ភ្នំពេញ៖តាមរបាយការណ៍បង្ហាញថា សមាគម បានធើ្វសំណើរ គោរពជូន ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ដើម្បីសុំការអនុគ្រោះពី សម្តេចតេជោនាយករដ្ឋមន្ត្រី សុំលើកលែងពន្ធប៉ាតង់និងពន្ធផ្សេងៗសម្រាប់ស្ថា ប័នព័ត៌មាន ជាពិសេស កាសែតនិងព័ត៌មានអនឡាញ ដែលគ្មានចំណូល ប៉ុន្តែចង់ចូលរួមផ្សព្វផ្សាយអភិវឌ្ឍន៍សង្គមជាតិយើងអោយកាន់តែរីកចម្រើន ក្រោមម្លប់សន្តិភាពរបស់ សម្តេចតេជោ ហ៊ុន សែន ។
សមាគមបានបើកវគ្គបណ្តុះបណ្តាលចំនួន១វគ្គ ដើម្បីពង្រឹងសមត្ថភាពអ្នកសារព័ត៌មានចំនួន៦៩នាក់ បានជួយអន្តរាគមន៍ផ្លូវច្បាប់ដល់អ្នកសារព័ត៌មានចំនួន១២នាក់ ក្នុងនោះ០៥នាក់រួចផុតពីការជាប់ឃុំឃាំង និងជួយប្រឹក្សាផ្លូវច្បាប់ជូនអ្នកសារព័ត៌មានជាច្រើននាក់ ព្រមទាំងជួយឧបត្ថម្ភអំណោយមនុស្សធម៌ជូនសមាជិកដែលជួបទុក្ខលំបាក និងអ្នកកាសែតចាស់ជរាចំនួន០៨នាក់។
ទន្ទឹមនោះសមាគមបានចូលរួមអភិវឌ្ឍមូលដ្ឋានដោយកសាងផ្លូវបេតុងក្នុងសាលារៀន។ ក្រៅពីនេះ សមាគមបានផ្ញើរសារជូនពរថ្នាក់ដឹកនាំ ចេញញតិ្ត ក៏ដូចជាបានចូលរួមចំណែកផ្សព្វ ផ្សាយព័ត៌មានជាតិ និងអន្តរជាតិ ជាពិសេស សមិទ្ធផលនិងការអភវឌ្ឍន៍រីកចម្រើនរបស់ប្រទេសជាតិយើងជូនសាធារណៈជនបានជ្រាបយល់ដឹងផងដែរ។ចង់ជ្រាបច្បាស់សូមអានខ្លឹមសារក្នុងរបាយការណ៍ខាងក្រោមនេះ។
Post Top Ad
Your Ad Spot
Feb 13, 2023
Home
Unlabelled
សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា បញ្ចេញរបាយការណ៍លទ្ធផលការងារឆ្នាំ២០២២
Subscribe to:
Post Comments (Atom)
សុខភាពនិងសម្រស់
8/សុខភាពនិងសម្រស់/grid-big
No comments:
Post a Comment