កំពង់ស្ពឺ៖មហាជនបានសំណូមពរដល់លោកអ៊ុក បូនីន អធិការខណ្ឌមានជ័យ និងលោកហែម ដារិទ្ធ អភិបាលខណ្ឌមានជ័យ សូមមេត្តាជួយពិនិត្យនិងចាត់វិធានការណ៌ ចំពោះទីតាំល្បែងស៊ីសងមាន់ជល់តាមអនឡាញ ស្ថិតនៅក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កំពុងតែលួចលាក់បើកលេង យ៉ាងអនាធិបតេយ្យជាទីបំផុត ដោយក្រុមអ្នកបើកនិងអ្នកញៀនល្បែង ហាក់គ្មានញញើតនិងទោសទណ្ឌបន្តិចណាសោះ(ពោល)ពួកគេថែមទាំផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែនទៀតផង។
ប្រភពពីប្រជាពលរដ្ឋ នៅក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ បានអោយដឹងថា? ជារៀងរាល់ថ្ងៃ ក្រុមអ្នកញៀនល្បែង បានប្រមូលផ្តុំក្បាលគានចូលទៅលេងល្បែងស៊ីសងមាន់ជល់តាមអនឡាញ ក្នុងអស់លោកអាជ្ញាធរនិងសត្ថកិច្ចសង្កាត់ស្ទឹងមានជ័យទី២ ហាក់បីដូចជារក្សាភាពស្ងៀមស្ងាត់ផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែនស្តីពីការទប់ស្កាត់ និងបង្ក្រាបបទល្មើសល្បែងស៊ីសង នៅទូទាំងរាជធានីខេត្ត។ សូមរំលឹកថា កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានចេញបទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់ឧ្យខាងតែបាន សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ថា អាជ្ញាធរស្រុក ក្រុង ខេត្តណា ដែលមិនទប់ស្កាត់និងមិនបង្ក្រាប បទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ ! អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។
សូមជម្រាបថា? ពាក់ព័ន្ធនិងបទល្មើសល្បែងស៊ីសងមាន់ជល់តាមអនឡាញ ស្ថិតនៅក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មហាជន បានដាក់ការសង្ស័យថា?ទីតាំងល្បែងស៊ីសងខាងលើនេះ អាចជាឆ្នាំងបាយ របស់អស់លោកអាជ្ញាធរ សង្កាត់ស្ទឹងមានជ័យទី២ ទេដឹង?ទើបបានជាអស់លោកហាក់បីដូចជារក្សាភាពស្ងៀមស្ងាត់ផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែន។
No comments:
Post a Comment