង្ស័យថា៖ទីតាំងល្បែងស៊ីសងមាន់ជល់ និងអាប៉ោង ខាងលើនេះ ទំនងសង្ស័យជាឆ្នាំងបាយ របស់លោកសាយ ប៊ុនថន ផង ក៌មិនដឹង?។
Post Top Ad
Your Ad Spot
Feb 19, 2023
Home
Unlabelled
បនល្បែងអាប៉ោង និងមាន់ជល់ នៅឃុំយាយម៉ៅពេជ្រនិល សង្ស័យជាឆ្នាំងបាយរបស់ លោកសាយ ប៊ុន ថន អធិការស្រុកភ្នំស្រួច
Subscribe to:
Post Comments (Atom)
សុខភាពនិងសម្រស់
8/សុខភាពនិងសម្រស់/grid-big
No comments:
Post a Comment