អ្នកឧកញ៉ា គិត ម៉េង បេ្ដជ្ញាចិត្ដខិតខំដឹកនាំសភាពាណិជ្ជកម្មកម្ពុជា ឲ្យកាន់តែល្អប្រសើរ - គេហទំព័រ កោះពេជ្រ ធីវី អនឡាញ
ផ្សាយពាណិជ្ជកម្ម
www.kohpichtvonline.com / ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 0885556800 / 087222800 / រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រ កោះពេជ្រ

Breaking

Post Top Ad

Your Ad Spot

Jan 12, 2023

អ្នកឧកញ៉ា គិត ម៉េង បេ្ដជ្ញាចិត្ដខិតខំដឹកនាំសភាពាណិជ្ជកម្មកម្ពុជា ឲ្យកាន់តែល្អប្រសើរ


(ភ្នំពេញ)៖ ក្រោយបន្តជាប់ឆ្នោត ជាប្រធានសភាពាណិជ្ជកម្មកម្ពុជា និងរាជធានីភ្នំពេញ សម្រាប់អាណត្តិថ្មី អ្នកឧកញ៉ា គិត ម៉េង មហាសេដ្ឋីដ៏ល្បីឈ្មោះរបស់កម្ពុជា ដែលមានមុខជំនួញជាច្រើនក្នុងដៃនោះ បានប្ដេជ្ញាចិត្ដ នឹងខិតខំធ្វើយ៉ាងម្ដេច ដើម្បីដឹកនាំសភាពាណិជ្ជកម្ម ឲ្យបានកាន់តែល្អប្រសើរជាងមុន។ ការប្ដេជ្ញាបែបនេះ របស់អ្នកឧកញ៉ា គិត ម៉េង ធ្វើឡើងក្នុងកម្មវិធីបិទ ការបោះឆ្នោតជ្រើសរើស សមាជិកជ្រើសតាំងសភាពាណិជ្ជកម្ម រាជធានីភ្នំពេញ អាណត្តិទី៤ លើកទី២ និងសភាពាណិជ្ជកម្មកម្ពុជា អាណត្តិទី៥។ ពិធីនេះ រៀបចំធ្វើឡើង នៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្ម រាជធានីភ្នំពេញ-កម្ពុជា នាល្ងាចថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣នេះ។
 ពិធីនេះ មានការចូលរួមពីលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីជំនាញ នៃនាយកដ្ឋានអភិវឌ្ឍន៍វិស័យជន និងមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ដែលសមាជិកជ្រើសតាំង ក្នុងអាណត្តិ និងអាណត្តិថ្មី។ អ្នកឧកញ៉ា គិត ម៉េង បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំប្ដេជ្ញាចិត្ដ នឹងខិតខំធ្វើយ៉ាងម្ដេច ដើម្បីឲ្យបានល្អជាងមុន ដែលបានការដឹកនាំខ្វះខាតកន្លងមក [...] ខិតខំធ្វើការឲ្យល្អឡើង ដើម្បីការពារផលប្រយោជន៍អ្នករកស៊ី»។ 

 ទន្ទឹមគ្នានេះ អ្នកឧកញ៉ា គិត ម៉េង បានឲ្យដឹងផងដែរថា រូបលោកផ្ទាល់មួយរូប ជាប្រធានសភាពាណិជ្ជកម្ម លោកមិនអាចទៅដោះស្រាយបញ្ហា បានទាំងអស់នោះទេ ទាល់តែមានការគាំទ្រ ពីក្រសួងពាណិជ្ជកម្ម អាជ្ញាធរដែនដី និងអ្នកពាក់ព័ន្ធទាំងអស់។ អ្នកឧកញ៉ា គិត ម៉េង ក៏បានថ្លែងអំណរគុណ ដល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលជានិច្ចកាល តែងតែលើកទឹកចិត្ដ និងគាំទ្រ សភាពាណិជ្ជកម្ម បានដំណើរការរលូនរហូតមកដល់ នាពេលបច្ចុប្បន្ន និងសូមអរគុណដល់អាជ្ញាធរដែនដីទាំងអស់ ដែលកន្លងមកបានជួយសហការ ឲ្យសភាពាណិជ្ជកម្មកម្ពុជា បានបំពេញតួនាទី តាមរាជរដ្ឋាភិបាលប្រគល់ជូន។ ជាមួយគ្នានេះ អ្នកឧកញ៉ា គិត ម៉េង បានលើកឡើងដែរថា ការចូលរួមរបស់អាជីវករទាំងអស់ បង្ហាញពីសេចក្ដីទុកចិត្ដ មកដល់សភាពាណិជ្ជកម្ម ឲ្យខិតខំធ្វើយ៉ាងណា

 ឲ្យមានផលប្រយោជន៍ ដល់អាជីវករទូទាំងរាជធានីភ្នំពេញ និងទូទាំងប្រទេសកម្ពុជា។ សូមជម្រាបថា សម្រាប់ការបោះឆ្នោតជ្រើសតាំង ប្រធានសភាពាណិជ្ជកម្ម រាជធានីភ្នំពេញ អ្នកឧកញ៉ា គិត ម៉េង បានទទួលសំឡេងគាំទ្រយ៉ាងលើសលុប ៣៩លើ៤០សំឡេង។ ដោយឡែក សម្រាប់ការបោះឆ្នោតជ្រើសតាំង ប្រធានសភាពាណិជ្ជកម្មកម្ពុជាវិញ អ្នកឧកញ៉ា គិត ម៉េង ទទួលបានការគាំទ្រ ដោយសំឡេង ១៥លើ១៨សំឡេង។ អ្នកឧកញ៉ា គិត ម៉េង បានកាន់កាប់តំណែងជាប្រធានសភាពាណិជ្ជកម្មកម្ពុជា និងរាជធានីភ្នំពេញនេះ មានរយៈពេល១៨ឆ្នាំមកហើយ ពេលនេះលោកត្រូវបានសមាជិកបោះឆ្នោត ឲ្យបន្តដឹកនាំសភាពាណិជ្ជកម្មកម្ពុជា និងរាជធានីភ្នំពេញ សម្រាប់អាណត្តិថ្មី សម្រាប់រយៈពេល៣ឆ្នាំបន្តទៀត៕

No comments:

Post a Comment

Pages